ធនាគារ​ ABA​ ​សាខា​ប៉ោយ​ប៉ែ​ត ប្តូរ​ទៅកាន់ទីតាំងថ្មីធំជាងមុន ងាយស្រួល ទំនើបជាងមុន ដើម្បីបំពេញតម្រូវការអតិថិជន

ប៉ោយប៉ែត ៖ ABA ជាធនាគារពាណិជ្ជមួយឈានមុខគេនៅកម្ពុជា និងបានពង្រីកខ្លួនយ៉ាងឆាប់រហ័សបំផុត ដើម្បីជួយសម្រួល និងបំពេញតម្រូវការជូនអតិជិជននៅទូទាំងប្រទេស។

ជាមួយគ្នានេះ ដើម្បីពង្រីកសេវាកម្ម និងប្តេជ្ញាចិត្តផ្តល់សេវាធនាគារកាន់តែល្អបំផុតជូនអតិថិជន  ធគារធនាគារ​ ABA​ បាន​ប្តូរ​ទីតាំង​ សាខា​ក្រុង​ប៉ោយ​ប៉ែ​ត​ ទៅ​កាន់​ទីតាំង​ថ្មី​ដែល​ធំ​ជាង​មុន​ ងាយស្រួលជាងមុន និងទំនើបជាងមុន។

ជាមួយការបំពាក់​បរិក្ខារ​កាន់តែ​ប្រសើរ​ និង​បច្ចេកវិទ្យា​ទំនើប​ ការ​ប្តូរ​ទីតាំង​នេះ​បានឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ​ និង​ការ​ឆ្លើយ​តប​របស់​ធនាគារ​ចំពោះ​តម្រូវការ​ដែល​បន្ដ​កើន​ឡើងជា​លំដាប់​ពី​សំណាក់​អតិថិជន​ និង​អាជីវកម្ម​នានា​នៅ​តំបន់​ប៉ោយ​ប៉ែ​ត​។​

ទីតាំង​ថ្មី​នេះ​ មាន​ផ្ដល់​នូវ​ផលិតផល​ និង​សេវាកម្ម​ពេញលេញ​របស់​ធនាគារ​ ABA​ ជាមួយនឹង​កន្លែង​អង្គុយ​រង់ចាំ​ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព​ បន្ទប់​ VIP​ ធំ​ជាង​មុន​សម្រាប់​ឯកជន​ភាព​អតិថិជន​ ព្រមទាំង​ចំណត​សមរម្យ​ ដែល​រចនា​ឡើង​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ និង​ពង្រឹងគុណភាព​សេវាកម្ម​។​

ដើម្បី​បង្កើន​លទ្ធភាព​ចូល​ប្រើ​សេវា​របស់​អតិថិជន​កាន់តែ​ប្រសើរ ធនាគារ ABA​ បាន​ពង្រីក​កន្លែង​ស្វ័​យសេវា​ប្រចាំ​សាខា​ឲ្យ​កាន់តែ​ធំ​ទូលាយ​ជាង​មុន​ ដោយ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ទំនើបៗ​ ដូច​ជា​ ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​,​ ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ (CDM),​ ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ (CRM)​ ដែល​អាច​ឲ្យ​អតិថិជន​បំពេញតម្រូវការ​សេវា​នានា​យ៉ាង​រលូន​ គ្រប់ពេលវេលា​។​ ទីតាំង​ថ្មី​នេះ​ ក៏​មាន​ម៉ាស៊ីន​បើក​កាត​ ដែល​អតិថិជន​អាច​បើក​កាត​ CSS​ និង​កាត​អន្តរជាតិ​ រួម​មាន​ Visa,​ Mastercard,​ UPI​ ភ្លាមៗ​ផង​ដែរ​។​

ABA​ សាខា​ក្រុង​ប៉ោយ​ប៉ែ​ត​ ស្ថិត​នៅ​ក្បាលដី​លេខ​ 949,​ 1067​ &​ 1116​ ផ្លូវជាតិ​លេខ​ ៥ ភូមិ​បា​លិ​លេ​យ្យ​ ២ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​

សាខា​នេះ​ បើក​បម្រើ​អតិថិជន​រៀងរាល់ថ្ងៃ​ ចាប់ពី​ម៉ោង​៨​ព្រឹក​ ដល់​ ៨​ល្ងាច​ និង​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ 098​ 203​ 019​ ។​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

Leave a Reply

Your email address will not be published.Required fields are marked *