កម្ពុជា វៀតណាម ជំរុញការវិនិយោគនិងពាណិជ្ជកម្មឱ្យកាន់តែខ្លាំង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានពិភាក្សាគ្នាដើម្បីជំរុញការវិនិយោគ​​ ពាណិជ្ជកម្ម និងបើកឱកាសដល់វិនិយោគិនកម្ពុជា និងវិនិយោគិនវៀតណាម បានជួបគ្នាស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។

ក្នុងកិច្ចជំនួបពិភាក្សាការងារនារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា ៖ កិច្ចជំនួបនេះគឺដើម្បីពិភាក្សាជុំវិញគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជជែកលើការពិនិត្យរៀបចំឱ្យវិនិយោគិនកម្ពុជា និងវៀតណាមអាចជួបជជែកពិភាក្សាការងារ និងស្វែងយល់អំពីសក្ដានុពលសម្រាប់ការវិនិយោគក្នុងប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចការងារវិនិយោគរវាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាជាមួយវិស័យឯកជន។ ក្នុងនោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចដើរតួនាទីសម្របសម្រួលរៀបចំឱ្យវិនិយោគិនកម្ពុជា និងវិនិយោគិនពីបណ្ដាប្រទេសនានាអាចជួបគ្នា ដើម្បីជជែកពិភាក្សាស្វែងយល់ពីសក្ដានុពលផ្សេងៗក្នុងការវិនិយោគផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពិនិត្យលទ្ធភាពឱ្យវិនិយោគិនពីប្រទេសទាំងពីរ អាចជួបជជែកពិភាក្សាដើម្បីស្វែងយល់ពីឱកាសវិនិយោគរវាងគ្នានិងគ្នាផងដែរ។

ឯកឧត្ដម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានបង្ហាញក្ដីរំពឹងថា ប្រទេសទាំងពីរ នឹងអាចជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត ហើយឯកឧត្តមក៏បង្ហាញទិសដៅចង់ឱ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសវៀតណាមផងដែរ។

គួរជម្រាបថា៖ មេដឹកនាំ​កម្ពុជា-វៀតណាម ​បានសម្រេច​ឯកភាពគ្នា​ដាក់ទិសដៅ​ជំរុញទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីរវាង​ប្រទេសទាំងពីរ​ឲ្យបានឈានដល់​កំរិត២០​ប៊ីលានដុល្លារ ​ក្នុងពេលដ៏ខ្លី​ខាងមុខ​។ ការកំណត់​គោលដៅនេះ បានធ្វើឡើង​អំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា ​បានបំពេញ​ទស្សនកិច្ច​ផ្លូវការរយៈពេលពីរ​ថ្ងៃ​កាលពីពេលថ្មី​ៗនេះ នៅប្រទេស​វៀតណាម។ ​តាមតួលេខ​ផ្លូវការរបស់​គយនិងរដ្ឋាករ​ ទំហំពាណិជ្ជកម្ម​កម្ពុជា-វៀតណាម ​រយៈពេល១១ខែ ​ឆ្នាំ២០២៣​ គឺមានជិត ៦ពាន់​លានដុល្លារ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រឹមតែរយៈពេល ១ខែ វៀតណាមទទួលបានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ៤ ពាន់លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/02/2025

ត្រឹមតែរយៈពេល៣១ថ្ងៃនៃខែមករាកន្លងទៅនេះ ប្រទេសវៀតណាមបានទទួលទុនវិនិយោគសរុបពីបរទេស(FDI) មានទំហំរហូតដល់ប្រមាណ ៤,៣៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤៨,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

ហ្វីលីពីន បន្ថែមលុយជាង២០០លានដុល្លារពីលើកុងត្រាចាស់ជាង៣០០លានដុល្លារ ដើម្បីទិញមីស៊ីលពីឥណ្ឌា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

ប្រទេសឥណ្ឌាគឺជាអ្នកនាំចូលអាវុធច្រើនជាងគេបំផុតលើពិភពលោក ប៉ុន្តែក៏កំពុងព្យាយាមក្នុងការបង្កើនការនាំចេញសព្វាវុធដែលផលិតបាននៅក្នុងស្រុករបស់ខ្លួនផងដែរ

ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាដើមទុនដ៏សំខាន់ក្នុងការជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋ

ជំនួញ, ព្រឹត្តិការណ៍

• 14/02/2025

ដើមទុនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានជួយលើកកម្ពស់ជីភាពប្រជាពលរដ្ឋឱ្យប្រសើរឡើងតាមរយៈការជំរុញឱ្យមានលទ្ធភាពពង្រីកមុខរបររកស៊ីក្រោយពីទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ចំការម្រេច សុធី បើកទទួលទេសចរ ដើម្បីបង្ហាញពីដំណើរការផលិតម្រេចល្អបំផុតនៅលើពិភពលោក

ជំនួញ, ព្រឹត្តិការណ៍

• 14/02/2025

ផលិតផលម្រេចបានចាប់កំណើតនៅក្នុងខេត្តកែប ប្រមាណជាជាង១០០ឆ្នាំមកហើយ ពោលគឺតាំងពី​ខេត្តកែបមិនទាន់បំបែកចេញពីខេត្តកំពត

កម្ពុជា និងហ្វីលីពីន សហការគ្នាស៊ើបអង្កេតលើការងារបច្ចេកទេសឆ្លងដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា និង ហ្វីលីពីន ចុះ MoU សហការគ្នាលើការស៊ើបអង្កេត និង ការងារបច្ចេកទេសឆ្លងដែន ដើម្បីសម្របសម្រួល និងការស៊ើបអង្កេតរួមគ្នា

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យមានភាពរីកចម្រើន រួមចំណែកលើកកម្ពស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឱ្យមានភាពរីកចម្រើន រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រទេសទាំង២

Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/02/2025

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា

គណៈកម្មាធិការទី៩ រដ្ឋសភា ស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/02/2025

គណៈកម្មាធិការទី៩ រដ្ឋសភា ទស្សនកិច្ចមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកជំរុញឲ្យមានកិច្ចពិភាក្សាការទូតរវាងរុស្ស៊ី និងអ៊ុយក្រែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/02/2025

ថ្មីៗនេះ តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ២,៣៦ ភាគរយ ឬ ៧៥,១៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ២,៦៦ ភាគរយ ឬ ៧១,៣៧ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋ​បាលខេត្ត​មណ្ឌលគីរី ប្ដេជ្ញា​ក្នុងការ​បញ្ចប់ការវាស់​វែង និង​ចុះបញ្ជី​ដីធ្លីទៅតាម​ការ​គ្រោងទុក​របស់​ក្រសួង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/02/2025

ការងារ​ចុះបញ្ជីដីធ្លី​​នៅក្នុង​ខេត្ត​មណ្ឌល​គិរី​​នៅសល់តិច​តួច ហើយរដ្ឋបាល​ខេត្ត​មណ្ឌល​គីរី​នឹង​ខិតខំធ្វើ​យ៉ាង​ណា​ឱ្យការងារ​នេះ​បានបញ្ចប់​រួច​រាល់​ទៅតាម​ផែនការ​របស់​ក្រសួង​រៀបចំដែន​ដី នគរូបណីយកម្ម ​និង​សំណង់

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *