កម្មវិធីរេដបូកសំកុស (REDD+) ជួយលើកកម្ពស់ការថែរក្សាធនធានធម្មជាតិ និងបង្កើតប្រាក់ចំណូលដល់ពលរដ្ឋសហគមន៍

ការចិញ្ចឹមមាន់ និងកង្កែប គឺជាជម្រើសដ៏ល្អមួយក្នុងការបង្កើនចំណូលសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ខេត្តពោធិ៍សាត់ ដោយមានការលើកទឹកចិត្តពីកម្មវិធីគាំទ្រដោយគម្រោងអភិរក្សធនធានធម្មជាតិ REDD+ សំកុស ក្រោមការគាំទ្រអនុវត្តដោយអង្គការសម្ព័ន្ធសត្វព្រៃ (WA) សហការជាមួយក្រសួងបរិស្ថាន។

​ឆ្លើយតបទៅនឹងកិច្ចប្រឹងប្រែងទៅលើកិច្ចការប្រឹងប្រែងទប់ស្កាត់ការប្រែប្រួលអា​កាសធាតុ តាម​រយៈ​កា​រ​ចូ​ល​​រួ​ម​ថែរក្សាព្រៃឈើ ដើម្បីលក់ឥណទានកាបូន គម្រោងនេះក៏គាំទ្រដល់ប្រជាជនក្នុងសហគមន៍ដែលឈប់កាប់ឈើ និងបរបាញ់ខុសច្បាប់ ដោយចូលរួមជាមួយគម្រោងដើម្បីការពារធនធានធម្មជាតិតាមបច្ចេកទេស និងធនធានដែលមាន។

ការអនុវត្តគម្រោងនេះទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋក្នុងសហគមន៍ រហូតមកដល់ពេលនេះមានប្រជាពល​រដ្ឋចំនួន ២១គ្រួសារ ក្នុងចំណោម ៧១គ្រួសារ នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានជ្រើសរើសជម្រើសថ្មី ដោយក្នុងនោះ ១១គ្រួសារ​ស្ម័​​​គ្រ​ចិ​ត្តចិញ្ចឹមមាន់ និង១០គ្រួសារចិញ្ចឹមកង្កែប។

​លោក​ ទូ​ច​ សុ​ផានី​ ប្រ​ធាន​គ​ម្រោ​ង​អេកូទេសចរណ៍ និងអភិវឌ្ឃន៍សហគម​ន៍អង្គ​ការ​ស​ម្ព័​​ន្ធ​មិ​ត្ត​ស​ត្វ​ព្រៃ WA ​បានឱ្យដឹងថា គ​ម្រោ​ង​រេ​ដ​​​បូក​តំប​ន់ជួ​រភ្នំ​ក្រ​វា​ញ​ខា​ង​ត្បូ​ង​បា​នផ្តល់ប​ច្ចេកទេ​ស​ចិ​​ញ្ចឹ​ម​មា​ន់ ចិញ្ចឹម​ក​ង្កែ​ប ប​ច្ចេ​ក​ទេ​សរៀ​ប​ចំ​ទ្រុងមាន់ និងអាង​កង្កែប ​ដល់សមា​ជិកគ​ម្រោង​អភិ​វ​ឌ្ឍ​​ន៍​ជី​វភាពស​ហគមន៍មូល​ដ្ឋា​​ន ពិ​សេ​ស​​​នៅក្នុងភូមិ​ឆាយលូក ឃុំអូរ​សោ​មចា​ប់តាំ​ង​ពី​ចុ​ង​ឆ្នាំ​២​០​២​២​មក។

​លោក​ ទូ​ច​ សុ​ផានី​ ​បាន​មានប្រសាសន៍​ថា ​៖

“ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ស្ម័គ្រចិត្ត​ក្នុង​គម្រោង​ត្រូវ​បានបណ្តុះបណ្តាលឱ្យចិញ្ចឹមកូន​មាន់ និង​កូន​កង្កែប ដោយមានការគំាទ្រ​បច្ចេកទេស​ជា​ប្រចាំ ។​ គម្រោងកា​រ​ពា​​រ អ​ភិ​​​រក្សធន​ធានធម្មជាតិដ៏ធំនេះបានជួយប្រជាពលរដ្ឋគ្រប់មធ្យោបាយ ទាំងដើមទុន និ​ង​​ប​ច្ចេកទេស​ដ​ល់ប្រជាសហគមន៍ទាំងឡាយណា ដែលស្ម័គ្រចិត្តអនុវត្តគម្រោងចិញ្ចឹមមាន់ និ​ង​​ចិ​ញ្ចឹមកង្កែប ឈប់ចូលព្រៃ​កា​ប់​ឈើឬបរបាញ់សត្វព្រៃខុសច្បាប់​​។”

អ្នកស្រី សំបា​ន កូលា​ប​ ជាអ្នកភូមិម្នាក់បានអនុវត្តគម្រោងរេដបូក ដោយជ្រើសរើសយកការចិញ្ចឹមមាន់ក្រោមការជ្រោម​ជ្រែ​ង​ប​​ណ្ដុះ​ប​ណ្ដា​​ល​បច្ចេ​កទេស ផ្ដល់ពូជមាន់ បច្ចេកទេសចិញ្ចឹម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា អ្ន​ក​ស្រី​​ធ្វើ​បា​ន​ជោគជ័យដូចការរំពឹងទុក។

​អ្នកស្រីបានប្រាប់ថា ៖

“មុខរបរថ្មីដោយការចិ​ញ្ចឹម​មាន់​ ការដាំ​ដំណាំ​កសិ​ក​ម្ម​នៅ​ផ្ទះ​ស​ម្បែង គឺជាមុខរបរល្អបំផុតសម្រាប់​គ្រួសារខ្ញុំ ពីព្រោះថា ក្រៅពីអាចរ​កប្រាក់ចំណូ​លស​ម្រា​ប់​គ្រួ​សារ​ហើយ យើងមិនចាំបាច់​ចេញទៅឆ្ងាយៗដើរស៊ីឈ្នួលគេ​ផង។ ពេលនេះខ្ញុំបាននៅផ្ទះស​ម្បែង ថែរក្សាកូនចៅមិនព្រួយបារម្ភដូចមុនទៀតទេ។”

លោក ហ៊ុន សិលា និងភរិយា ដែល​បានជ្រើសរើស​ការចិញ្ចឹម​កង្កែប​បាន​និយាយ​ថា មុន​នឹង​ចូល​រួម​ក្នុង​គម្រោង​នេះ ខ្លួន​បាន​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ធ្វើចិញ្ចឹមជីវីតដោយការដើរស៊ី​ឈ្នួល​​កា​ត់​ស្មៅ​ ហើយប្រាក់ចំណូលដែលទទួលបានគឺចា​យមិន​គ្រប់គ្រាន់នោះ​ទេ​។ ក្រោយមកនៅ​ចុ​ង​ឆ្នាំ​​២​០​២​២ ​លោ​ក​​បានចាប់ផ្តើមចិញ្ចឹមកង្កែបដែ​ល​មានអ្ន​កជំ​នា​ញគម្រោងអ​ភិវ​ឌ្ឃ​ន៍​ស​ហ​គ​ម​ន៍​អ​ង្គ​ការ WA មកជួយជ្រោមជ្រែង​  ដោ​យ​ក្នុ​​ង​នេះលោក​អា​ចរ​ក​ចំ​ណូ​លពីការល​ក់កូ​នក​ង្កែប​ និ​ងល​ក់ក​ង្កែប​ធំ ជាមួយនឹងការទទួលបានថវិការសមរម្យជួយ​ឱ្យសេដ្ឋ​កិច្ច​គ្រួសារមានភាសពធូរស្រាលល្អ​ប្រ​សើ​រ​ជាងមុនឆ្ងាយណាស់។

បុរសវ័យ ២៩ឆ្នាំរូបនេះបានប្រាប់ថា ការចិ​ញ្ចឹម​កង្កែ​ប​ត្រឹ​ម​រ​យៈ​ពេ​ល​៣ខែគឺអាចចាប់លក់បាន​ហើយ​ ដោយក្នុងនោះកង្កែបធំលក់បាន​ក្នុងមួយ​គីឡូ​ក្រាម ​១៥​ ០​០​០ ​ដ​ល់ ​២​០​ ០០០រៀល។

លោក ហ៊ុន សិលា បានបញ្ជាក់ថា ៖

“មួយថ្ងៃខ្ញុំអាចលក់កូនក​ង្កែប និងកង្កែប​ធំតិ​ចបំ​ផុត​៣​ម៉ឺ​ន​រៀ​ល​។ ឥឡូវនេះជាមួយនឹងការចិញ្ចឹមកង្កែប ខ្ញុំអាចរកប្រាក់ចំណូលបានសមរម្យ ដើម្បីផ្គត់ផ្គង់គ្រួសារ ជាពិសេសកូនៗរបស់ខ្ញុំ។”

សូមបញ្ជាក់ថា គម្រោងរេដបូកសំកុសបង្កើតឡើងក្នុងគោលបំណង​ជួ​យ​រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវគោលដៅសម្រាប់កំណើនសេដ្ឋកិច្ចស​ង្គ​ម​ប្រ​កបដោយនិរន្តរភាព ដើម្បីជួយជំរុញឱ្យមានការកាត់បន្ថយ និងការបន្ស៊ាំ​ទៅនឹ​ង​ការប្រែ​ប្រួ​ល​អាកាសធាតុ អភិរក្សជីវៈចម្រុះ និងបង្កើតឱ្យមានជម្រើសជីវភាពរស់នៅស្រ​ប​តា​ម​ផែ​ន​កា​រ​រ​ប​ស់អង្គការសហប្រជាជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះក​ញ្ចក់ដែល​បណ្តា​ល​ម​ក​ពី​ការបាត់បង់ និងរេចរិលព្រៃឈើ ដែលហៅកាត់ថា រេដបូក(REDD+)។

គម្រោងនេះគ្របដណ្ដប់ តំបន់ការពារធម្មជាតិចំនួន ៣ រួមមាន៖ ដែនជម្រ​កស​ត្វ​ព្រៃ​ភ្នំ​សំ​កុ​ស ជាតំបន់ការពារទេ​ស​ភាពនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែ​លគ្រ​ប​ដ​ណ្ដ​ប់​លើ​ផ្ទៃ​ដី​ជា​ង​ជាង២០ម៉ឺនហិកតា, ច្រករបៀងអភិរក្សជីវៈចម្រុះជួ​រភ្នំក្រវា​ញដែល​ប្រព័​ន្ធតំ​ប​ន់​កា​រ​ពា​រ​ធ​ម្ម​ជា​តិ​ ក្នុងទំហំផ្ទៃដីជាង៨ម៉ឺនហិកតា និងតំបន់ភាគខាងជើងនៃឧទ្យានជាតិជួ​រភ្នំក្រ​វាញ​ខា​ង​ត្បូ​ង​ស្ថិ​ត នៅក្នុងខេត្តពោធិ៍សាត់ ដែលមានផ្ទៃដីប្រមាណជាង១២,០០០ ហិកតា ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ