៣ ប្រទេស នៅអឺរ៉ុប មានបំណុលសរុបចំនួន ៣២ ពាន់លានដុល្លារក្នុងឆ្នាំនេះ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា បណ្តាប្រទេសនៅអឺរ៉ុបខាងកើតមានបំណុលសរុបចំនួន ៣២ ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ ដែលច្រើនជាង ៣ដង បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសប៉ូឡូញបានខ្ចីប្រាក់ពីទីផ្សារបរទេសជិត ៩ ពាន់លានដុល្លារ ដែលវាស្ថិតនៅលំដាប់ទី២ក្នុងចំណោមប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនទាក់ទងនឹងការខ្ចីប្រាក់ពីបរទេសបន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ ទន្ទឹមនឹងនេះដែរ រូម៉ានី និងហុងគ្រី ដែលបានខ្ចីប្រាក់រៀងគ្នាចំនួន ៦ ពាន់លានដុល្លារ និង ៥ ពាន់លានដុល្លារ ដែលជាអ្នកខ្ចីទី៤ និងទី៥ ក្នុងចំណោមទីផ្សារកំពុងរីកចម្រើន។ នេះ​ជា​លើក​ដំបូងហើយ​ក្នុង​រយៈ​ពេល​រាប់​សិប​ឆ្នាំ​ដែលប៉ែក​អឺរ៉ុប​ខាង​កើត​ចំនួន ៣​ប្រទេសស្ថិត​ក្នុង​ចំណោម​អ្នក​ខ្ចី​ប្រាក់​ដែល​មាន​ទីផ្សារ​រីក​ចម្រើន​ខ្លាំង​បំផុត​នៅ​បរទេស។

បើយោងតាម ​​Bloomberg បានបញ្ជាក់ថា ការកើនឡើងនៃការខ្ចីប្រាក់គឺបណ្តាលមកពីតម្រូវការកើនឡើង ដើម្បីកាត់បន្ថយការឧបត្ថម្ភធនដោយសារតែវិបត្តិថាមពលដែលនៅតែបន្តកើតមាន ក៏ដូចជាការកើនឡើងនៃការចំណាយទាក់ទងនឹងជម្លោះយោធានៅអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ បណ្តាប្រទេសនៅអឺរ៉ុបខាងកើតក៏ត្រូវពង្រឹងសមត្ថភាពយោធា និងជួយជនភៀសខ្លួនពីរដ្ឋជិតខាងផងដែរ។

ទន្ទឹមនឹងនេះដែរ គោលនយោបាយ hawkish ដែលគេប្រៀបវាទៅនឹងសត្វឥន្រ្ទីយ៍ មានភាពឆេវឆាវ ហើយត្រូវបានប្រើនៅក្នុងលក្ខខណ្ឌមិនថាគោលនយោបាយរូបិយវត្ថុ ឬ យោធានោះទេ ក្នុងអំឡុងពេលជម្លោះដែលអាចកើតមាន។

គោលនយោបាននេះកំពុងត្រូវបានបន្តដោយធនាគារកណ្តាលសំខាន់ៗ ដែលធ្វើឱ្យមានតម្លៃថ្លៃខ្លាំងក្នុងការខ្ចីប្រាក់នៅក្នុងទីផ្សារមូលបត្របំណុល សូម្បីតែប្រទេសអ្នកមានក៏ត្រូវជួមប្រទះនឹងបញ្ហានេះដែរ។ ស្របពេលនេះដែរ ប្រទេសប៉ូឡូញត្រូវបង់ប្រាក់បន្ថែម ៥,៥ ភាគរយនៅក្នុងការប្រាក់ប្រចាំឆ្នាំសម្រាប់មូលបត្របំណុលថ្មីក្នុងរយៈពេល ៣០ ឆ្នាំ ដែលលើសពីអត្រាមូលប័ត្រដូចគ្នានេះដែរកាលពីនៅឆ្នាំ២០២១។

មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងអត្រាការប្រាក់ត្រូវបានព្យាករថានឹងបន្ថែមទៅលើឱនភាពថវិកាដែលកើនឡើងភ្លាមៗនៅទូទាំងអឺរ៉ុបខាងកើតដោយជៀសមិនរួច ព្រមទាំងដាក់សម្ពាធបន្ថែមទៀតលើហិរញ្ញវត្ថុនៅក្នុងតំបន់។ យោងតាមការប៉ាន់ស្មានរបស់អ្នកវិភាគនៅលើ Bloomberg​ បានបង្ហាញថា ឱនភាពថវិការបស់អឺរ៉ុបខាងកើតនឹងកើនឡើងដល់ ៤,៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងតំបន់សម្រាប់ឆ្នាំ២០២៣ ដែលកើនឡើងពី ១,៣ ភាគរយកាលពី២ឆ្នាំមុន។

យោងតាមលោក Daniel Wood ដែលជាអ្នកគ្រប់គ្រងផលប័ត្រប្រាក់ចំណូលនៅ William Blair International បានលើកឡើងថា ស្ថានភាពនៅអ៊ុយក្រែនប៉ះពាល់ដល់ឱនភាពសារពើពន្ធពីភាគីទាំង២ ដោយវាធ្វើឱ្យកំណើនយឺត និងបានកាត់បន្ថយការប្រមូលចំណូលរបស់រដ្ឋាភិបាល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក