ឆ្នាំ២០២២នេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៥,៦ ភាគរយ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ថា ក្នុងឆ្នាំ២០២២នេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៥,៦ ភាគរយ ដែលឆ្លុះបញ្ចាំងពីភាពស៊ាំក្នុងសហគមន៍ ដោយសារអត្រានៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ខ្ពស់ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលបើកដំណើរការសេដ្ឋកិច្ចសង្គមបានពេញលេញបើធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ៖

“សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៥,៦ភាគរយដែលគាំទ្រដោយការរំពឹងទុ​កនូវការកើនឡើងនៃតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគិនបរទេស”

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដូច្នេះនៅក្នុងសន្និបាតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ដោយបញ្ជាក់ថា ដូចគ្នានឹងបណ្តាប្រទេសនានាលើសកលលោក ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាឆ្នាំដ៏លំបាកក្នុងប្រវត្តិសាស្ត្រទំនើបដោយសារការទទួលរងនូវផលប៉ះពាល់អវិជ្ជមានទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺ កូវីដ-១៩ ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងថា ៖

“ភាពជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការគ្រប់គ្រងបានកូវីដ-១៩ នៅកម្ពុជាបានអនុញ្ញាតឱ្យយើងអាចបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ ហើយបានបើកប្រទេស និងដំណើរការសកម្មភាពសង្គម- សេដ្ឋកិច្ចបានពេញលេញឡើងវិញ”

ឈរនៅលើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងងើបឡើងវិញខ្ពស់ជាងការរំពឹងទុកក្នុងអត្រាកំណើន ៣,០ភាគរយ ក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមាន-៣,១ ភាគរយ ក្នុងឆ្នាំ២០២០ ដែលគាំទ្រដោយការងើបឡើងវិញលឿននៃវិស័យឧស្សាហកម្ម ពោលគឺអនុវិស័យកាត់ដេរ និងកម្មន្តសាល មិនមែនកាត់ដេរ និងកំណើនល្អប្រសើរនៃវិស័យ កសិកម្ម ។

ក្នុងរបាយការណ៍ធនាគារពិភពលោកបានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែក៏អាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករការពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុក។

តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី Maryam Salim ថ្លែងថា៖

“ចំណាត់ការ គោលនយោបាយ រយៈពេលខ្លី និងមធ្យមមួយចំនួន អាចមានប្រយោជន៍ ដល់យុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ហើយ តាមរយៈនោះវានឹងអនុញ្ញាតឱ្យកម្ពុជាកសាងសេដ្ឋកិច្ចបានវិញ កាន់តែរឹងមាំថែមទៀត នៅក្រោយពេលវិបត្តិកូវីដ-១៩ “

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នៅតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការលេចឡើងនូវហានិភ័យមួយចំនួន ក្នុងក្របខ័ណ្ឌតំបន់ និងសកលមានជាអាទិ៍ការរាំងស្ទះមកលើប្រព័ន្ធដឹកជញ្ជូន  និងឡូជីស្ទិក ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ សម្ពាធនៃអត្រាអតិផរណា និងជាពិសេសការដាក់ចេញនូវគោលនយោបាយរបស់ដៃគូមួយចំនួនដូចជាការរឹតបន្តឹងការធ្វើដំណើរ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ខណៈកូវីដ-១៩ នៅតែបន្តបំប្លែងខ្លួនជាបន្តបន្ទាប់ ដែលអាចនឹងមានលទ្ធភាពចម្លងកាន់តែខ្ពស់ និងអាចបង្កហានិភ័យចំពោះសុខភាពសាធារណៈកាន់តែធ្ងន់ធ្ងរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ៖

“ក្នុងបរិការណ៍បែបនេះ ថ្មីៗនេះ រដ្ឋាភិបាលបានដាក់ចេញនូវ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ  និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យរស់រវើកឡើងវិញ ក៏ដូចជាសម្រាប់ការចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេច​ឡើងស្របនឹងនិន្នាការតំបន់ និងសកលសំដៅលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ក៏ដូចជាកសាងភាពធន់ដ៏រឹងមាំនៃសេដ្ឋកិច្ច”


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី