AMRO ៖ ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់លំដាប់ទី៣ ក្នុងតំបន់អាស៊ាន សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣

ភ្នំពេញ ៖ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំជាទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ (AREO) ដោយ AMRO បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាស៊ាន +៣ នៅកម្រិត ៤.៧ ភាគរយនៅឆ្នាំ ២០២២ និង ៤.៦ ភាគរយនៅឆ្នាំ២០​២៣ ជាមួយនឹងកំណើនសម្រាប់អាស៊ាននៅ ៥.១និង ៥.២ ភាគរយរៀងគ្នា។

របាយការណ៍ក៏បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺមានសញ្ញាល្អ ដោយផលទុនជាតិសរុបរបស់ប្រទេសនេះរំពឹងថា នឹងកើនឡើង៦,១ភាគរយនៅឆ្នាំ២០២៣ ដោយនៅពីក្រោយប្រទេសជិតខាងក្នុងតំបន់គឺហ្វីលីពីន ដែលមានកំណើន ៦,៥ភាគរយ និងប្រទេសវៀតណាម ដែលមានកំណើន៧ភាគរយ។

ប្រធាន AMRO សេដ្ឋវិទូ Dr. Hoe Ee Khor បានថ្លែងថា ៖

“ឥឡូវនេះ នៅពេលដែលយើងឈានដល់ឆ្នាំ ២០២២ ទស្សនវិស័យកំណើនត្រូវបានគាំទ្រដោយអត្រាការចាក់វ៉ាក់សាំងខ្ពស់ក្នុងតំបន់ ដែលគួរតែជួយកាត់បន្ថយហានិភ័យសុខភាពនៃកូវីដ-១៩”

វេទិកាសេដ្ឋកិច្ចពិភពលោកចាត់ចំណាត់ថ្នាក់ ប្រទេសកម្ពុជាមានគម្លាត ផ្នែកហេដ្ឋារចនាសម្ព័ន្ធធំជាងគេទីបីនៅក្នុងតំបន់ ដោយតាមពីក្រោយប្រទេសមីយ៉ាន់ម៉ា និងឡាវ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនចោទជាបញ្ហា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជានោះទេ ដោយសារគម្រោងកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ផ្លូវល្បឿនលឿន អាកាសយានដ្ឋាននានា ព្រមទាំងគម្រោងនានា បន្តដំណើរការទៅតាមការគ្រោងទុកជាធម្មតា។

របាយការណ៍ឱ្យដឹងទៀតថា ប្រទេសកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ ពីកំណើននៃពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មឌីជីថល ក៏ដូចជានិន្នាការកាន់តែខិតជិត ដែលនឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់អាស៊ាន ជាពិសេសតាមរយៈកិច្ចព្រមព្រៀង RCEP តាមរយៈការកាត់បន្ថយពន្ធគយ សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម សេវាកម្ម ការចល័តកម្លាំងពលកម្ម និងការរីកចម្រើននៃពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល។

សង្គ្រាម​នៅ​អ៊ុយក្រែន​ ក៏ជា​ហានិភ័យ​កើត​ឡើង​ចំពោះ​ទស្សនវិស័យរបស់ AMRO ដែរ ដោយសារឥទ្ធិពលរបស់វាត្រូវបានទទួលរួចហើយនៅក្នុងតំបន់។ ខណៈពេលដែលសេដ្ឋកិច្ចអាស៊ាន+3 មានកម្រិតការប៉ះពាល់ផ្ទាល់ជាមួយរុស្ស៊ី និងអ៊ុយក្រែន ពួកគេនឹងមិននៅស្ងៀមទេ ប្រសិនបើសង្រ្គាមនៅតែបន្ត។ ការធ្លាក់ចុះសេដ្ឋកិច្ច-បានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល អតិផរណាសកលខ្ពស់ និងកំណើនពិភពលោកទាប-នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញ និងកំណើនរបស់អាស៊ាន+3។

ក្នុងអាស៊ាន+៣ ហានិភ័យហិរញ្ញវត្ថុនៅតែកើនឡើងនៅក្នុងសេដ្ឋកិច្ចជាច្រើន ដោយសារជំងឺរាតត្បាត។ គោលនយោបាយម៉ាក្រូហិរញ្ញវត្ថុបន្តផ្តោតលើការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតលើគ្រួសារ និងក្រុមហ៊ុន និងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ ប្រសិនបើការងើបឡើងវិញត្រូវបានពន្យារពេល អាជីវកម្ម និងបុគ្គលកាន់តែច្រើនអាចស្ថិតនៅក្រោមភាពតានតឹងផ្នែកហិរញ្ញវត្ថុ។

លោក Khor  បានលើកឡើងដែរថា ខណៈពេលការរាតត្បាតខ្លាំង នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ បាន និងកំពុងរឹតបន្តឹងការគ្រប់គ្រងព្រំដែន​ ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ នឹងជួយដល់ការវិលត្រឡប់របស់ភ្ញៀវទេសចរចិន ដោយពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរកំសាន្តឡើងវិញនៅពេលដែលប្រទេសចិនបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា