ស្ត្រីម្នាក់នៅខេត្តបាត់ដំបង អាចរកចំណូលបានមួយខែ ៣លានរៀលពីការចិញ្ចឹមឃ្មុំ

បាត់ដំបង ៖ នៅលើទីផ្សារ គេច្រើនតែមានតម្រូវការចង់បានទឹកឃ្មុំព្រៃ ដែលប្រជាពលរដ្ឋតាមតំបន់ការពារធម្មជាតិរកបានពីក្នុងព្រៃ។ ប៉ុន្តែការពឹងផ្អែកលើការដើររកបែបផ្សងព្រេងនេះមិនអាចផ្គត់ផ្គង់គ្រប់តម្រូវការរបស់ទីផ្សារនោះទេ។ ដូច្នេះហើយបានជាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនមានការផ្លាស់ប្ដូរមកចិញ្ចឹមឃ្មុំយកទឹកវិញ។

មែនទែនទៅ ការចិញ្ចឹមឃ្មុំយកទឹកនេះក៏មិនខុសអ្វីពីឃ្មុំព្រៃនោះឡើយ ផ្ទុយទៅវិញវាកាន់តែមានគុណភាពល្អជាងឃ្មុំព្រៃទៀតផង ដោយសារការចិញ្ចឹមមានការវាស់ស្ទង់កំហាប់ទឹកឃ្មុំត្រឹមត្រូវមុននឹងសម្រេចយកក្បាលទឹកចេញ ខណៈដែលការដើររកតាមព្រៃគឺឡើងយកភ្លាមៗតែម្ដង។ ជាក់ស្ដែង បើក្រឡេកមើលទៅស្ត្រីម្នាក់រស់នៅក្នុងស្រុកសំឡូតនៃខេត្តបាត់ដំបងដែលជាអ្នកចិញ្ចឹមឃ្មុំវិញ អាចរកចំណូលបានច្រើនគួរសមពីរបរនេះ បន្ទាប់ពីបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ២០១៩ ក្រោយទទួលយកបច្ចេកទេសពីមូនិធិម៉ាដក្សចូលីភីត សាកល្បងចិញ្ចឹមឃ្មុំចំនួន១ធុង ជាមួយនឹង​ប្រជា​សហគមន៍​​ដទៃទៀត។

អ្នកស្រី ជៃ រ៉ង ដែលជាអ្នកចិញ្ចឹមឃ្មុំនៅក្នុងសហគមន៍តាខេះមានជ័យបានឱ្យដឹងថា ៖

“ពីមួយឆ្នាំទៅមួយឆ្នាំ មុខរបរចិញ្ចឹមឃ្មុំចេះតែបានពង្រីកជាលំដាប់ រហូតដល់ពេលនេះបានកើនឡើងដល់ ២៥ធុងហើយ។ ដោយឡែក ការប្រមូល​ផល​វា​ទៅតាមរដូវ សម្រាប់រដូវណាដែលផ្ការហុចផលល្អ ត្រឹមកន្លះខែយើងប្រមូលបានម្តង ក្នុងឃ្មុំចំនួន ១០ធុងយើងអាចប្រមូលបាន ២កាន ហើយក្នុង ១កានមានទឹកឃ្មុំ ២៥លីត្រ ហើយក្នុងមួយលីត្រ​មានតម្លៃចន្លោះពី ៦-៧ម៉ឺនរៀល។”

តាមរយៈការចិញ្ចឹមទាំង ២៥ធុង ក្នុងរយៈពេលចន្លោះពីកន្លះខែ ទៅមួយខែ អ្នកស្រីអាចលក់ទឹកឃ្មុំបាន ជាមធ្យម ៥០លីត្រ និងសរុបជាថវិកាប្រមាណជា ៣លានរៀល។ សម្រាប់ការប្រមូលផលទៀតសោត អ្នកស្រីបានបញ្ជាក់ថា ខែដែលទឹកឃ្មុំសុទ្ធល្អគឺចន្លោះពីខែ ១១ រហូតដល់ខែ ២ ដែលមានផ្ការីកច្រើន និងមិនមានភ្លៀងធ្លាក់។ ដោយឡែក ចំណូលដែលអ្នកស្រីរកបានពីការចិញ្ចឹមឃ្មុំនេះ បានជួយឱ្យអ្នកស្រីផ្គត់ផ្គង់ការសិក្សាដល់ កូនរហូតចប់ថ្នាក់សកលវិទ្យាល័យ ព្រមទាំងបានផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃទៀតផង។ ម្យ៉ាងទៀត សម្រាប់អ្នកស្រី របរចិញ្ចឹមឃ្មុំនេះមានភាពងាយស្រួល ដែលអ្នកស្រីមិនចាំបាច់ត្រូវប្រើកម្លាំងដូចធ្វើស្រែ ចំការ។

សម្រាប់ទីផ្សារវិញ អ្នកស្រីបានឱ្យដឹងថា ទឹកឃ្មុំអ្នកស្រីមិនមានជួបប្រទះបញ្ហាក្នុងការលក់ចេញនោះទេ ព្រោះមានការជឿទុកចិត្តពីសំណាក់អតិថិជនដែលធ្លាប់ទិញ និងតាមរយៈការចូលទៅមើលដល់កន្លែងចិញ្ចឹមផ្ទាល់ជាដើម។ និយាយជារួម ទិន្នផលដែលប្រមូលបានសព្វថ្ងៃនេះសឹងតែមិនគ្រប់តម្រូវការរបស់ទីផ្សារផង។ បើទោះជាយ៉ាងនេះក្ដី ជារៀងរាល់ខែ អ្នកស្រីតែងដកមួយផ្នែកនៃចំណូលសម្រាប់ដាក់តម្កល់ទុកក្នុងសហគមន៍ ដោយសារអ្នកស្រីកំពុងអាស្រ័យលើដីសហគមន៍។ ម្យ៉ាងទៀត នេះក៏ជាការចូលរួមគាំទ្រ ជាថវិកាសម្រាប់ដំណើរការនៅក្នុងសហគមន៍ផ្ទាល់ ក៏ដូចជាសម្រាប់ចាត់ចែងរាល់ការល្បាតនៅក្នុងសហគមន៍ផង ដើម្បីធានាថាមិនមានការកាប់បំផ្លាញព្រៃឈើ ឬបាញ់ថ្នាំលើដំណាំដែលអាចប៉ះពាល់ដល់សត្វឃ្មុំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *