បរទេស ៖ គិតត្រឹមថ្ងៃដើមសប្តាហ៍កន្លងទៅនេះអង្គការសហប្រជាជាតិបានធ្វើការប្រកាសថា អាហ្គានីស្ថានដែលកំពុងស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់កំពុងខិតជិតទៅនឹងបញ្ហាដួលរលំនៃសេដ្ឋកិច្ចទាំងស្រុងហើយ។
អង្គការសហប្រជាជាតិ ឬ UN បានបញ្ជាក់ដែរថា អាហ្គានីស្ថានត្រូវការជំនួយជាទឹកប្រាក់យ៉ាងហោចណាស់ច្រើនជាង ១ ០០០លានដុល្លារដើម្បីអាចយកមកដោះស្រាយចំពោះបញ្ហាធំៗជាច្រើនចំពោះមុខ បូករួមទាំងវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ជាពិសេសការកើតមានវិបត្តិកង្វះខាតម្ហូបអាហារផង។

អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយនៅក្នុងទីក្រុងហ្សេណែវ ប្រទេសស្វីសបានមានប្រសាសន៍ថា អត្រាក្រីក្រនៅក្នុងប្រទេសអាហ្កានីស្ថានបានធ្លាក់ចុះយ៉ាងគំហុកចាប់តាំងតែពីពេលដែលប្រទេសនេះត្រូវបានគ្រប់គ្រងដោយក្រុមតាលីបង់ ហើយតាមការស្ទាបស្ទង់បានរកឃើញថា ពលរដ្ឋអាហ្គានីស្ថាន ១ ក្នុងចំណោម ៣ នាក់នៅពេលនេះគឺកំពុងធ្លាក់ក្នុងវិបត្តិកង្វះខាតចំណីអាហារ ហើយក៏មិនដឹងថា គួរត្រូវស្វែងរកនៅទីណា តាមរបៀបណានោះដែរ។

លោកបន្តថា កាលពីប៉ុន្មានសប្តាហ៍មុននេះ UN បានប្រតិបត្តិការទៅលើកញ្ចប់លុយជំនួយប្រមាណជា ៦០៦លានដុល្លាររួចទៅហើយ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗដែលកំពុងកើតឡើងនៅក្នុងប្រទេស ប៉ុន្តែដើម្បីបន្តដោះស្រាយបញ្ហាអាហ្គានីស្ថានត្រូវការជំនួយបន្ថែមយ៉ាងហោចណាស់ច្រើនជាង ១ ០០០លានដុល្លារ ។
ទោះបីជាយ៉ាងណា បញ្ហាសេដ្ឋកិច្ចរបស់អាហ្គានីស្ថាន បានកើតឡើងដំបូងតាំងតែពីមុនពេលដែលតាលីបង់បានចូលគ្រប់គ្រងប្រទេសដោយក្នុងនោះបញ្ហារាំងស្ងួតព្រមទាំងបញ្ហានៃការរីករាលដាលនៃវិបត្តិកូវីដ បានធ្វើឲ្យពលរដ្ឋអាហ្គានីស្ថានប្រមាណជា ១៨លានក្នុងចំណោមពលរដ្ឋសរុប ៣៨លាននាក់ បានធ្លាក់ចូលទៅក្នុងបន្ទាត់ក្រីក្រខ្លាំងដែលចាំបាច់ត្រូវការជំនួយសម្រាប់ដោះស្រាយការចិញ្ចឹមជីវិត ខណៈពេលដែលរដូវរងាកាន់តែខិតជិតមកដល់ ដែលមិនអាចស្វែងរកម្ហូបអាហារសម្រាប់ទទួលទានឡើយនៅត្រឹមចុងខែកញ្ញានេះ។ ដោយឡែកកម្មវិធីជំនួយអាហារពិភពលោក The World Food Program កាលពីថ្ងៃអាទិត្យបានបញ្ចូនក្រុមការងាររបស់ខ្លួនទៅកាន់ទីក្រុងកាប៊ុលវិញជាលើកដំបូងចាប់តាំងតែពីពេលដែលតាលីបង់បានចូលកាន់កាប់ហើយអះអាងថាពលរដ្ឋប្រមាណជា១៤លាននាក់បាននឹងកំពុងរស់នៅក្នុងបញ្ហាអត់ឃ្លាន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 15/07/2026
កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ
ស្ថាបនិក DeepSeek កើនទ្រព្យដល់ ៣៦ ពាន់លានដុល្លារ ក្លាយជាសេដ្ឋីមានជាងគេក្នុងវិស័យ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/07/2026
ទ្រព្យសម្បត្តិសុទ្ធរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុន AI ដ៏ល្បីរបស់ចិន DeepSeek បានកើនឡើងដល់ទៅជាងទ្វេដង បន្ទាប់ពីការកៀរគរទុនវិនិយោគបន្ថែម ដែលវាបានធ្វើឱ្យសហគ្រិនជនជាតិចិនរូបនេះបានក្លាយជាបុគ្គល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតលើលោក




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content