ម៉ាស៊ីនលក់មាសស្វ័យប្រវត្តិនៅកូរ៉េខាងត្បូងរកចំណូលបាន ១៩ លានដុល្លារ

បរទេស៖ GS Retail គឺជាក្រុមហ៊ុនលក់ទំនិញ និងជាអ្នកដំណើរការម៉ាស៊ីនលក់មាសមួយបានបង្ហាញថា ក្នុងរយៈពេល ៩ខែ ពួកគេលក់មាសបានតម្លៃសរុប ១៩ លានដុល្លារ ដោយម៉ាស៊ីនលក់មាសដែលដាក់នៅហាងរបស់ពួកគេ ខណៈដែលពេលនេះម៉ាស៊ីនលក់មាសស្វ័យប្រវត្តិនេះត្រូវបានពង្រីកដល់ ២៩ ហ៊ាង ហើយគ្រោងនឹងឈានដល់ ៥០ ហាងនៅចុងឆ្នាំនេះ។ ម៉ាស៊ីនលក់មាសនេះផ្តល់ជូននូវទម្ងន់មាសប្រាំជម្រើសចន្លោះពី ០,១៣ ទៅ ១,៣ អោន ហើយមាសដែលលក់ដាច់​បំផុត​​មាន​តម្លៃ​ប្រហែល ២២៥ ដុល្លារ។

អ្នកតំណាងរបស់ GS Retail បាននិយាយថា ភាគច្រើនអ្នកទិញគឺជាមនុស្សក្នុងវ័យកណ្តាលដោយសារការទិញមាសគឺជាការវិនិយោគមួយ ជាពិសេសនៅពេលដែលតម្លៃរបស់វាកំពុងបន្តកើនឡើងក្នុងពេលឥឡូវនេះ។​ ស្របពេលដែលកំពុងរងសម្ពាធពីអតិផរណា និង គោលនយោបានហិរញ្ញវត្ថុធនាគារកណ្តាលអាមេរិក ប្រជាជនកូរ៉េជាច្រើនបានចាប់ផ្តើមស្តុកទុកមាស។  ស្របពេលនេះដែរ ការទិញមាសពីម៉ាស៊ីនស្វ័យប្រវត្តិបានផ្តល់ភាពងាយស្រួលដល់អតិថិជនកូរ៉េទាំងនោះ។ គួរឲ្យបញ្ជាក់ដែរថា កូរ៉េខាងត្បូងមិនមែនជាប្រទេសដំបូងដែលណែនាំបទពិសោធន៍ទិញមាសតាមម៉ាស៊ីនស្វ័យប្រវត្តនេះទេ ប៉ុន្តែអារ៉ាប់រួមាប្រទេសដំបូងដែលលក់មាសតាមរយៈម៉ាស៊ីនលក់មាស Gold To Go ។

ទោះបីជាមានភាពពេញនិយមនៃមាសក្នុងស្រុកក៏ដោយ ធនាគារកណ្តាលរបស់កូរ៉េខាងត្បូង(BOK) កំពុងរៀបចំវិធីសាស្រ្តប្រុងប្រយ័ត្នបន្ថែមទៀតចំពោះការទិញមាស ដើម្បីកាត់បន្ថយការប៉ះពាល់ដល់ប្រាក់ដុល្លារអាមេរិកក្នុងទុនបម្រុងរបស់ខ្លួន។ នៅក្នុងរបាយការណ៍ខែមិថុនានេះ BOK បាននិយាយថា ខ្លួនរក្សាសាច់ប្រាក់ដុល្លារអាមេរិកនៅពេលមានហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចខ្ពស់ និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ រួមទាំងកំពុងព្រួយបារម្ភអំពីទិសដៅនៃតម្លៃមាស។ ដូច្នោះហើយ វិធីសាស្រ្តប្រុងប្រយ័ត្នគឺចាំបាច់សម្រាប់ការកំណត់ថា តើត្រូវបង្កើនសមាមាត្រនៃចំនួនមាសនៅក្នុងទុនបំរុងប្តូរប្រាក់បរទេសឬអត់?

មិនត្រឹមតែប៉ុណ្ណោះ ធនាគារកណ្តាលក៏បានកត់សម្គាល់ផងដែរថា ការឡើងថ្លៃតម្លៃមាសអាចជិតដល់ចំណុចកំពូល។ ប្រសិនបើអវិជ្ជមានមាសកាន់តែច្រើននោះ គឺអត្រាការប្រាក់ខ្ពស់ដែលបង្កភាពលំបាកក្នុងការលក់ចេញវិញ។​ កាលពីខែឧសភាកន្លងទៅនេះ ធនាគារកណ្តាលកូរ៉េ BOK បានកាន់កាប់មាសចំនួន ១០៤,៤ តោននៅក្នុងទុនបំរុងប្តូរប្រាក់បរទេសរបស់ខ្លួន ដែលមានតម្លៃប្រហែល ៤,៨ ពាន់លានដុល្លារ ឬ ស្មើនឹង ១,១៤ ភាគរយនៃទុនបម្រុងសរុបរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក