ទីក្រុងឡុងដ៍ អភិវឌ្ឍន៍ និងជឿនលឿន ប៉ុន្តែក្រោយឆាកជាសំបុកលាងលុយដ៏ច្រើនលើសលប់

ទីក្រុងឡុងដ៍ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ការដឹកជញ្ជូន និងវប្បធម៌ដ៏រីកចម្រើសរបស់ប្រទេសអង់គ្លេស ហើយក្រៅពីនេះវាក៏ជាទីក្រុងដែលសំបូរដោយប្រវត្តិសាស្រ្ត សិល្បៈ និងនយោបាយ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម រួមមានទាំងសារមន្ទីរ ហាង ភោជនីយដ្ឋាន និងក្រុមកីឡាជាច្រើនប្រភេទ។

ក្នុងនាមជាទីក្រុងដែលពោរពេញទៅដោយកេរ្ត៍ឈ្មោះ និងជារដ្ឋធានីនៃប្រទេសដ៏អភិវឌ្ឍន៍ និងប្រជាធិបតេយ្យបំផុតផងនោះ ប៉ុន្តែក្រោមកិច្ចខិតខំស្រាវជ្រាវ និងសិក្សាជាច្រើនដោយអ្នកជំនាញបានរកឃើញថា ទីក្រុងឡុងដ៍បច្ចប្បន្ន គឺជាឋានសួគ៌ដ៏មានប្រជាប្រិយសម្រាប់ក្រុមអ្នកលាងលុយខុសច្បាប់ធំបំផុតរបស់ពិភពលោកដែលជារៀងរាល់ឆ្នាំគេអាចព្យាករណ៍បានថា លុយខុសច្បាប់ដល់ទៅជាងរាប់សិបពាន់លានដុល្លារត្រូវបានហូរចូលក្នុងទីក្រុងមួយនេះ។

របាយការណ៍ស្រាវជ្រាវច្រើនប្រភពត្រូវបានយកមកចេញផ្សាយព្រោងព្រាតតាមបណ្តាញសារព័ត៌មានអន្តរជាតិដែលជាភស្តុតាងបង្ហាញយ៉ាងច្បាស់អំពីរឿងរ៉ាវមិនគួរឲ្យនឹកស្មានដល់មួយនេះ។ គេហទំព័រជាច្រើន រួមមានទាំង The Guardian, The Print, Ahram, The Malta Independent, The Equifax UK និង Aicpa-cima ជាដើមជាមួយនឹងចំណងជើងធំៗផ្តោតទៅលើពាក្យក្តៅៗ និងចំៗ ដូចជា Dirty Money, Money Laundering ឬ Fraudsters ជាដើម។

នៅលើគេហទំព័រ​ The Print ដែលជារបាយការណ៍ចេញផ្សាយកាលពីឆ្នាំទៅបានសរសេរបែបនេះថា ៖ អ្នកជំនាញខាងអំពើពុករលួយមួយក្រុមបានបើកការសិក្សាស្រាវជ្រាវអំពីមូលហេតុអ្វីដែលធ្វើឲ្យទីក្រុងឡុងដ៍ក្លាយជាទីក្រុងដ៏សំខាន់ជាងគេបំផុតក្នុងដំណើរការលាងលុយខុសច្បាប់របស់ពិភពលោក ហើយមូលហេតុសំខាន់តែមួយគត់នោះគឺជាកង្វះខាតផ្នែកចំណាត់ការនយោបាយក្នុងការដោះស្រាយបញ្ហាដ៏អាក្រក់មួយនេះ។

ដោយឡែកនៅ The Financial Times វិញបានបញ្ចេញរបាយការណ៍ និងចេញផ្សាយកាលពីឆ្នាំកន្លងទៅដូចគ្នាបានបង្ហាញថា ៖ នៅអង់គ្លេសក្រុមហ៊ុនផ្នែកច្បាប់ចំនួន៣១, ធនាគារចំនួន៨៦ និងវិទ្យាស្ថានអប់រំប្រមាណ១៧៧កន្លែង គឺជាកន្លែងដែលទទួលយក និងជួយធ្វើការផ្ទេរលុយខុសច្បាប់ទាំងនោះពីបណ្តាប្រទេសនានាលើពិភពលោក ជាពិសេសលុយខុសច្បាប់ពីក្រុមហ៊ុនធំៗរបស់រុស្ស៊ី ដែលបានបង្វែរមកអង់គ្លេសដើម្បីជំនួសឲ្យប្លុកអឺរ៉ុបវិញចាប់តាំងតែពីពេលមានជម្លោះជាមួយនឹងអ៊ុយក្រែន។

ក្នុងនោះផងដែរ​ Transparency International UK ក៏បានធ្វើការស្រាវជ្រាវរកឃើញផងដែរថា គិតត្រឹមសកម្មភាពលាងលុយខុសច្បាប់លើតែវិស័យអចលនទ្រព្យប៉ុណ្ណោះ ទីក្រុងឡុងដ៍ក៏កំពុងចុះបញ្ជីអចលនទ្រព្យពាក់ព័ន្ធសរុបដែលមានទំហំដល់ទៅ ៦,៧ពាន់លានផោន ជាពិសេសនៅទីក្រុងឡុងដ៍ និងទីក្រុងក្បែរខាងផ្សេងទៀត ដូចជា Westminster,Kensington និង Chelsea ជាដើម។

Credas ដែលជាក្រុមហ៊ុនអ្នកជំនាញផ្តល់សេវាកម្មផ្ទៀងផ្ទាត់អត្តសញ្ញាណបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់លុយខុសច្បាប់ដល់ទៅ៨៨ពាន់លានផោនត្រូវបានចាក់បញ្ចូលនៅក្នុងចក្រភពអង់គ្លេសជារៀងរាល់ឆ្នាំដោយក្នុងនោះភាគច្រើនគឺជាលុយដែលបានមកពីការក្លែងបន្លំ ,​ការគេចពន្ធ ឬដំណើរការឧក្រិដ្ឋកម្ម រួមជាមួយនឹងការសូកប៉ាន់ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក