ម្ចាស់អាជីវកម្មក្នុងខេត្តកំពត-កែប ប្រមាណជា១២០នាក់ បានចូលរួមក្នុងកម្មវិធី «ទិវាសហគ្រិនភាពក្នុងឆ្នាំ២០២៤»

កំពត,កែប ៖ ម្ចាស់អាជីវកម្ម និងអ្នកបំពេញភារៈកិច្ចនៅតាមស្ថាប័នអាជីវកម្មនានានៅក្នុងខេត្តកែប – កំពត សរុបប្រមាណ១២០នាក់ បានជួបជុំគ្នានៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៤» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ ។


កម្មវិធីសិក្ខាសិលានេះត្រូវបាបរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ពេញ ធារម្យ ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពត ដែលឯកឧត្តមតែងបានចូលរួមចំណែកយ៉ាងសំខាន់ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចជាតិមានការអភិវឌ្ឍ ជាពិសេសចូលរួមគាំទ្រដល់សហគ្រិនភាព និងអាជីវកម្មក្នុងប្រទេសផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីទិវាសហគ្រិនភាពកម្ពុជា ត្រូវបានគោរពអញ្ជើញចូលរួមពីសំណាក់វាគ្មិនដែលមានបទពិសោធន៏ជោគជ័យទៅលើអាជីព និងអាជីវកម្មនានាជាច្រើនដូចជា ៖ ឯកឧត្តម តាន់ មុនីវណ្ណ ជាស្ថាបនិក ក្រុមហ៊ុន Winsuo Mart, ឧកញ៉ា សុខ ពិសិដ្ឋ ជាប្រធាន ក្រុមហ៊ុន GGear Group និងជាប្រធានបណ្ដាញសហគ្រិនភាពសកលកម្ពុជា ( GEN Cambodia), លោក វន សំភាស់ នាយក ប្រចាំប្រទេសនៃ អង្គការ អេដ អេ អាក់ស្យុង, លោក ឃឹម ប៊ុនឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខា កំពត-កែប ( YEAC Kampot-Kep )។

តាមរយៈកម្មវិធីនេះ លោក ឃឹម ប៊ុនឡែន ក៏បានបង្ហាញយ៉ាងសុីជម្រៅថា ខេត្តកំពត និងកែប ជាខេត្តគោលដៅដែលមានសក្តានុពលក្នុងការវិនិយោគយ៉ាងសំខាន់ ដោយហេតុថា ខេត្តទាំងពីរនេះ សម្បូរដោយធនធានធម្មជាតិស្រាប់។ មិនតែប៉ុណ្ណេះខេត្តកំពត និងកែប ក៏ស្ថិតក្នុងតំបន់ពិសេសគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគ ហើយមានចម្ងាយមិនឆ្ងាយឡើយពីរាជធានីភ្នំពេញ ។

លោកឧកញ៉ា សុខ ពិសិដ្ឋ ជាសហគ្រិនមួយរូបដែលបានធ្វើអាជីវកម្មតាំងពីឆ្នាំ២០០៧ ហើយក៏ជាសហគ្រិនមួយរូបដែលបានពង្រីកអាជីវកម្មរបស់ខ្លួនរហូតក្លាយជាបណ្តុំអាជីវកម្មជោគជ័យជាច្រើនកន្លែង ។ ក្នុងឱកាសដ៏មានន័យនេះ លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏បានចែករំលែកនូវបទពិសោធន៍របស់លោកដើម្បីក្លាយជាសហគ្រិនជោគជ័យមួយរូបនៅក្នុងទីផ្សារដ៏ប្រកួតប្រជែងនេះ ខណៈដែលការផ្សារភ្ជាប់ទំនាក់ទំនង និងមានអ្នកជួយដឹកផ្លូវ ពិតជាមានគុណតម្លៃណាស់ដើម្បីជួយអាជីវកម្មឱ្យមានការរីកចម្រើន។

ក្នុងជំនួបនេះដែរ លោកឯកឧត្តម តាន់ មុនីវណ្ណ ក៏បានចែករំលែកបទពិសោធន៍នៃការធ្វើអាជីវកម្ម ជាពិសេសសម្រាប់ម្ចាស់អាជីវកម្មដែលកំពុងដំណើរការនៅក្នុងខេត្តកំពត-កែប ដែលត្រូវតែមានភាពបត់បែនទៅតាមតម្រូវការរបស់អតិថិជន ក៏ដូចជាការប្រកួតប្រជែងនៅលើទីផ្សារផងដែរ។

កម្មវិធី «ទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៤» ដែលរៀបចំឡើងដោយសហគមសហគ្រិនវ័យក្មេងកម្ពុជា សាខាកំពត-កែប ក៏មានវេទិកាជជែកគ្នាជុំវិញប្រធានបទ «វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន» ដែលដឹកនាំដោយលោក មុត ភាព ដែលជាក្រុមប្រឹក្សាភិបាលក្នុងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប ហើយក៏ជាអ្នកដឹកនាំក្នុងកម្មវិធីនេះផ្ទាល់តែម្ដង។ លោកបានបង្ហាញពីការយល់ឃើញរបស់ខ្លួនថា លោកពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែងក្នុងការរួមចំណែកដើម្បីជួយដល់ម្ចាស់អាជីវកម្មក្នុងខេត្តកំពត-កែប ក្នុងការផ្លាស់ប្តូរគំនិតអាជីវកម្ម ការទាក់ទំនងគ្នា និងជួយជ្រោមជ្រែងអាជីវកម្មគ្នាទៅវិញទៅមកដើម្បីការរីកចម្រើនក្នុងវ័ស័យរបស់ខ្លួន ។

លោក មុត ភាព ក៏បានសង្កត់ធ្ងន់ដែរថា កម្មវិធីដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជាកំពត-កែប នេះ មិនត្រឹមតែធ្វើឡើងដើម្បីអបអរសាទរទិវាសហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីជួយពង្រឹងដល់អាជីវកម្មក្នុងខេត្តកំពត និងកែប ឲ្យមានការអភិវឌ្ឍជានិរន្តរ៍។

ជារឿងដ៏អស្ចារ្យមួយ គ្រប់អ្នកដែលបានចូលរួមទាំងអស់សុទ្ធតែមានសុទិដ្ឋិនិយម ដែលទទួលបានបទពិសោធន៍ និងមេរៀនល្អៗពីការចែករំលែករបស់វាគ្មិនដែលមានបទពិសោធន៍នៅក្នុងដំណើរភាពជាសហគ្រិន។ ជាចុងក្រោយ កម្មវិធីមួយនេះពិតជាបានចូលរួមជួយដល់ម្ចាស់អាជីវកម្មក្នុងខេត្តកំពត-និងកែប ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេបន្ថែមទៀតក្នុងបរិបទដែលមានការប្រកួតប្រជែងមួយនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ