ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងគាំទ្រទៅលើការប្រើប្រាស់ប្រភេទរថយន្តអគ្គិសនីដើម្បីចូលរួមកាត់បន្ថយសារធាតុកាបូន ថែរក្សាបរិស្ថាននោះ ក្រុមហ៊ុន BYD និងក្រុមហ៊ុន HARMONY AUTO បានសហការគ្នានាំយកនូវរថយន្តភីកអាប់អគ្គិសនីថ្មីមួយប្រភេទទៀត Shark 6 ដើម្បីចែកចាយ និងចរាចរណ៍នៅលើទឹកដីប្រទេសកម្ពុជា ។ Shark 6 មិនត្រឹមតែជាម៉ូឌែលដែលត្រូវបង្ហាញនៅក្នុងពិធីសម្ពោធជាផ្លូវការនេះទេ វាក៏មានការដាក់ដំណើរការជាមួយនឹងបច្ចេកវិទ្យា DM (dual mode) របស់ BYD ដែរ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកដល់អ្នកប្រើប្រាស់។

ជាមួយនឹងតម្លៃនៅលើទីផ្សារ ៥៦៨០០ ដុល្លារ BYD SHARK6 Premium ជាប្រភេទរថយន្តភីកអាប់កូនកាត់ហាយប្រ៊ីដ ដោយរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃថាមពលប្រកបដោយប្រសិទ្ធភាព និងកិច្ចការពារបរិស្ថានបៃតង។ Shark 6 ជាប្រភេទរថយន្តភីកអាប់បញ្ជូលសាំងលាយអគ្គិសនី មិនត្រឹមតែមានលក្ខណៈការពារបរិស្ថាននៃការបើកបរដោយអគ្គិសនីសុទ្ធប៉ុណ្ណោះទេ វាថែមទាំងអាចផ្តល់នូវការបើកបរបានយូរតាមរយៈថាមពលសាំងផងដែរ។ Shark 6 ត្រូវបានបំពាក់ដោយប្រព័ន្ធ DM (dual mode) របស់ BYD ដែលអាចប្រើប្រាស់អគ្គិសនីសម្រេចបាននូវការបំភាយឧស្ម័នកាបូនសូន្យ(គ្មាន)នៅពេលបើកបរក្នុងទីក្រុង ខណៈដែលវាស្ថិតក្នុងស្ថានភាពផ្លូវឆ្ងាយនិងស្មុគស្មាញ ម៉ាស៊ីនសាំងរបស់វាបានផ្តល់នូវថាមពលខ្លាំង និងធ្វើដំណើរបានឆ្ងាយថែមទៀតផង។
រថយន្តភីកអាប់កូនកាត់មួយប្រភេទនេះ មិនត្រឹមតែសមសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយកធ្វើសកម្មភាពពាណិជ្ជកម្ម និងសកម្មភាពខាងក្រៅនានាបានថែមទៀត។ ជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង កន្លែងដាក់អីវ៉ាន់ធំទូលាយនិងតួខ្លួនរឹងមាំ Shark 6 អាចបំពេញតម្រូវការសម្រាប់ការងារផ្សេងៗ និងផ្ទុកអីវ៉ាន់ធ្ងន់បានយ៉ាងងាយស្រួល។ ប្រព័ន្ធថាមពលកូនកាត់មួយនេះអាចបត់បែនបាន ដោយវាបានធានានូវការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ខណៈពេលដែលវាក៏បានចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ដែលធ្វើឱ្យវាក្លាយជាជម្រើសមានគុណភាពខ្ពស់នៅលើទីផ្សាររួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ប្រើប្រាស់ជាក់ស្ដែង និងកិច្ចការពារបរិស្ថាន។

ចាប់ផ្តើមពីចំណុចបើកបរបែបស្ងាត់ៗនៅលើផ្លូវក្នុងទីក្រុងរហូតដល់ការឆ្លងកាត់ផ្លូវជនបទ Shark 6 បានបង្ហាញពីដំណើរការដ៏ល្អឥតខ្ចោះរបស់ខ្លួន។ បច្ចេកវិទ្យា V to L នាំមកនូវបទពិសោធន៍ថ្មីជាមួយថាមពលចល័ត តាមរយៈពិធីសម្ពោធជាផ្លូវការក៏បានបង្ហាញពីបច្ចេកវិទ្យា V to L(Vehicle to Load)របស់ Shark 6 ដែរ។ លក្ខណៈពិសេសនេះអនុញ្ញាតឱ្យរថយន្តផ្តល់ថាមពលដោយឧបករណ៍អគ្គិសនីខាងក្រៅ ពង្រីកអត្ថប្រយោជន៍ប្រើប្រាស់របស់វាកាន់តែធំទូលាយជាងកម្រិតធម្មតា។
លោកអ្នកចូលរួមអាចសាកល្បងការបើកបរដោយរលូន និងការបង្កើនល្បឿនដ៏ខ្លាំងក្លានៃរថយន្តភីកអាប់អគ្គិសនីនេះ ជាពិសេសគឺវាបានដំណើរការដ៏ល្អឥតខ្ចោះនៃប្រព័ន្ធបើកបរអគ្គិសនីពេញលេញរបស់វាក្នុងស្ថានភាពផ្លូវផ្សេងៗគ្នា ដែលទទួលបានការកោតសរសើរយ៉ាងច្រើនលើសលប់។ ចំណែកបច្ចេកវិទ្យា DM វិញ បានជួយលើកកម្ពស់ការធ្វើដំណើរបែបបៃតង
។ បច្ចេកវិទ្យា DM នេះបានប្រើប្រាស់ប្រព័ន្ធPlug-in Hybrid សម្រេចតភ្ជាប់ចំណុចស្មើដោយគ្មានថ្នេររវាងថាមពលអគ្គិសនី និងឥន្ធនៈ ដោយយើងបានគិតគូរពីគុណសម្បត្តិនៃអាយុកាលកាន់ថ្ម កិច្ចការពារបរិស្ថាន និងបំពេញតម្រូវការធ្វើដំណើរចម្រុះ។ របៀបដែលបច្ចេកវិទ្យានេះត្រូវដាក់ឲ្យដំណើរការនិងប្រើប្រាស់ត្រូវបានគេពន្យល់យ៉ាងស៊ីជម្រៅនៅនឹងកន្លែងសម្ពោធ ដោយបង្ហាញពីចំណុចឈានមុខគេផ្នែកបច្ចេកវិទ្យារបស់ BYD ក្នុងវិស័យថាមពលថ្មី។

HARMONY AUTO គឺជាអ្នកចែកចាយទូទៅតែមួយគត់របស់ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកចែកចាយទូទៅដែលមានការអនុញ្ញាតតែមួយគត់របស់ BYD នៅក្នុងប្រទេសកម្ពុជា Harmony Auto បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្ហាញពីធនធានទីផ្សារដ៏រឹងមាំ និងសមត្ថភាពសេវាកម្មរបស់ខ្លួន។ កិច្ចសហប្រតិបត្តិការស៊ីជម្រៅរវាងក្រុមហ៊ុន Harmony Automobile និង BYD នឹងធានាបានថាអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាទាំងអស់អាចទទួលបានផលិតផលទំនើបបំផុត និងបទពិសោធន៍សេវាកម្មគុណភាពខ្ពស់បំផុតរបស់ BYD ដែរ។ នៅពេលអនាគត Harmony Auto នឹងបន្តចាប់ដៃគ្នាជាមួយក្រុមហ៊ុន BYD ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍទីផ្សាររថយន្តថាមពលថ្មីនៅកម្ពុជាផង និងជួយសហគមន៍មូលដ្ឋានឱ្យសម្រេចបាននូវគោលដៅនៃការធ្វើដំណើរបែបបៃតងផង៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content