ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ថា ក្នុងឆ្នាំ២០២២នេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបាន ៥,៦ ភាគរយ ដែលឆ្លុះបញ្ចាំងពីភាពស៊ាំក្នុងសហគមន៍ ដោយសារអត្រានៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ខ្ពស់ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលបើកដំណើរការសេដ្ឋកិច្ចសង្គមបានពេញលេញបើធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ៖
“សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៥,៦ភាគរយដែលគាំទ្រដោយការរំពឹងទុកនូវការកើនឡើងនៃតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគិនបរទេស”

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងដូច្នេះនៅក្នុងសន្និបាតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ដោយបញ្ជាក់ថា ដូចគ្នានឹងបណ្តាប្រទេសនានាលើសកលលោក ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាឆ្នាំដ៏លំបាកក្នុងប្រវត្តិសាស្ត្រទំនើបដោយសារការទទួលរងនូវផលប៉ះពាល់អវិជ្ជមានទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺ កូវីដ-១៩ ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានថ្លែងថា ៖
“ភាពជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការគ្រប់គ្រងបានកូវីដ-១៩ នៅកម្ពុជាបានអនុញ្ញាតឱ្យយើងអាចបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ ហើយបានបើកប្រទេស និងដំណើរការសកម្មភាពសង្គម- សេដ្ឋកិច្ចបានពេញលេញឡើងវិញ”
ឈរនៅលើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងងើបឡើងវិញខ្ពស់ជាងការរំពឹងទុកក្នុងអត្រាកំណើន ៣,០ភាគរយ ក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមាន-៣,១ ភាគរយ ក្នុងឆ្នាំ២០២០ ដែលគាំទ្រដោយការងើបឡើងវិញលឿននៃវិស័យឧស្សាហកម្ម ពោលគឺអនុវិស័យកាត់ដេរ និងកម្មន្តសាល មិនមែនកាត់ដេរ និងកំណើនល្អប្រសើរនៃវិស័យ កសិកម្ម ។
ក្នុងរបាយការណ៍ធនាគារពិភពលោកបានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែក៏អាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករការពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុក។
តំណាងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី Maryam Salim ថ្លែងថា៖
“ចំណាត់ការ គោលនយោបាយ រយៈពេលខ្លី និងមធ្យមមួយចំនួន អាចមានប្រយោជន៍ ដល់យុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ហើយ តាមរយៈនោះវានឹងអនុញ្ញាតឱ្យកម្ពុជាកសាងសេដ្ឋកិច្ចបានវិញ កាន់តែរឹងមាំថែមទៀត នៅក្រោយពេលវិបត្តិកូវីដ-១៩ “
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នៅតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការលេចឡើងនូវហានិភ័យមួយចំនួន ក្នុងក្របខ័ណ្ឌតំបន់ និងសកលមានជាអាទិ៍ការរាំងស្ទះមកលើប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ សម្ពាធនៃអត្រាអតិផរណា និងជាពិសេសការដាក់ចេញនូវគោលនយោបាយរបស់ដៃគូមួយចំនួនដូចជាការរឹតបន្តឹងការធ្វើដំណើរ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ខណៈកូវីដ-១៩ នៅតែបន្តបំប្លែងខ្លួនជាបន្តបន្ទាប់ ដែលអាចនឹងមានលទ្ធភាពចម្លងកាន់តែខ្ពស់ និងអាចបង្កហានិភ័យចំពោះសុខភាពសាធារណៈកាន់តែធ្ងន់ធ្ងរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ៖
“ក្នុងបរិការណ៍បែបនេះ ថ្មីៗនេះ រដ្ឋាភិបាលបានដាក់ចេញនូវ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យរស់រវើកឡើងវិញ ក៏ដូចជាសម្រាប់ការចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើងស្របនឹងនិន្នាការតំបន់ និងសកលសំដៅលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ក៏ដូចជាកសាងភាពធន់ដ៏រឹងមាំនៃសេដ្ឋកិច្ច”

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content