សារៈសំខាន់នៃការសន្សំប្រាក់ ដែលមនុស្សគ្រប់គ្នាគួរតែបណ្ដុះទម្លាប់របស់ខ្លួន

ភ្នំពេញ ៖ ការសន្សំប្រាក់ គឺជាការដកនូវចំណែកណាមួយនៃចំណូលប្រចាំខែ សម្រាប់ទុកដោះស្រាយពេលមានករណីបន្ទាន់ផ្សេងៗ។ ជាទូទៅគេដកពី ១០ ទៅ ៣០ ភាគរយនៃប្រាក់ខែសម្រាប់ដាក់ចូលទៅក្នុងការសន្សំ។ រីឯការសន្សំទៀតសោត ត្រូវបានចែកចេញជា៣ប្រភេទគឺ សន្សំរយៈពេលខ្លី មធ្យម និងរយៈពេលវែង ហើយដែលគោលដៅនីមួយៗមានភាពខុសគ្នាទៅតាមស្ថានការណ៍ជាក់ស្ដែងរបស់បុគ្គលម្នាក់ៗ។ ថ្វីត្បិតថា ការសន្សំមិនមែនជារឿងចាំបាច់ដែលមនុស្សគ្រប់គ្នាត្រូវតែធ្វើ ប៉ុន្តែស្ថានភាពចំណូលរបស់មនុស្សម្នាក់ៗនឹងប៉ះពាល់នៅពេលដែលមានបញ្ហាបន្ទាន់ម្ដងៗ។

ជាក់ស្ដែង នៅពេលដែលបុគ្គលម្នាក់មិនមានប្រាក់សន្សំសម្រាប់បម្រុងទុក ពេលណាមួយដែលមានបញ្ហាកើតឡើង បុគ្គលនោះចាំបាច់ត្រូវដកយកចំណូលប្រចាំខែទៅចំណាយ ដែលវានឹងប៉ះពាល់បន្តដល់ថវិកាដែលត្រូវចំណាយលើរបស់ចាំបាច់ផ្សេងទៀត។

ពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃការសន្សំនេះ លោក រុំ រដ្ឋា នាយកហិរញ្ញវត្ថុគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ​អម្រឹតបានបែងចែកជាពីរប្រភេទគឺ ការបង្កើតទម្លាប់ល្អសម្រាប់គ្រួសារ និងការចូលរួមបង្កើតរំហូរសាច់ប្រាក់ចូលសេដ្ឋកិច្ចជាតិ។

ការបង្កើតទម្លាប់ល្អមានន័យថាសមាជិកនីមួយៗក្នុងគ្រួសារដឹងពីសារៈសំខាន់នៃការសន្សំ និងមានផែនការសន្សំរៀងៗខ្លួន ដូច្នេះក្នុងករណីចាំបាច់ណាមួយ ពួកគេមានប្រាក់បម្រុងទុករួចជាស្រេច ហើយការមានប្រាក់បម្រុងទុកនេះទៀតសោត នឹងជួយបញ្ចៀសបុគ្គលម្នាក់ ឬគ្រួសារមួយ ឱ្យចេញឆ្ងាយពីកម្ចីក្រៅផ្លូវការ ដែលអាចទាញពួកគេឱ្យធ្លាក់ចូលទៅក្នុងវិបត្តិបំណុលនៅពេល​ក្រោយ។

សម្រាប់សេដ្ឋកិច្ចជាតិវិញ គឺនៅពេលដែលគ្រួសារ ឬបុគ្គលម្នាក់ៗប្រើប្រាស់វិធីសន្សំប្រាក់ដោយការយកប្រាក់ទៅដាក់នៅធនាគារ។ វិធីសន្សំបែបនេះ អ្នកសន្សំខ្លួនឯងក៏ទទួលបានការប្រាក់ត្រឡប់មក វិញ រីឯសេដ្ឋកិច្ចជាតិក៏មានចរន្ដល្អ។ សេដ្ឋកិច្ចមានចរន្តល្អ ព្រោះថាធនាគារមានប្រាក់បម្រុងទុកច្រើនសម្រាប់ផ្ដល់ជាឥណទានដល់ ប្រជាជន ឬម្ចាស់អាជីវកម្មក្នុងស្រុកដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួនជាដើម។

គួរបញ្ជាក់ថា នៅបំណាច់ឆ្នាំ២០២២ ប្រាក់បញ្ញើរអតិថិជនមានកំណើន ៩,៩% ដល់ទៅ ១៥៨ទ្រីលៀនរៀល ស្មើនឹងជិត ៣៩ពាន់លានដុល្លារ និងគណនីប្រាក់បញ្ញើរអតិថិជនកើនឡើងដល់ ១១,៧លានគណនី និងគណនីឥណទានអតិថិជន ១,៥លានគណនី។ នេះបើតាមទិន្នន័យពី​សមាគម​​ធនាគារនៅកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី