Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន Chery Cambodia ដែលជាក្រុមហ៊ុនមានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខជាផ្លូវការនូវរថយន្តម៉ាក Chery Tiggo និង iCAUR ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Chery iCAUR Lifestyle Auto Show 829 នៅអគារ Connexion កោះពេជ្រ។ លើសពីការតាំងពិព័រណ៍រថយន្តទូទៅ ព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទិសដៅយុទ្ធសាស្ត្ររបស់ Chery Cambodia ក្នុងនាមជា «ម៉ាកយីហោរថយន្តបែបស៊ីវិល័យ» (Automotive Lifestyle Brand) ដែលផ្សារភ្ជាប់រថយន្តទៅនឹងរបៀបរស់នៅបែបទំនើប ភាពកក់ក្តៅក្នុងគ្រួសារ បច្ចេកវិទ្យាទំនើប និងសហគមន៍។

Chery Cambodia ជឿជាក់យ៉ាងមុតមាំថា អតិថិជននាពេលបច្ចុប្បន្ន មិនមែនត្រឹមតែជ្រើសរើសរថយន្តប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់កំពុងជ្រើសរើសយកមធ្យោបាយធ្វើដំណើរដែលស័ក្តិសមបំផុតទៅនឹងរបៀបរស់នៅរបស់ពួកគាត់ ដែលមានភាពស៊ីវិល័យ ទំនើប ជួយលើកកម្ពស់កិត្តិយសគ្រួសារ និងឆ្លុះបញ្ចាំងពីភាពជោគជ័យដែលពួកគាត់ប្រាថ្នាចង់បាន ។

តាមរយៈត្រកូល Chery Tiggo ក្រុមហ៊ុនបានផ្តោតជាសំខាន់លើរថយន្ត SUV បែបទំនើប ធំទូលាយ និងស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ។ ដោយឡែក សម្រាប់ម៉ូដែល iCAUR (global version) វិញ គឺត្រូវបានរចនាឡើងដើម្បីនាំមកនូវបទពិសោធន៍បើកបរបែបបច្ចេកវិទ្យា ភាពទាន់សម័យ និងកាលីប សម្រាប់អតិថិជន និងយុវជនសម័យថ្មី ។

ជម្រើសម៉ូដែលរថយន្ត (Product Line-Up)

បច្ចុប្បន្ន Chery Cambodia កំពុងផ្តល់ជូននូវជម្រើសរថយន្ត SUV និងរថយន្តថាមពលថ្មី (NEV) យ៉ាងសម្បូរបែប រួមមាន៖

  • Chery Tiggo 2 Pro Max (តម្លៃ $17,990): ការចាប់ផ្តើមដ៏ឆ្លាតវៃ បើកបរដោយភាពទាន់សម័យ។
  • Chery Tiggo 7 (តម្លៃ $26,990): ផាសុកភាព សម្រាប់គ្រប់ការធ្វើដំណើរជាមួយគ្រួសារ។
  • Chery Tiggo 8 (តម្លៃ $34,990): ធំទូលាយ បង្កើតពេលវេលាជាមួយគ្រួសារកាន់តែច្រើន។
  • Chery Tiggo 8 PHEV (តម្លៃ $39,900): ឆ្លាតវៃ និងសន្សំសំចៃសម្រាប់គ្រប់ការធ្វើដំណើរ។
  • Chery Tiggo 9 (តម្លៃ $41,990): ប្រណិត ផាសុកភាព និងទំនើបលំដាប់អភិជន ។
  • iCAUR V23 (តម្លៃ $32,900): រថយន្តអគ្គិសនីឆ្លាតវៃ សម្រាប់ជីវិតសម័យថ្មី។

ក្នុងនាមជាក្រុមហ៊ុននាំចូល និងចែកចាយជាផ្លូវការ Chery Cambodia បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងទំនុកចិត្តដ៏រឹងមាំ និងយូរអង្វែងជាមួយអតិថិជន។ តាមរយៈការផ្តល់ជូនរថយន្តផ្លូវការប្រភេទ​ Global សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ ការធានាពីរោងចក្រផ្ទាល់រយៈពេលវែងរហូតដល់ទៅ ៨ ឆ្នាំ ព្រមទាំងសេវាកម្មថែទាំក្រោយការលក់យ៉ាងយកចិត្តទុកដាក់បំផុត។

លោក Brian KO អគ្គនាយកនៃក្រុមហ៊ុន Chery Cambodia បានមានប្រសាសន៍ថា៖

«ចក្ខុវិស័យ និងបេសកកម្មរបស់ Chery Cambodia គឺហួសពីការលក់រថយន្តធម្មតា។ យើងចង់កសាងម៉ាកយីហោរថយន្តតំណាងឱ្យការរស់នៅបែបស៊ីវិល័យ ដែលក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃ ការធ្វើដំណើរ និងការបង្កើតពេលវេលាដ៏មានតម្លៃជាមួយក្រុមគ្រួសារ។ គុណតម្លៃស្នូលរបស់យើងគឺផ្អែកលើទស្សនៈដ៏សាមញ្ញមួយគឺ៖ ‘Live Well, Live Better, Live iCAUR’ ។ នេះគឺជាការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង ក្នុងការផ្តល់ជូនមិនត្រឹមតែរថយន្តដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវសេវាកម្មដែលគួរឱ្យទុកចិត្ត បទពិសោធន៍ល្អៗ និងការរស់នៅដ៏ស៊ីវិល័យជូនដល់អតិថិជន ដើម្បីរួមគ្នាកសាងសហគមន៍ និងរីកចម្រើនទៅមុខជាមួយគ្រួសារកម្ពុជាទាំងអស់»។

អំពីក្រុមហ៊ុន Chery Cambodia

Chery Cambodia គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្លូវការនូវរថយន្តម៉ាក Chery Tiggo និង iCAUR ប្រចាំប្រទេសកម្ពុជាដោយផ្តល់ជូននូវជម្រើសរថយន្ត SUV និងរថយន្តថាមពលថ្មីដែលកំពុងទទួលបានការពេញនិយម គួបផ្សំនឹងការគាំទ្រដោយសេវាកម្មប្រកបដោយវិជ្ជាជីវៈ ការធានាផ្លូវការរយៈពេលវែង និងការថែទាំក្រោយការលក់យ៉ាងយកចិត្តទុកដាក់។

ម៉ាកយីហោរថយន្តបែបស៊ីវិល័យ និងជីវិតទាន់សម័យ (Automotive Lifestyle Brand)

“Live Well, Live Better, Live Chery.”

លេខទូរស័ព្ទទំនាក់ទំនង (Hotline): 095 999 029



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ


Leave a Reply

Your email address will not be published.Required fields are marked *