ភ្នំពេញ ៖ នាឱកាសកិច្ចពិភាក្សាក្រោមប្រធានបទ «ផលវិបាកនៃការទទួលបានកម្ចីហិរញ្ញវត្ថុរបស់សហគ្រាសធនតូច និងមធ្យម» ដែលត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ ក្នុងមហោស្របសហគ្រិនវ័យក្មេងអាស៊ាន ឆ្នាំ២០២២ បណ្តាសហគ្រិនវ័យក្មេងអាស៊ានបានបង្ហាញអំពីសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្ម ក្នុងការដែលមានចំណេះដឹងលើផ្នែកហិរញ្ញវត្ថុ ដើម្បីអាចទទួលបានកម្ចីទៅដំណើការអាជីវកម្ម។

វាគ្មិនដែលជាសហគ្រិនវ័យក្មេងមកពីបណ្ដាប្រទេសនៅក្នុងអាស៊ាន បានចែករំលែកនូវលក្ខខណ្ឌនៃប្រទេសរៀងៗខ្លួន ដែលសុទ្ធសឹងតែរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។ ក្នុងនោះការទទួលបានប្រាក់កម្ចីសម្រាប់ស្រោចស្រង់អាជីកម្ម គឺជាបញ្ហាចោទមួយ។ យ៉ាងណាមិញ មូលហេតុចម្បងមួយដែលរារាំងដល់ការទទួលបានប្រាក់កម្ចីគឺពាក់ព័ន្ធនឹងចំណេះដឹង របស់ម្ចាស់អាជីវកម្មផ្ទាល់ទៅលើផ្នែកហិរញ្ញវត្ថុ។ ក្រៅពីនោះ ក៏មានការលើកឡើងផងដែរអំពីគឺការខ្វះវត្ថុបញ្ចាំ និងកង្វះផែនការអាជីវកម្មច្បាស់លាស់ជាដើម។

លោក ស៊ីម ច័ន្ទគិរីរ័ត្ន នាយកប្រតិបត្តិក្រុមហ៊ុន BanhJi ដែលជាវាគ្មិនមួយរូបតំណាងឱ្យកម្ពុជាក៏បានលើកឡើងផងដែរអំពីបញ្ហាមួយនេះ។ លោកបញ្ជាក់ថា រដ្ឋាភិបាលបានផ្ដល់ជាហិរញ្ញបទានដែលមានការប្រាក់ទាបដើម្បីស្រោចស្រង់អាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺកូវីដដោយផ្ដោតជាពិសេសលើអាជីវកម្មធនតូច និងមធ្យមតែម្ដង។ ប៉ុន្តែយ៉ាងណា ចំណេះដឹងរបស់ម្ចាស់អាជីវកម្មធនតូច និងមធ្យមនៅមានកម្រិតនៅឡើយ។

លោក ស៊ីម ច័ន្ទគិរីរ័ត្ន មានប្រសាសន៍ថា ៖
“ម្ចាស់អាជីវកម្មត្រូវពង្រឹងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីអាចយល់ពីការរៀបផែនការអាជីវកម្ម និងគ្រប់គ្រងសាច់ប្រាក់បានកាន់តែល្អ ចៀសវាងនូវហានិភ័យមួយចំនួន”

លោកក៏បានលើកឡើងផងដែរអំពីបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech ដែលជាផ្នែកមួយក្នុងការសម្រួល សេវាកម្មហិរញ្ញវត្ថុទៅកាន់ម្ចាស់អាជីវកម្ម ដែលទាំងអស់នេះ ជាដំណើរការនៃការនៃការបញ្រ្ជាប ចំណេះដឹងទៅកាន់ប្រជាជនឱ្យកាន់តែទូលាយ។ ម្យ៉ាងទៀត សម័យកាលបច្ចុប្បន្ន ការទទួលបានព័ត៌មាន និងចំណេះដឹងគឺកាន់តែងាយស្រួល ដោយគ្រាន់តែមានទូរស័ព្ទដៃមួយ ភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធឺណេត។ ដូច្នេះ បច្ចេកវិទ្យាបានដើរ តួយ៉ាងសំខាន់នៅក្នុងការទំនាក់ទំនង និងពង្រឹងសក្កានុពលនៃអាជីវកម្មផងដែរ។
MS. Shinny Chia ដែលជាសហគ្រិនវ័យក្មេងមកពីប្រទេសប្រ៊ុយណេ ក៏បានសម្លឹងឃើញពីភាពសំខាន់មិនអាចខ្វះបាននៃការមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលអ្នកនាងបានបញ្ជាក់ពីកិច្ចខិតខំ ប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនៅប្រទេសប្រ៊ុយណេផ្ទាល់ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកនេះទៅកាន់ម្ចាស់អាជីវកម្ម ដើម្បីឱ្យពួកគេកាន់តែមានភាពរឹងមុំា។
ចំណែកឯវាគ្មិនមកពីប្រទេសសិង្ហបុរីគឺ MR. Eric Neo S.W បានគូសបញ្ជាក់ថា និរន្តរភាពរបស់អាជីវកម្មគឺងាយនឹងបាត់បង់ណាស់ ដូច្នេះហើយពួកគេត្រូវការចាំបាច់នូវកម្ចីហិរញ្ញវត្ថុដើម្បីពង្រឹង និងពង្រីកសមត្ថិភាពអាជីវកម្មរបស់ពួកគេ ប៉ុន្តែបើទោះជាអ្នកពាក់ព័ន្ធព្យាយាមជួយតាមរយៈការផ្ដល់កម្ចីយ៉ាងណាក៏ដោយ បើសិនម្ចាស់អាជីវកម្មផ្ទាល់មិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ពួកគេ នៅតែមិនអាចធានាភាពយូរអង្វែងរបស់អាជីវកម្មពួកគេដដែល។
គួរបញ្ជាក់ថា កិច្ចពិភាក្សាស្ដីអំពី «ផលវិបាកនៃការទទួលបានកម្ចីហិរញ្ញវត្ថុរបស់សហគ្រាសធនតូច និងមធ្យម» ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នៅព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ដែលជាថ្ងៃទីមួយនៃការបើកកម្មវិធីនេះជាផ្លូវការ។ កម្មវិធីនេះផងដែរ ជាការជួបជុំ ជជែកគ្នារវាងសហគ្រិនមកពីប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរកដំណោះស្រាយជុំវិញបញ្ហានានា របស់ក្រុមសហគ្រិនវ័យក្មេងអាស៊ាន៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន-រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ១ សប្តាហ៍នៅដែនសមុទ្រនៃខេត្ត Qingdao
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានប្រកាសថា លំហាត់សមយុទ្ធប្រចាំឆ្នាំ Joint Sea-2026 នៅក្នុងទឹកដីនៃប្រទេសចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃចន្ទនេះ តទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content