ការវាយប្រហារនៅសមុទ្រក្រហមកំពុងប៉ះពាល់ដល់ការដឹកជញ្ជូននៅក្នុងព្រែកជីកស៊ុយអេ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី រ៉យទ័រ បានរាយការណ៍ថា ម៉ាកយីហោធំៗកំពុងព្រួយបារម្ភអំពីកង្វះការផ្គត់ផ្គង់ដោយសារតែការរំខាននៃការដឹកជញ្ជូនតាមព្រែកជីកស៊ុយអេ ដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធ Houthi មកពីប្រទេសយេម៉ែន។

ការវាយប្រហារនៅសមុទ្រក្រហមដោយក្រុមសកម្មប្រយុទ្ធ Houthi មកពីប្រទេសយេម៉ែន កំពុងបង្កការរំខានដល់ពាណិជ្ជកម្មតាមសមុទ្រតាមរយៈព្រែកជីកស៊ុយអេ ដោយនាវាមួយចំនួនប្តូរផ្លូវធ្វើដំណើរទៅកាន់ផ្លូវខាងកើត-ខាងលិច ដែលវែងឆ្ងាយតាមរយៈចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិក។ លើសពីនេះ ក្រុមហ៊ុនដឹកជញ្ជូនសកលជាច្រើនបានផ្អាកការដឹកជញ្ជូនរបស់ពួកគេនៅក្នុងសមុទ្រក្រហម ដែលរំខានដល់ពាណិជ្ជកម្មដែនសមុទ្រជាសាកល និងធ្វើឲ្យតម្លៃទំនិញឡើងថ្លៃ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនគ្រឿងសង្ហារិមយក្សរបស់ស៊ុយអែត IKEA បានប្រកាសថា ខ្លួនកំពុងស្វែងរកជម្រើសថ្មី ដើម្បីធានាបាននូវផលិតផលរបស់ខ្លួនដែលត្រូវបានចែកចាយជាចម្បងតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ពីរោងចក្រអាស៊ីទៅកាន់ទីផ្សារលោកខាងលិច។ Oscar Ljunggren អ្នកនាំពាក្យរបស់ Inter IKEA Group និយាយថា ស្ថានភាពនៅព្រែកជីកស៊ុយអេនឹងបណ្តាលឱ្យមានការពន្យារពេល និងអាចបណ្តាលឱ្យមានឧបសគ្គសម្រាប់ការដឹកជញ្ជូនផលិតផល Ikea ។ ទន្ទឹមនឹងនេះដែរ Abercrombie & Fitch គ្រោងនឹងផ្លាស់ប្តូរពីការដឹកជញ្ជូនតាមផ្លូវសមុទ្រទៅជាការដឹកជញ្ជូនតាមផ្លូវអាកាសនៅពេលណាដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយការរំខានដូចដែលបានរាយការណ៍នៅក្នុងអ៊ីមែលទៅកាន់អ្នកផ្គត់ផ្គង់។

កាលពីដើមសប្តាហ៍នេះ ក្រុមដឹកជញ្ជូនរបស់ដាណឺម៉ាក Maersk បាននិយាយថា ដោយសារតែហានិភ័យនៃការវាយប្រហារកើនឡើង ខ្លួនបានបញ្ជូននាវាជុំវិញទ្វីបអាហ្រ្វិកតាមរយៈ Cape of Good Hope ដែលនឹងកាត់បន្ថយប្រសិទ្ធភាពនៃការធ្វើដំណើរអាស៊ីទៅកាន់អឺរ៉ុប ២៥ ភាគរយ។ បន្ថែមពីនេះ ក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Hapag-Lloyd បានធ្វើតាមវិធីបែបនេះដែរ។ ទោះជាយ៉ាងណាក្តី ការបញ្ជូនកប៉ាល់នៅជុំវិញទ្វីបអាហ្រ្វិកបង្កើនការធ្វើដំណើរទៅមកជិតពីរសប្តាហ៍កន្លះ ដោយជៀសមិនផុតពីការប៉ះពាល់ដល់សមត្ថភាពដឹកជញ្ជូន និងការបង្កើនថ្លៃដើមនោះទេ។

គួរឲ្យបញ្ជាក់ផងដែរថា ព្រែកជីកស៊ុយអេមានប្រវែង ១៩២ គីឡូម៉ែត្រ ដែលជាផ្លូវសមុទ្រលឿនបំផុតរវាងអាស៊ី និងអឺរ៉ុប ហើយវាជាចំណុចផ្សារភ្ជាប់ភូមិសាស្រ្តសំខាន់មួយក្នុងចំណោម ៧ របស់ពិភពលោក ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះពាណិជ្ជកម្មប្រេងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ វាគឺជាសរសៃឈាមដឹកជញ្ជូនដ៏សំខាន់ដែលមានចំណែកប្រហែល ១៥ ភាគរយនៃសកម្មភាពដឹកជញ្ជូនសរុបរបស់ពិភពលោក រួមទាំងជិត ៣០ ភាគរយនៃពាណិជ្ជកម្មកុងតឺន័រសកលផងដែរ។ នាពេលថ្មីៗនេះ ការវាយប្រហារដែលកើតឡើងចំពេលសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបង្កឱ្យមានការសង្គ្រោះបន្ទាន់ផ្នែកពាណិជ្ជកម្ម និងការដឹកជញ្ជូន។ ករណីនេះបានរំលឹកដល់ឧប្បត្តិហេតុឆ្នាំ ២០២១ ដែលកប៉ាល់កុងតឺន័រដ៏ធំបំផុតមួយបានបិទព្រែកជីកស៊ុយអេយៈពេលប្រាំមួយថ្ងៃ ដែលបណ្តាលឱ្យពាណិជ្ជកម្មសកលខាតបង់ចំនួន ៩,៦ ពាន់លានដុល្លារប្រចាំថ្ងៃ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក