នៅក្នុងរបាយការណ៍ថ្មីមួយដែលត្រូវបានចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ស្តីអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោមគោលការណ៍ការអភិវឌ្ឍបៃតង (Green Recovery in Southeast Asia report) បានបង្ហាញថាកញ្ចប់ថវិកាដែលអាចទាក់ទាញវិនិយោគប្រចាំឆ្នាំស្ថិតនៅក្រោមកម្មវិធីនេះនឹងអាចមានទំហំរហូតដល់១៧២ពានលានដុល្លារជារៀងរាល់ឆ្នាំ ហើយអាចបង្កើតការងារថ្មីជូនពលរដ្ឋក្នុងតំបន់រហូតទៅដល់៣០លានកន្លែង។

ការអនុវត្តកម្មវិធី Green Recovery in Southeast Asia នឹងធ្វើឡើងដោយផ្តោតសំខាន់ទៅលើភាពចាំបាច់នៃការអភិវឌ្ឍបៃតងក្នុងការស្តារឡើងវិញនៃសេដ្ឋកិច្ចតំបន់នៅក្រោយវិបត្តិកូវីដ ហើយក្នុងនោះវិស័យសំខាន់ៗចំនួន៥ ដែលបណ្តាប្រទេសក្នុងតំបន់អាស៊ីគួរត្រៀមខ្លួន និងត្រៀមធនធានមនុស្សដែលមានជំនាញឲ្យបានគ្រប់គ្រាន់មានដូចជា៖

ទី១៖កសិកម្មបែបផលិតកម្ម និងអាចបង្កើតឡើងវិញ(productive and regenerative agriculture)
ទី២៖មហាសមុទ្រដែលពោរពេញទៅដោយសុខភាព និងផលិតភាព(healthy and productive oceans)
ទី៣៖ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តភាព និងគំរូនៃប្រព័ន្ធធ្វើដំណើរថ្មី (sustainable urban development and transport models)
ទី៤៖គំរូសេដ្ឋកិច្ចបែបជាវដ្តវិលជុំ (Circular Economy Models)
ទី៥៖ថាមពលកកើតឡើងវិញ និងមានប្រសិទ្ធភាពខ្ពស់ (renewable and efficient energy)
ប្រធានធនាគារអភិវឌ្ឍអាស៊ីប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ លោក Ramesh Subramaniam បានថ្លែងបែបនេះថា របាយការណ៍នេះបានបង្ហាញពីអាទិភាពនៃគោលនយោបាយសំខាន់ៗសម្រាប់សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ដែលវានឹងអាចជួយធានាបានទាំងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសេដ្ឋកិច្ចបរិស្ថាន ជាពិសេសក្នុងដំណាក់កាលស្តារឡើងវិញនៃសេដ្ឋកិច្ច។ លោកបន្តថា ៖
“ខណៈពេលដែលប្រទេសមួយចំនួននៅក្នុងតំបន់បានចាប់ផ្តើមអនុវត្តការគាំទ្រនូវការស្តារឡើងវិញបែបបៃតងហើយនោះ យើងត្រូវតែបន្តលើកទឹកចិត្តការអភិវឌ្ឍបៃតងនេះបន្ថែមទៀតតាមរយៈកញ្ចប់មូលនិធិនានាការជួយរចនាគម្រោង កម្មវិធីកំណត់តម្លៃកាបូន បន្តការងារកាត់បន្ថយការពឹងផ្អែកលើថាមពលដែលពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីល ជាពិសេសគឺត្រូវតែព្យាយាមទាក់ទាញអ្នកវិនិយោគវិស័យឯកជនឱ្យងាកទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងទ្រង់ទ្រាយកាន់តែធំទាំងនៅក្នុងប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងគម្រោងទីក្រុងស្អាតផងជាដើម៕”

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content