ភ្នំពេញ ៖ ស្ត្រីក្នុងបរិបទសង្គមខ្មែរពីបុរាណមិនត្រូវបានលើកកម្ពស់ឱ្យទទួលបានការសិក្សាល្អនោះទេ ព្រោះស្ត្រីនឹងមានតួនាទីសំខាន់មួយក្រោយពេលរៀបការ គឺតួនាទីជាមេផ្ទះ។ ប៉ុន្តែសម័យកាលឌីជីថលនេះ មិនដូចមុនទៀតទេ ស្ត្រីទទួលបានការគាំទ្រលើការអប់រំយ៉ាងទូលំទូលាយជាងមុន និងមានភាពឯករាជ្យលើការសម្រេចចិត្តច្រើនជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ជារើយៗគេតែងឃើញមានស្ត្រីឈរក្នុងជួរតំណែងខ្ពស់ៗ ដែលជានិច្ចជាកាល មានតែបុរសជាអ្នកធ្វើ។

សម្រាប់នៅក្នុងការធ្វើអាជីវកម្ម ស្ត្រីជាច្រើនបានកាន់កាប់ជំនួញក្នុងដៃ និងមានទំនួលខុសត្រូវមិនចាញ់បុរសឡើយ។ ទាំងនេះ សបញ្ជាក់ឱ្យឃើញថា សង្គមខ្មែរបច្ចុប្បន្នចាប់ផ្ដើមដើរឆ្ពោះទៅរកភាពស្មើគ្នាលើយេនឌ័របន្តិចម្ដងៗហើយ។
លោកស្រី ចៅ លន់មូលីការ ជាម្ចាស់ក្រុមហ៊ុន Cambodian Standard development and Supply ដែលក្រុមហ៊ុនលក់បន្លែ ផ្លែឈើធម្មជាតិ មានទាំងលក់រាយ និងបោះដុំ ចែកចាយនៅទូទាំងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តមួយចំនួនផងដែរ ដោយលោកស្រីបានដាក់អាជីវកម្មមួយនេះ សម្រាប់ការប្រកួតប្រជែងពានរង្វាន់សហគ្រិនស្ត្រីអាស៊ានកាលពីពេលកន្លងទៅ។

ក្នុងចំណោមម្ចាស់ពានរង្វាន់សហគ្រិនស្ត្រីអាស៊ាន ៣៨នាក់ លោកស្រី ចៅ លន់មូលីការ ដែលបានចូលរួមទទួលពានរង្វាន់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២កន្លងទៅ បានយកបទពិសោធន៍របស់ខ្លួនលើកទឹកចិត្តដល់ស្ត្រីផ្សេងទៀតឱ្យធ្វើយ៉ាងរកចំណូលបន្ថែមចូលគ្រួសារ។
លោកស្រីមានប្រសាសន៍ថា៖
“ខ្ញុំចង់សាកល្បងសមត្ថភាពខ្លួនឯង ក៏ដូចជាចង់មើលថាតើ អាជីវកម្មរបស់ខ្ញុំអាចមានលទ្ធភាពដើរដល់កម្រិតណា ក៏ដូចជាត្រូវធ្វើអ្វីដើម្បីអាចឱ្យអាជីវកម្មកាន់តែប្រសើរ។ ប៉ុន្តែ ការកាន់អាជីវកម្មមួយក្នុងដៃ ខណៈដែលខ្លួនមានទំនួលខុសត្រូវច្រើនបែបនេះ អាចធ្វើឱ្យស្ត្រីពិបាកក្នុងការបែងចែកពេលវេលា ជាពិសេសគឺសម្រាប់គ្រួសារតែម្ដង។ ខ្ញុំបានព្យាយាមបែងចែកពេលវេលាជា ៤០, ២០, ៤០”
លោកស្រីពន្យល់បន្ថែមថា ៤០, ២០, ៤០ បានន័យថា បែងចែកពេលលើការងារ ៤០ភាគរយ ខ្លួនឯងត្រូវមានចំណែកសម្រាប់ខ្លួនឯង២០ភាគរយ និងគ្រួសារ៤០ភាគរយ! បើធ្វើចំណុចនេះបាន ជីវិតនឹងជោគជ័យ មិនចាំបាច់ត្រូវការវាស់វែងអ្វីទៀតទេ។
លោកស្រីបន្តទៀតថា ៖
“សម្រាប់ខ្ញុំ ខ្ញុំសូមឱ្យស្ត្រីមានភាពក្លាហានក្នុងការប្រកួតប្រជែងត្រូវហ៊ានក្នុងការចូលរួមកិច្ចការសង្គម ដើម្បីរកសម្លេងមួយសម្រាប់ខ្លួនឯង ហើយត្រូវគិតថាវាជាមោទនភាពសម្រាប់ខ្លួនឯង និងកូនៗរបស់យើង”
យ៉ាងណាមិញ អាជីវកម្មរបស់លោកស្ត្រីក៏បានជួយជាពិសេសទៅដល់ក្រុមកសិករដោយការទិញផលិតផលកសិកម្មដែលផលិតបាន។ អាជីវកម្មលោកស្រី ជាទីផ្សារធំមួយក្នុងការគាំទ្រផលិតផលដែលសម្រេចបានក្នុងស្រុក និងបន្តពង្រីកបន្ថែមដើម្បីរួមចំណែកក្នុងវិស័យដាំដុះ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏បានជួយទៅដល់កូនកសិករដែលមកពីតាមបណ្ដាខេត្ត មកសិក្សានៅភ្នំពេញ តាមរយៈការផ្ដល់ការងារឱ្យពួកគេធ្វើផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ជូនសហគ្រិនស្ត្រីអាស៊ាននេះ ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី ដែលជាសកម្មមួយស្ថិតក្នុងផែនការ «នារីរតនៈ»។ ផែនការនេះធ្វើឡើងក្នុងគោលបំណងជំរុញស្ត្រីឱ្យមានមុខរបរច្បាស់លាស់មួយ ដើម្បីធានាឯករាជ្យភាពនៃចំណូលរបស់ស្រ្តីក្នុងសម័យឌីជីថល៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content