ការស្រាវជ្រាវ ៖ ពលរដ្ឋកូរ៉េ មួយផ្នែកជាជិវិតស៊ីវិល័យ តែមួយផ្នែកទៀតកំពុងលិចលង់ដោយបំណុលគ្រួសារ

សេអ៊ូល ៖ កូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានអត្រាសមាមាត្ររវាងបំណុលគ្រួសារ Househodl debt ធៀបទៅនឹងផលិតផលក្នុងស្រុក GDP មានកម្រិតខ្ពស់ជាងគេបំផុតក្នុងតំបន់អាស៊ី។ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលស្រាវជ្រាវដោយវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ Institute of International Finance កាលពីពេលកន្លងទៅ ហើយតួលេខនេះនៅតែបន្តកើនឡើងនៅឡើយ។

បំណុលគ្រួសារភាគច្រើនដែលគេសំដៅទៅលើកម្ចីសិក្សា Student Loan, កម្ចីទិញរថយន្ត, កម្ចីទិញផ្ទះ, កម្ចីអាជីវកម្មខ្នាតតូច និងបំណុលប័ណ្ណឥណទាន (Credit Card) ជាដើម ដែលក្នុងនោះបំណុលប័ណ្ណឥណទាននេះជាឧបករណ៍សំខាន់បំផុតជំរុញឲ្យចំនួនបំណុលគ្រួសារមានទ្រង់ទ្រាយធំដូចបច្ចុប្បន្ននេះ។ បន្ថែមពីនេះ CNA ធ្លាប់បានធ្វើវីដេអូរបាយស្រាវជ្រាវមួយរកឃើញថា ពលរដ្ឋកូរ៉េខាងត្បូងដែលមានប្រាក់ខែត្រឹមតែ ៥០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែអាចមានសិទ្ធិក្នុងការប្រើប្រាស់គណនេយ្យបំណុលបានដល់ទៅ ៣០ ០០០ដុល្លារ ។

ភាពងាយស្រួលនៃការប្រើប្រាស់ប័ណ្ណបំណុល និងជីវិតស៊ីវិល័យរបស់ពលរដ្ឋកូរ៉េខាងត្បូងបានធ្វើឲ្យបំណុលកំពុងសម្ងំរីកសុះសាយយ៉ាងស្ងប់ស្ងាត់ហាក់ដូចជាគ្រាប់បែកផ្ទុះពីខាងក្នុងដូច្នេះដែរ នេះបើយោងតាមការស្រាវជ្រាវដោយប្រភពដដែល ហើយលើសពីនេះ CNA ក៏បានរកឃើញដែរថា ពលរដ្ឋវ័យក្មេងភាគច្រើនមានទំនោរក្នុងការចាយវាយច្រើនទៅលើវត្ថុប្រើប្រាស់ដែលជាម៉ាកល្បីៗ ទំនើប និងតម្លៃថ្លៃលើសពីចំណូលរបស់ខ្លួន ហើយនិយមបង្ហោះនៅលើបណ្តាញសង្គមដើម្បីទទួលបានអារម្មណ៍រីករាយ និងមោទនភាពចំពោះខ្លួនឯង ប៉ុន្តែភាគច្រើនគឺមានភាពខ្មាស់អៀនក្នុងការបង្ហាញអំពីចំនួនបំណុលរបស់គេទៅវិញ។

The Korea Herald ដែលធ្លាប់បានធ្វើការចេញផ្សាយកាលពីចុងឆ្នាំ២០២១កន្លងមកបានធ្វើការប្រៀបធៀបរវាងផលិតផលក្នុងស្រុកសរុបដែលកូរ៉េខាងត្បូងទទួលបានកាលពីឆ្នាំ២០២០ ប្រមាណជា១,៦៣ទ្រីលានដុល្លារ ខណៈដែលបំណុលរបស់គ្រួសារមានចំនួនដល់ទៅ១,៧ទ្រីលានដុល្លារ ឬមានន័យថាកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងអត្រាសមាមាត្រច្រើនជាងដល់ទៅជាង១០៤ភាគរយ ខណៈដែលហុងកុងឈរនៅលំដាប់ទី២មានអត្រាសមាមាត្រនេះត្រឹម៩២ភាគរយ, អង់គ្លេសមាន៨៩,៤ភាគរយ, សហរដ្ឋអាមេរិកមាន៧៩,២ភាគរយ, ប្រទេសថៃមាន៧៧,៥ភាគរយ, ម៉ាឡេស៊ីមាន៧៣,៤ភាគរយ និងប្រទេសជប៉ុនមាន៦៣,៩ភាគរយ។

បំណុលដ៏ធ្ងន់ធ្ងរនេះបាន និងកំពុងបង្កបញ្ហាជាច្រើនដល់ពលរដ្ឋកូរ៉េខាងត្បូងខ្លួនឯងដោយក្នុងនោះ The Business Insider ធ្លាប់បានចេញផ្សាយ និងបង្ហាញឲ្យឃើញ៥ចំណុចដែលកូរ៉េខាងត្បូងកំពុងប្រឈមមុខ៖

១- ជាមធ្យមពលរដ្ឋកូរ៉េខាងត្បូងគឺមិនមានលទ្ធភាពក្នុងការសងបំណុលទាំងអស់របស់ពួកគេបានទេ ទោះបីជាពួកគេព្យាយាមក្នុងការសន្សំខ្លាំងយ៉ាងណាក្តីក្នុងរយៈពេលពេញមួយឆ្នាំ។

២- តម្លៃអចលនទ្រព្យកើនឡើងខ្លាំងធៀបទៅនឹងប្រាក់ចំណូល ដែលអ្នកជំនាញសេដ្ឋកិច្ចរបស់ក្រុមហ៊ុន IHS Markit ប្រចាំតំបន់ប៉ាស៊ីហ្វិក លោក  Raji Biswas បានសំដែងក្តីបារម្ភថាមិនត្រឹមតែនឹងអាចធ្វើឲ្យអចលនទ្រព្យកើនឡើងកំដៅនោះទេ វាថែមទាំងធ្វើឲ្យពលរដ្ឋក្នុងស្រុកកាន់តែមានបញ្ហាស្ត្រេសខ្លាំងទៅនឹងហិរញ្ញវត្ថុទៀតផង។

៣- អត្រាពលរដ្ឋកូរ៉េខាងត្បូងធ្វើអាជីវកម្មដោយខ្លួនឯងកាន់តែច្រើន មានន័យថាបុគ្គលិកធ្វើការងារនឹងត្រូវប្រឈមហានិភ័យកាន់តែខ្ពស់ចំពោះមុខនៃការធ្លាក់ចុះសេដ្ឋកិច្ច។

៤- អត្រានៃពលរដ្ឋធ្វើអត្តឃាតបានកើនឡើងដល់ចំណុចខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសជាសមាជិកនៃអង្គការអន្តរជាតិ OECD ទាំង៣៨ប្រទេស ជាមួយនឹងអត្រាប្រមាណជា ២៤,៧នាក់ក្នុងចំណោមមនុស្ស ១០០ ០០០នាក់ កាលពីឆ្នាំ២០១៨ មកដល់ ២៥,៧នាក់ក្នុងចំណោមពលរដ្ឋ ១០០ ០០០នាក់ នៅក្នុងឆ្នាំ២០២០។

៥- រដ្ឋាភិបាលទទួលបានជោគជ័យតិចតួចបំផុតក្នុងការដោះស្រាយបញ្ហាបំណុលគ្រួសារនេះទោះបីជាមានការខិតខំប្រឹងប្រែងអនុវត្តនូវកម្មវិធីនិងយុទ្ធសាស្ត្រជាច្រើនពីសំណាក់ធនាគារកណ្តាលប្រទេសក៏ដោយ ។ និយាយជារួម ពលរដ្ឋកូរ៉េមួយចំនួន បាន និងកំពុងផុងខ្លួនជាមួយនឹងបំណុលឡាយឡំជាមួយនឹងជីវភាពរស់នៅប្រចាំយ៉ាងស៊ីវិល័យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន