ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ

ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EVFLASHCharge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។ រថយន្ត SUV អគ្គិសនីសុទ្ធខ្នាតមធ្យមនេះ ដែលបំពាក់ដោយ ថ្ម Bladebatteryជំនាន់ទី 2 និងបច្ចេកវិទ្យា FLASHCharge បានចូលទីផ្សារកម្ពុជាជាផ្លូវការ ជាមួយតម្លៃលក់ផ្លូវការ 32,800 ដុល្លារ និងបទពិសោធន៍សាកថ្ម “សាក 5 នាទីរួចរាល់, សាក 9 នាទីពេញ” ដោយចូលរួមក្នុងទីផ្សាររថយន្តថាមពលថ្មីរបស់កម្ពុជា ដែលកំពុងឈានចូលដំណាក់កាលរីកចម្រើនយ៉ាងឆាប់រហ័ស។

ក្នុងពិធីនេះ លោកDanny Chanអ្នកគ្រប់គ្រងប្រតិបត្តិការ BYD Cambodia បានថ្លែងសុន្ទរកថា ដោយអរគុណដល់ Harmony iCar ដែលជាអ្នកចែកចាយផ្តាច់មុខរបស់ BYD នៅកម្ពុជា ព្រមទាំងដៃគូសហការដូចជា KHIEV Auto, Golden Star Auto, Modern Auto និងដៃគូផ្សេងទៀត សម្រាប់ការរួមដំណើរជាមួយ BYD ជាបន្តបន្ទាប់។ លោកក៏បានរំលឹកអំពីដំណើររីកចម្រើនរបស់ម៉ាក BYD ចាប់តាំងពីចូលទីផ្សារកម្ពុជា។បន្ទាប់មក អ្នកបង្ហាញ ផលិតផលបានធ្វើបទបង្ហាញស៊ីជម្រៅអំពី បច្ចេកវិទ្យាFLASHCharge ចម្ងាយបើកបរ ប្រសិទ្ធភាពសុវត្ថិភាព និងមុខងារឆ្លាតវៃ។ នៅលើអេក្រង់ធំក្នុងកម្មវិធី ក៏បានបង្ហាញវីដេអូ ការធ្វើតេស្ត សាកភ្លើងជាក់ស្តែង របស់ រថយន្តផងដែរ។ ក្រោមការចូលរួមជាសក្ខីភាពពីភ្ញៀវកិត្តិយសទាំងអស់ Sealion 6 EVFLASHCharge Edition ត្រូវបានបង្ហាញជាផ្លូវការ ហើយតម្លៃលក់នៅទីផ្សារកម្ពុជាត្រូវបានប្រកាសថា 32,800 ដុល្លារ។ បន្ទាប់ពីពិធីសម្ពោធ ភ្ញៀវកិត្តិយសក៏បានទៅកាន់ស្ថានីយ៍ FLASH Charge នៅមុខ Showroom ដើម្បីសាកល្បង និងទទួលបទ ពិសោធន៍ ផ្ទាល់ពីល្បឿនសាករបស់បច្ចេកវិទ្យា FLASH Charge។

បច្ចេកវិទ្យាFLASHCharge៖ មិនមែនត្រឹមតែលឿន ប៉ុន្តែជាការអភិវឌ្ឍពេញប្រព័ន្ធ

ចំណុចលេចធ្លោបំផុតរបស់ Sealion 6 EVFLASHCharge Edition គឺបច្ចេកវិទ្យា FLASHCharge។ ដោយពឹងផ្អែកលើ កំលាំងអគ្គិសនីខ្ពស់ 800V និង ថ្ម Bladebatteryជំនាន់ទី 2 រថយន្តអាចសាកថ្មពី 10% ដល់ 70% ក្នុងរយៈពេលត្រឹម 5 នាទី និងសាកដល់ 97% ក្នុងរយៈពេលត្រឹម 9 នាទី។ ដោយប្រើប្រាស់បច្ចេកវិទ្យា FLASH Charge រថយន្ត Sealion 6 EV អាចផ្តល់បទពិសោធន៍សាកថ្មដ៏លឿន ដោយអាចបន្ថែមចម្ងាយបើកបរបានដល់ 700 គីឡូម៉ែត្រ ក្នុងរយៈពេល 9 នាទី។

ចម្ងាយបើកបរ 710 គីឡូម៉ែត្រ៖ ធ្វើដំណើរឆ្លងក្រុងដោយមិនបារម្ភពីថ្ម

Sealion 6 EVFLASHCharge Edition បំពាក់ដោយ ថ្ម Bladebatteryជំនាន់ទី 2 ទំហំ 82.73kWh និងមានចម្ងាយបើកបររហូតដល់ 710 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។ ម៉ូទ័រអគ្គិសនីមានកម្លាំង 270kW និងអាចបង្កើនល្បឿនពី 0-100km/h ក្នុងរយៈពេល 7.2 វិនាទី។ ប្រសិនបើយោងតាមចម្ងាយប្រហែល 220 គីឡូម៉ែត្រ ពីភ្នំពេញទៅក្រុងព្រះសីហនុ ការសាកថ្មពេញមួយលើកអាចធ្វើឱ្យការធ្វើដំណើរទៅ-មកមានភាពងាយស្រួល។ សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃក្នុងទីក្រុង ការសាកថ្មមួយដងក្នុងមួយសប្តាហ៍ក៏អាចបំពេញតម្រូវការប្រើប្រាស់បាន។ សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជាដែលតែងតែធ្វើដំណើរឆ្លងខេត្ត ឬធ្វើដំណើរផ្លូវឆ្ងាយ សមត្ថភាពចម្ងាយបើកបរ នេះអាចជួយកាត់បន្ថយការព្រួយបារម្ភអំពីចម្ងាយបើកបរ។

សុវត្ថិភាព និងភាពឆ្លាតវៃ៖ បំពាក់មកជាស្រេចតាំងពីចូលមកភ្លាម

សុវត្ថិភាព គឺជាចំណុចសំខាន់មួយរបស់ BYD។ ថ្ម Bladebatteryជំនាន់ទី 2 (Lithium Iron Phosphate) បានឆ្លងកាត់ការធ្វើតេស្តយ៉ាងតឹងរ៉ឹង រួមមានការធ្វើតេស្ត ចាក់ម្ជុល ខណៈពេលកំពុងFLASHCharge ការប៉ះទង្គិចពីផ្នែកខាងក្រោម និងការធ្វើតេស្តកម្ដៅក្នុងឡសីតុណ្ហភាព 700°C ដោយមិនឆេះ និងមិនផ្ទុះ។ ក្នុងផ្នែកបច្ចេកវិទ្យាឆ្លាតវៃ Sealion 6 EV បំពាក់ដោយប្រព័ន្ធរ៉ាដា និងកាមេរ៉ាជាច្រើន ព្រមទាំងគាំទ្រមុខងារ Adaptive Cruise Control, Lane Keeping Assist និង Intelligent Parking ជាដើម។ តួរថយន្តត្រូវបានបង្កើតឡើងលើ e-Platform 3.0 Evo ដោយប្រើប្រព័ន្ធបូមឯករាជ្យ MacPherson ខាងមុខជាមួយ Dual Ball Joint និង Five-Link ខាងក្រោយ។ រថយន្តក៏បំពាក់ស្តង់ដារនូវប្រព័ន្ធ DiSus-C Intelligent Damping Body Control ដែលអាចកែសម្រួលភាពទន់-រឹងនៃប្រព័ន្ធបូមតាមស្ថានភាពផ្លូវជាក់ស្តែង ដើម្បីផ្តល់ភាពទន់រលូននៅពេលឆ្លងផ្លូវទួលបន្ថយល្បឿន និងរក្សាលំនឹង បានល្អនៅលើផ្លូវមិនស្មើ ដោយរួមបញ្ចូលទាំងផាសុកភាព និងការគ្រប់គ្រងរថយន្ត។ លើសពីនេះ រថយន្តថ្មីនេះក៏គាំទ្រ 6kW V2L (Vehicle-to-Load) សម្រាប់បញ្ចេញថាមពលទៅឧបករណ៍ខាងក្រៅ ដូច្នេះនៅពេលបោះតង់ក្រៅផ្ទះ អ្នកអាចប្រើថាមពលពីរថយន្តសម្រាប់ចង្ក្រានអគ្គិសនី ម៉ាស៊ីនបញ្ចាំងកុន និងឧបករណ៍ផ្សេងៗបាន។

មកដល់ក្នុងពេលសមស្រប៖ ទីផ្សារ EV កម្ពុជាឈានចូលដំណាក់កាលពង្រីកការប្រើប្រាស់

ការដាក់លក់ Sealion 6 EVFLASHCharge Edition កើតឡើងក្នុងអំឡុងពេលដែលទីផ្សាររថយន្តថាមពលថ្មី របស់កម្ពុជាកំពុងឈានចូលដំណាក់កាលពង្រីកការប្រើប្រាស់យ៉ាងឆាប់រហ័ស។ ដោយសារតម្លៃប្រេងឥន្ធនៈ អន្តរជាតិមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ការចាប់អារម្មណ៍ និងការទទួលយករថយន្តអគ្គិសនី របស់អ្នកប្រើប្រាស់ ក្នុងស្រុកក៏កំពុងកើនឡើងផងដែរ។ នៅឆ្នាំ 2024 រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ “គោលនយោបាយអភិវឌ្ឍ វិស័យយានយន្តអគ្គិសនី ឆ្នាំ 2024–2030” ដោយកំណត់គោលដៅឱ្យចំនួនរថយន្តថាមពលថ្មីកើនដល់ 30,000 គ្រឿង និងម៉ូតូអគ្គិសនីកើនដល់ 720,000 គ្រឿង នៅឆ្នាំ 2030 ព្រមទាំងមានវិធានការគាំទ្រដូចជា ការលើកលែងពន្ធគយលើរថយន្តអគ្គិសនី ជាដើម ដែលបង្កើតបរិយាកាសគោលនយោបាយ អំណោយផល សម្រាប់ការរីកចម្រើននៃរថយន្តថាមពលថ្មី។

ក្នុងបរិបទនេះ “ភាពងាយស្រួលក្នុងការសាកថ្ម” កំពុងក្លាយជាកត្តាសំខាន់មួយក្នុងការសម្រេចចិត្ត របស់អ្នកប្រើប្រាស់ ពីការរង់ចាំមើល ទៅរកការសម្រេចចិត្តទិញរថយន្ត។ ការនាំចូល Sealion 6 EVFLASHCharge Edition គឺជាដំណោះស្រាយរបស់ BYD ចំពោះបញ្ហានេះ — នៅពេលល្បឿនសាកភ្លើងអាចខិតជិត ឬសូម្បីតែ ប្រកួតប្រជែងជាមួយរយៈពេលចាក់សាំង ឧបសគ្គផ្នែកចិត្តសាស្ត្រចុងក្រោយមួយ របស់អ្នកប្រើប្រាស់ ចំពោះ រថយន្តអគ្គិសនី ក៏អាចត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

លក់រថយន្តមួយគ្រឿង រាប់អានមិត្តម្នាក់៖ BYD បន្តពង្រឹងវត្តមាននៅកម្ពុជា

BYD តែងតែប្រកាន់ខ្ជាប់នូវទស្សនៈអាជីវកម្ម “លក់រថយន្តមួយគ្រឿង រាប់អានមិត្តម្នាក់” ហើយផ្តោតសំខាន់ លើការផ្តល់ការថែទាំ និងទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន។ កាលពីខែឧសភាឆ្នាំនេះ BYD Cambodia បានរៀបចំ ពិធីជួបជុំអបអរសាទរម្ចាស់រថយន្តទី 10,000 គ្រឿង។ នៅខែសីហា ក្រុមហ៊ុនបានរៀបចំដំណើរកំសាន្តសប្បុរសធម៌នៃម្ចាស់រវយន្ត Ti7។ នៅពេលអនាគត BYD នឹងបន្តរៀបចំសកម្មភាព ដូចជា ទិវាជួបជុំគ្រួសារមើលកុនសម្រាប់ម្ចាស់រថយន្ត សកម្មភាពសប្បុរសធម៌ក្នុងសហគមន៍ និងសកម្មភាពផ្សេងៗ ដើម្បីឱ្យអ្នកប្រើប្រាស់គ្រប់រូបទទួលបានបទពិសោធន៍ដ៏កក់ក្តៅ និងស្មោះត្រង់ពីម៉ាក BYD។

ផ្នែកផលិតកម្ម BYD បានវិនិយោគ 32 លានដុល្លារ ដើម្បីសាងសង់ រោងចក្រផលិតរថយន្តដឹកអ្នកដំណើរ ថាមពលថ្មីដំបូងរបស់កម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ រោងចក្រនេះមានផ្ទៃដី 12 ហិកតា និងមានសមត្ថភាពផលិតប្រចាំឆ្នាំ 10,000 គ្រឿង។ រថយន្តដែលបានដំឡើងក្នុងស្រុកជាលើកដំបូង ត្រូវបាន ប្រគល់ ជូនអតិថិជនរួចហើយ។

ផ្នែកសេវាកម្ម BYD បានរៀបចំបណ្តាញ លក់ និងសេវាកម្មចំនួន 10 ទីតាំង និង មជ្ឈមណ្ឌលសេវាកម្ម ក្រោយការលក់ចំនួន 5 នៅកម្ពុជា ដោយគ្របដណ្តប់តំបន់សំខាន់ៗដូចជា ភ្នំពេញ ព្រះសីហនុ និងសៀមរាប។ លើសពីនេះ BYD បានប្រកាសវិនិយោគបន្ថែម 6 លានដុល្លារ ដើម្បីសាងសង់ មជ្ឈមណ្ឌលឃ្លាំងគ្រឿងបន្លាស់ ដែលមានផ្ទៃដីលើស 5,000 ម៉ែត្រការ៉េ ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅ ចុងឆ្នាំ 2026។

ផ្នែកផលិតផល ប្រព័ន្ធព័ត៌មានកម្សាន្តក្នុងរថយន្ត គាំទ្រការប្រើប្រាស់ ភាសាខ្មែរ និងភាសាអង់គ្លេស និងការបញ្ជាដោយសំឡេង។ ជាមួយកម្មវិធី BYD Mobile App អ្នកប្រើប្រាស់អាចបញ្ជារថយន្តពីចម្ងាយ កក់ពេលថែទាំ និងទាក់ទងសេវាអតិថិជនតាមអនឡាញបាន។​ ជាមួយគ្នានេះ BYD ក៏បន្តជំរុញការបណ្តុះបណ្តាលធនធាន មនុស្ស ផ្នែកបច្ចេកទេសក្នុងស្រុក ដើម្បីបណ្តុះបណ្តាលជាងជំនាញកម្ពុជាសម្រាប់ប្រព័ន្ធសេវាកម្មក្រោយការលក់ និងប្រព័ន្ធផលិតកម្ម។

ដូច្នេះ Sealion 6 EV FLASH Charge Edition មិនមែនគ្រាន់តែជាការនាំយកផលិតផលថ្មីមួយ ចូលទីផ្សារ កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រធ្វើមូលដ្ឋានីយកម្មរបស់ BYD នៅកម្ពុជា។

ការរៀបចំបណ្តាញFLASHCharge៖ រថយន្ត និងស្ថានីយ៍សាក ដំណើរការរួមគ្នា, សាកថ្មដោយគ្មានការបារម្មណ៍

រថយន្តល្អ ត្រូវការបណ្តាញសាកភ្លើងល្អ។ បទពិសោធន៍បន្ថែមថាមពលក្នុងល្បឿនលឿនរបស់ Sealion 6 EVFLASHCharge Edition មិនអាចខ្វះបណ្តាញ FLASH Charge ដែលមានការគាំទ្រគ្រប់គ្រាន់នោះទេ។ កម្ពុជានឹងក្លាយជា ប្រទេសដំបូងក្រៅប្រទេសចិនដែលដាក់ពង្រាយបច្ចេកវិទ្យា FLASH Charge របស់ BYD ជាប្រព័ន្ធទូលំទូលាយ។ ស្ថានីយ៍ FLASH Charge ចំនួន 18 កន្លែងដំបូង គ្រោងនឹងដាក់ឱ្យដំណើរការមុន ចុងឆ្នាំ 2026 ដោយនឹងបន្តគ្របដណ្តប់ ភ្នំពេញ សៀមរាប ព្រះសីហនុ និងទីក្រុងសំខាន់ៗផ្សេងទៀត។ កាលពីថ្ងៃទី 12 ខែកញ្ញា នេះ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ចនៅទីស្នាក់ការកណ្តាល BYD ក្នុងទីក្រុង Shenzhen។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស៊ីជម្រៅ លើប្រធានបទជាច្រើន រួមទាំងការកសាង បណ្តាញសាកថ្មលឿនទូទាំងប្រទេស។ ស្ថានីយ៍ FLASH Charge ចំនួន 18 កន្លែង គ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ BYD មានផែនការបន្តពង្រីកបណ្តាញនៅចន្លោះឆ្នាំ 2027–2028 ដើម្បីឱ្យស្ថានីយ៍ FLASH Charge កាន់តែមានច្រើន និងគ្របដណ្តប់ទូទាំងប្រទេស ដូចជាស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីឱ្យអ្នកប្រើប្រាស់អាច សាកភ្លាម ហើយបន្តដំណើរភ្លាមៗ និងកាត់បន្ថយការព្រួយបារម្ភអំពីការសាកថ្ម ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា ​រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/10/2026

ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​