មោទនភាព ៖ អង្គរវត្តកម្ពុជាតែមួយគត់នៅអាស៊ីដែលស្ថិតនៅក្នុងបញ្ជីទីតាំងបុរាណដ៏ពិសិដ្ឋទាំង៥នៅលើពិភពលោក

ប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ត្រូវបានបណ្តាញផ្សព្វផ្សាយអន្តរជាតិ BBC លើកយកមកបង្ហាញក្រោយមានការសិក្សាស្រាវជ្រាវយ៉ាងលម្អិតរបស់អ្នកជំនាញបុរាណវិទូថាជាទីកន្លែងដ៏ពិសិដ្ឋតែមួយគត់នៅក្នុងតំបន់អាស៊ី និងស្ថិតនៅក្នុងបញ្ជីទីតាំងបុរាណទាំង៥នៅលើពិភពលោក។

នៅក្នុងកិច្ចខិតខំស្រាវជ្រាវមួយដោយអ្នកជំនាញស្រាវជ្រាវ និងសិក្សាដែលផ្តោតសំខាន់ទៅលើអត្ថន័យ និងវប្បធម៌នៃទីតាំងស័ក្តិសិទ្ធិបុរាណ គឺលោក Chris Rainiers ហើយត្រូវបានយកមកចេញផ្សាយបន្តដោយទូរទស្សន៍ BBC បានធ្វើការបង្ហាញ និងណែនាំទីតាំងពិសិដ្ឋចំនួន៥កន្លែងដែលក្នុងនោះក៏មានប្រាសាទអង្គរវត្តដ៏ចំណាស់ និងល្បីល្បាញបំផុតរបស់កម្ពុជាផងដែរ។

នៅក្នុងការផ្សព្វផ្សាយខាងលើនេះបានបង្ហាញថា ពីផ្នែកម្ខាងនៃផែនដីទៅដល់ផ្នែកម្ខាងទៀត មិនថានៅប្រទេសណា ឬតំបន់ណានោះទេ ទីតាំងស័ក្តិសិទ្ធិបុរាណដែលជាជ្រុងមួយនៃការកសាងវប្បធម៌ ត្រូវបានគេស្គាល់ថាជាទីកន្លែងគោរពបូជា និងឧទ្ទិសដល់បុព្វការីជនដែលបានកសាងឡើងនៅស្ទើរពាសពេញពិភពលោកដោយខ្លះមានអាយុកាលដល់ទៅរាប់រយរាប់ពាន់ឆ្នាំកន្លងមកហើយ។

លោក Chris Rainiers គឺជាអ្នកចូលចិត្តធ្វើដំណើរ និងសិក្សាស្រាវជ្រាវ ហើយលោកបានបន្តការងារនេះអស់រយៈពេលជាង៤០ឆ្នាំមកហើយ គិតចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែក្នុងចំណោមទីតាំងរាប់រយកន្លែង លោកបានធ្វើការលើកឡើងនូវទីតាំងស័ក្តិសិទ្ធិចំនួន៥ ដែលជាទីកន្លែងគួរឲ្យចាប់អារម្មណ៍បំផុតដែលលោកធ្លាប់ស្រាវជ្រាវកន្លងមក។

ទីតាំងស័ក្តិសិទ្ធ និងពិសិដ្ឋទាំងនោះរួមមានដូចជា ទី១ ជ្រលងឆ្អឹងត្រីបាឡែន Whale Bone Alley ស្ថិតនៅប្រទេសរុស្ស៊ី មានអាយុកាលប្រមាណជា៦០០ឆ្នាំ, ទី២ គឺទីក្រុងបុរាណ Hegra ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អាចត្រូវបានសាងសង់ឡើងតាំងតែពីទសវត្សរ៍ទី១ មុនគ្រិស្តសករាជ, ​ទី៣ គឺជាទីតាំងថ្មបុរាណ Anasazi handprint ស្ថិតនៅសហរដ្ឋអាមេរិក មានអាយុកាលប្រមាណជា៨០០ឆ្នាំ ខណៈដែលទី៤គឺជាថ្មបុរាណមានរូបក្តាន់ ឬ Ancient deer stones នៅប្រទេសម៉ុងហ្គាលីមានអាយុកាលពី១៤០០ឆ្នាំ និងចុងក្រោយគឺជាប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជាយើងតែម្តង ដែលលោកបានសរសេររៀបរាប់សរសើរយ៉ាងខ្លាំងអំពីប្រវត្តិ និងដំណើរការសាងសង់ដ៏អស្ចារ្យកាលពីសម័យបុរាណផងដែរ។ គួរឲ្យដឹងដែរថា BBC គឺជាបណ្តាញសារព័ត៌មាន និងទូរទស្សន៍ដ៏ធំជាងគេបំផុតនៅអង់គ្លេស និងល្បីឈ្មោះនៅលើពិភពលោក ដែលបានបង្កើតឡើតាំងតែពីឆ្នាំ១៩២២នៅក្នុងទីក្រុងឡុង ហើយបច្ចុប្បន្នមិនត្រឹមតែជាបណ្តាញសារព័ត៌មានដែលមានអ្នកតាមដានច្រើនជាងគេបំផុតលើ Instragram ប្រមាណជា២០លាន followers ប៉ុណ្ណោះទេ ប៉ុន្តែ BBC គឺមានភាពល្បីល្បាញទាំងនៅលើបណ្តាញសង្គមទាំងអស់ផ្សេងទៀតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

ថៃ បញ្ចេញកញ្ចប់ថវិកាជាង ៧០ លានដុល្លារ ដើម្បីស្តារវិស័យទេសចរណ៍ដែលកំពុងដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ថៃកំពុងរៀបចំផែនការជំរុញវិស័យទេសចរណ៍តម្លៃ ២,៤៥ ពាន់លានបាត (ជិត ៧៣ លានដុល្លារ) ដើម្បីឱ្យការធ្វើដំណើរមានតម្លៃថោកជាងមុន និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ចំពេលមានការប្រកួតប្រជែងខ្លាំងពីបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែក៏នឹងពង្រឹងសន្តិសុខជាតិតាមរយៈការរឹតបន្តឹងគោលនយោបាយទិដ្ឋាការ

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​