យុគសម័យថ្មីនៃរថយន្តអគ្គិសនី និងថាមពលថ្មី BYD ATTO 2 និង​ BYD Sealion 5  បង្ហាញខ្លួននៅកម្ពុជា

ភ្នំពេញ ៖ BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាង​​ផលិតរថយន្តអគ្គិសនី បានបង្ហាញនូវសមាជិកថ្មីរបស់ខ្លួននៅក្នុងយុគសម័យថ្មីទំនើបចំនួន២ម៉ូឌែល BYD ATTO 2 និង​ BYD Sealion 5 នៅលើទីផ្សារកម្ពុជា ក្រោមកិច្ចសហការនាំចូល និងចែកចាយផ្តាច់មុខដោយ Harmony Auto ជាមួយនឹងតម្លៃទាបស្ទើរស្មានមិនដល់ ពោលគឺ BYD ATTO 2 មានតម្លៃ ២២៣០០ ដុល្លារ និង BYD Sealion 5 មានតម្លៃ ២៥៨០០ ដុល្លារប៉ុណ្ណោះ។

ចាប់តាំងពី Pre-order មក, BYD ATTO 2 និង BYD Sealion 5 បានក្លាយជាជម្រើសដ៏ពេញនិយមយ៉ាងឆាប់រហ័សសម្រាប់រថយន្តអគ្គិសនីនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងដំណើរការដ៏ល្អឥតខ្ចោះ និងតម្លៃប្រកួតប្រជែងដ៏ល្អដោយចំណាយពេលរង់ចាំត្រឹមតែ៥ថ្ងៃបន្ទាប់ពី Pre-order ហើយត្រឹមប៉ុន្មានថ្ងៃ ចំនួនរថយន្តដែលត្រូវបានកក់មានការកើនឡើងលើសពី ២០០ គ្រឿង ដែលជាការបង្ហាញពីការសាទរនៅក្នុងទីផ្សារកម្ពុជា។

ខាងក្រោមនេះគឺជាលក្ខណៈពិសេស និងភាពទំនើបរបស់រថយន្តទាំង២ម៉ូឌែល ៖

BYD Sealion 5៖ ប្រើសាំងក៏បាន អគ្គិសនីក៏បាន, មានគុណសម្បត្តិបើកបរបានឆ្ងាយដូចរថយន្តសាំង និងការសន្សំសំចៃដូចរថយន្តអគ្គិសនីទូទៅ។ ក្នុងនាមជាម៉ូឌែល Hybrid ទំនើប DM-i BYD Sealion 5 មានការរចនាថ្មីបំផុតបែប Dragon Face របស់ BYD ហើយខ្សែបន្ទាត់ខាងក្រៅរលោងរបស់វាបង្ហាញពីរូបរាងដ៏រឹងមាំ និងខ្លាំង។ បើនិយាយពីផ្នែកខាងក្នុងវិញ វាត្រូវបានបំពាក់ដោយអេក្រង់ ១០.១អ៊ីញអាចបង្វិលបាន និងប្រព័ន្ធតភ្ជាប់បណ្តាញឆ្លាតវៃ DiLink ដែលគាំទ្រការបញ្ជាដោយសំឡេង ការអាប់ដេតពីចម្ងាយ និងមុខងារឆ្លាតវៃផ្សេងទៀត ធ្វើឱ្យការបើកបរកាន់តែងាយស្រួល និងឆ្លាតវៃ។ បើនិយាយពីថាមពលវិញ BYD Sealion 5 មានម៉ូដថាមពលដែលអាចបត់បែនបាន អាចប្រើសាំងក៏បាន  អគ្គិសនីក៏បាន ជាមួយនឹងចម្ងាយបើកបរសរុបរហូតដល់ ១,០៩០ គីឡូម៉ែត្រ វាមានគុណសម្បត្តិ បើកបរបានឆ្ងាយដូចរថយន្តសាំង និងការសន្សំសំចៃដូចរថយន្តអគ្គិសនី ដែលអាចដោះស្រាយបាននូវការបើកបរផ្លូវឆ្ងាយ ។

BYD ATTO 2៖ ជម្រើសល្អបំផុតសម្រាប់ការធ្វើដំណើរដោយសន្សំសំចៃនៅក្នុងទីក្រុង។ BYD ATTO 2 ជាម៉ូដែលអគ្គិសនីសុទ្ធរបស់ BYD ត្រូវបានបង្កើតឡើងនៅលើ e-platform 3.0 និងមានដង់ស៊ីតេថាមពលខ្ពស់ និងបើកបរបានឆ្ងាយ។ គម្លាតភ្លៅមានប្រវែងរហូតដល់ ២ ៦២០ មីលីម៉ែត្រ ហើយរូបរាងតូច និងងាយបត់បែន ត្រូវបានរចនាឡើងជាពិសេសសម្រាប់ការធ្វើដំណើរក្នុងទីក្រុង។ BYD ATTO 2 គាំទ្រមុខងារសាកថ្មលឿនដែលចំណាយពេលត្រឹមតែ ២៨នាទីដើម្បីសាកពី ៣០% ទៅ ៨០% ធ្វើឱ្យការប្រើប្រាស់ប្រចាំថ្ងៃងាយស្រួល និងកាន់តែប្រសើរឡើង ។ រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយអេក្រង់​ឆ្លាតវៃអាច​បង្វិលបាន​ទំហំ ១២.៨ អ៊ីង ដែល​អាច​គាំទ្រ​មុខងារ​ឆ្លាតវៃ​ជាច្រើន​ដោយ​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​បច្ចេកវិជ្ជា​កាប៊ីន​ឆ្លាតវៃ​របស់ BYD ការ​បើកបរ​កាន់​តែ​ងាយស្រួល និង​រីករាយ។

ចាក់ឫសកាន់តែជ្រៅចូលទីផ្សារកម្ពុជា និងផ្តល់សេវាកម្មក្នុងស្រុកកាន់តែប្រសើរឡើង

កម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយរបស់ BYD នៅអាស៊ីអាគ្នេយ៍។ ដើម្បីបម្រើទីផ្សារក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ក្រុមហ៊ុន BYD និង Harmony Auto មិនត្រឹមតែបានរៀបចំគម្រោង Flagship Store ទំហំ ១៣,០០០ ម៉ែត្រការ៉េនៅលើមហា វិថី ហ៊ុន សែន ក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែក៏មានគម្រោងពង្រីកបណ្តាញអ្នកចែកចាយបន្ថែមទៀត និងបង្កើតមជ្ឈមណ្ឌលលក់ និងសេវាកម្មនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេសផងដែរ។ Flagship Store នេះនឹងរួមបញ្ចូលនូវបន្ទប់តាំងបង្ហាញឆ្លាតវៃ កន្លែងទទួលភ្ញៀវដ៏ទំនើប និងមជ្ឈមណ្ឌលត្រួតពិនិត្យយានយន្តឆ្លាតវៃ ហើយនឹងត្រូវបានបំពាក់ដោយស្ថានីយសេវាកម្មក្រោយការលក់កម្រិតខ្ពស់ជាច្រើន, នៅពេលអនាគត វានឹងអាចផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្តបានច្រើនជាង ១០០ គ្រឿងក្នុងមួយថ្ងៃ។

អតិថិជនជាចំបង ការពង្រឹងអនាគតបៃតង

ក្នុងនាមជាភ្នាក់ងារចែកចាយផ្តាច់មុខផ្លូវការរបស់ BYD នៅកម្ពុជា, Harmony Auto នឹងបន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃ “អតិថិជនជាចំបង” កែលម្អស្តង់ដារសេវាកម្មឥតឈប់ឈរ និងផ្តល់នូវការគាំទ្រក្រោយពេលលក់កាន់តែដឹតដល់ប្រសិទ្ធភាព និងវិជ្ជាជីវៈដល់ម្ចាស់រថយន្ត BYD ទាំងអស់។ នៅពេលអនាគត ក្រុមហ៊ុន Harmony Auto និង BYD នឹងធ្វើការរួមគ្នាដើម្បីបន្តជំរុញការអភិវឌ្ឍន៍ទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា និងឆ្ពោះទៅកាន់យុគសម័យថ្មីនៃការធ្វើដំណើរបៃតង និងឆ្លាតវៃ។

គួរបញ្ជាក់ដែរថា BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេលើពិភពលោក ដែលបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការធ្វើដំណើរបៃតងតាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា។ ជាមួយនឹងបច្ចេកវិទ្យាថ្មទំនើប ប្រព័ន្ធបើកបរឆ្លាតវៃ និងការរចនាផលិតផលដ៏ល្អឥតខ្ចោះ, BYD ត្រូវបានទទួលស្គាល់ និងការជឿជាក់យ៉ាងទូលំទូលាយជុំវិញពិភពលោក។ នៅពេលអនាគត BYD នឹងបន្តត្រូវបានដឹកនាំដោយតម្រូវការរបស់អ្នកប្រើប្រាស់ និងដាក់ចេញនូវម៉ូដែលរថយន្តអគ្គិសនីដែលមានគុណភាពខ្ពស់បន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍នៃការធ្វើដំណើរបៃតងជាសកល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *