របរដាំគូឆាយ ងាយស្រួលដាំ ប្រមូលផលបានយូរ និងមិនចេះខ្វះទីផ្សារ

សៀមរាប៖ គូឆាយ ជាប្រភេទបន្លែដែលត្រូវបានយកទៅច្នៃធ្វើជាម្ហូបអាហារបានជាច្រើនមុខ មិនថាជាមុខសម្លរទឹក ម្ហូបឆា ឬច្នៃធ្វើជានំចៀននោះទេ គឺសុទ្ធតែមានឱជារសឆ្ងាញ់ពិសា និងមានអត្ថប្រយោជន៍ចំពោះសុខភាពអ្នកទទួលទានថែមទៀតផង ខណៈដែលដំណាំប្រភេទនេះក៏ត្រូវបានគេយកទៅប្រើប្រាស់ជាឱសថផងដែរ។ ជាមួយនឹងអត្ថប្រយោជន៍យ៉ាងច្រើនដូចបានរៀបរាប់ទាំងនេះ គូឆាយ បានក្លាយជាដំណាំ ឬជាបន្លែដែលមានតម្រូវការទីផ្សារទូលាយ និងមានតម្លៃល្អមិនពិបាកលក់នោះទេ។

អ្នកស្រី ស្មាន ឌីម ជាកសិករដាំគូឆាយម្នាក់រស់នៅភូមិគោកស្រុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា៖ មុខរបរដាំដំណាំគូឆាយនេះត្រូវបានអ្នកស្រីធ្វើជាយូរមកហើយ ខណៈដែលការទទួលបានចំណូលពីទិន្នផលក៏មានភាពសមរម្យអាចជួយទំនុកបម្រុងជីវភាពគ្រួសារបានយ៉ាងល្អ។

អ្នកស្រីបានបន្តថា ៖  

“ដំណាំគូឆាយនេះ មិនពិបាកដាំ ឬពិបាកថែទាំនោះទេ សំខាន់គឺការថ្នាល់ ឬធ្វើរានសម្រាប់ដាំឱ្យបានល្អ និងមានរបៀបត្រឹមត្រូវតាមបច្ចេកទេស ហើយវាអាចដុះ និងប្រមូលផលបានច្រើនខែណាស់ ចំណែកឯទីផ្សារលក់ក៏មិនជាបញ្ហាច្រើនដែរ ព្រោះមានឈ្មួញមកទទួលទិញដល់ផ្ទះតែម្ដង ដោយឱ្យតម្លៃថ្លៃគួរសម។”

អ្នកស្រី ស្មាន ឌីម បានបញ្ជាក់ឱ្យដឹងថា ដំណាំគូឆាយដែលមានទីផ្សារទូលំទូលាយមួយនេះគឺអាចលក់បានក្នុងតម្លៃថ្លៃបំផុតនៅពេលបុណ្យចូលឆ្នាំ ដោយសារជារដូវអាកាសធាតុក្ដៅ គេដាំមិនសូវបានផលច្រើននោះទេ ហើយថ្លៃបំផុត ១គីឡូក្រាមថ្លៃ ៧០០០រៀល ខណៈដែលបច្ចុប្បន្នអាចលក់ត្រឹម ៤០០០រៀល ហើយនៅខែត្រជាក់ គូឆាយក៏នៅតែមានទីផ្សារគ្រាន់តែតម្លៃអាចធ្លាក់ចុះ ថោកបំផុតត្រឹម២០០០រៀលក្នុងមួយគីឡូក្រាម។  

បច្ចុប្បន្ន អ្នកស្រី ស្មាន ឌីម មានរងដាំ ឬរានដីសម្រាប់គូឆាយសរុបទាំងអស់ចំនួន ៥រាន និងកំពុងធ្វើថែម១ទៀត ដែលរាននីមួយៗមានទំហំ ទទឹង ១.២ម៉ែត្រ និងប្រវែង ១៥ម៉ែត្រ ដោយក្នុងមួយថ្ងៃ គាត់អាចកាត់បានប្រមាណ ២០គីឡូក្រាមលក់ឱ្យទៅម៉ូយជាអ្នកលក់នំគូឆាយ និងលតឆា ហើយម៉ូយប្រចាំដែលរង់ចាំទទួលទិញ គឺគ្រួសារលតឆា នៅខេត្តសៀមរាបផ្ទាល់តែម្ដង។

អ្នកស្រីបានប្រាប់ឱ្យដឹងថា បន្ទាប់ពីកាត់បានម្ដងហើយ គេត្រូវចាំប្រមាណ ៤០-៥០ថ្ងៃទើបអាចកាត់បានម្ដងទៀត ហើយការប្រមូលផលនេះនឹងធ្វើជាបន្តបន្ទាប់ដរាបណាដើមគូឆាយនៅលូតលាស់ ខណៈរានគូឆាយអាចទ្រទ្រង់បានរយៈពេលប្រមាណ ៣ឆ្នាំទើបខូច។ យ៉ាងណាក៏ដោយ បើទោះបីជារានដាំគូឆាយបាក់ក៏ដោយ ប្រសិនបើកូនគូឆាយនៅតែដុះល្អ គេក៏នៅតែអាចដូរដី និងបន្តការដាក់ដាំបានជាធម្មតា។

ពាក់ព័ន្ធនឹងការដាំដុះវិញ ត្រូវបានកសិកររូបនេះរៀបរាប់ឱ្យដឹងថា ការដាំហាក់មិនមានផលលំបាកនោះទេ ដោយក្រោយពីបានធ្វើជារង ឬធ្វើជារានដាក់ដីរួចហើយដាំ គេត្រូវយកគុម្ពគូឆាយមកដាំ ដោយដាំបំបែកជាគុម្ពតូចៗល្មម ហើយអាចដាំបាន ៥ជួរក្នុងមួយរាន។ បន្ទាប់ពីដាំបាន ២០ថ្ងៃទើបគេអាចដាក់ជីលាមកគោ ហើយត្រូវការស្រោចទឹកឱ្យជោគនៅពេលព្រឹក។ សម្រាប់ការថែទាំ គេគ្រាន់តែស្រោចទឹកឱ្យបានគ្រប់គ្រាន់ ដាក់ជីលាមកគោ ជីអ៊ុយរេ និងឧស្សាហ៍សម្អាតស្មៅទើបកូនគូឆាយដុះលូតលាស់បានល្អ។

អ្នកស្រីបន្តថា ក្រៅពីដាំលើរាន គេក៏អាចដាំលើដីផ្ទាល់បានដែរ ប៉ុន្តែវាអាចមានស្មៅច្រើន និងបញ្ហាទឹកដក់ ដូច្នេះទើបជាកសិករនិយមដាំនៅលើរានដែលងាយស្រួលថែទាំជាង។ ចំណែកអ្វីដែលគេត្រូវយកចិត្តទុកដាក់ក្នុងការដាំគូឆាយគឺការសម្អាតស្មៅ និងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតម្ដងម្កាលនៅពេលណាដែលគូឆាយមានបញ្ហា។ ដោយឡែកការប្រមូលផល ភាគច្រើនគេកាត់ពេលព្រឹក ទើបមានពេលរើសឱ្យឈ្មួញទាន់ លុះពេលគេកាត់ហើយ គេត្រូវរើសវាឲ្យស្អាត ទើបថ្លឹងលក់។

ជាមួយនឹងការរៀបរាប់ខាងលើនេះ អ្នកស្រី ស្មាន ឌីម ក៏បានរំលឹកឱ្យដឹងដែរថា អ្នកស្រីបានដាំដំណាំគូឆាយប្រមាណ ១០ឆ្នាំមកហើយ ដោយដំបូងឡើយអ្នកស្រីបានយកពូជពីបងប្អូនមកដាំ ហើយក្រោយមកក៏បានកកើត និងទុកពូជដាំជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ន។ សម្រាប់ទុនដំបូង គេត្រូវចំណាយទៅលើការទិញសម្ភារធ្វើរាន ដោយក្នុង ១រានអាចចំណាយអស់ជិត ៤០ម៉ឺនរៀល ហើយក្រៅពីនេះត្រូវចំណាយទៅលើថ្លៃជីសម្រាប់ជំរុញការលូតលាស់។ គួរបញ្ជាក់ដែរថា គូ​ឆាយ ជាបន្លែផ្ទុកដោយវីតាមីន និងសារធាតុរ៉ែមួយចំនួន ដូចជា វីតាមីន ​B ​C ជាតិដែក ​កាល់ស្យូម និងសារធាតុបេតាខេរ៉ូទីន។ ក្រៅពីនេះ គូឆាយ ក៏ផ្ដល់សារៈប្រយោជន៍ចំពោះសុខភាពអ្នកទទួលទានផងដែរ ដូចជា ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជួយឱ្យការបន្ទោរបង់បានស្រួល កាត់បន្ថយបញ្ហាប្រឈមទល់លាមក កម្ចាស់ធាតុពុលចេញពីរាង្គកាយ ធ្វើឱ្យស្បែកស្អាត និងអាចបញ្ជៀសបញ្ហាប្រឈមនឹងជំងឺមហារីកពោះវៀនធំផងដែរ៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦