អម្រឹត និងអង្គការរ៉ូតថារីអន្តរជាតិ សហការរៀបចំកម្មវិធីសប្បុរសធម៌ ពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង ២ពាន់នាក់ នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល

ភ្នំពេញ៖គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សហការជាមួយនឹងអង្គការរ៉ូតថារីអន្តរជាតិ បានរៀបចំកម្មវិធីសប្បុរសធម៌ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋប្រមាណជាង២ពាន់នាក់ រស់នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៦ និង ០៧ ខែធ្នូ ឆ្នាំ២០២៥។

នេះជាឆ្នាំទី១ ដែលអម្រឹតបានសហការជាមួយ អង្គការរ៉ូតថារីអន្តរជាតិ (អង្គការមិនមែនរដ្ឋាភិបាលមនុស្សធម៌) រៀបចំកម្មវីធីសប្បុរសធម៌នេះឡើង ក្នុងគោលបំណងចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ ការគាំពារសុខុមាលភាពសហគមន៍ ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះគឺរៀបចំឡើងដើម្បីជួយសម្រាលការលំបាកនិងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជននិងអភិវឌ្ឍសហគមន៍តាមរយៈសកម្ម​ភា​ពសប្បុរសធម៌រួមមាន៖ការពិនិត្យនិងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃដោយក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តមកពីកោះតៃវ៉ាន់ប្រមាណជាង​១០០​នាក់ ជូនដល់ប្រជាពលរដ្ឋ និងការឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគនិងអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋដែលមកទទួលការពិនិត្យ និងព្យាបាលជំងឺ។

អម្រឹត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមចំណែកឧបត្ថម្ភគាំទ្រកម្មវិធីសប្បុរសធម៌នេះឡើង។ នៅក្នុងកម្មវិធីរយៈពេល២ថ្ងៃនេះដែរ អម្រឹត ក៏បានចែករំលែក​ក្តីស្រលាញ់ និងសេចក្តីសប្បុរស ដោយបានចូលរួមឧបត្ថម្ភ ៤.០០០ អាវយឺត ជូនប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រួមនឹងសម្ភារៈ និងវត្ថុអនុស្សាវរីយ៍មួយចំនួនជូនប្រជាពលរដ្ឋដែលបានចូលរួម។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានប្រសាសន៍ថា៖

« ខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះចក្ខុវិស័យ ឆន្ទៈ វិជ្ជាជីវៈនិងទឹកចិត្តមនុស្សធម៌ដ៏មោះមុត របស់ រ៉ូតថារីនិងបុគ្គលិកសុខាភិបាលស្ម័គ្រចិត្តទាំងអស់ ដែលបានផ្តួចផ្តើមនូវបេសកកម្មពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ នេះឡើងជូនប្រជាពលរដ្ឋខ្មែរ។ កិច្ចគាំទ្រនិងរួមចំណែកអភិវឌ្ឍមូលធនមនុស្ស និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងតាមសហគមន៍ គឺជាគោលដៅអាទិភាពមួយ ស្របតាមចក្ខុវិស័យនៃសកម្មភាពទំនួលខុសត្រូវសង្គម(Corporate Social Responsibility) របស់គ្រឹះស្ថាន អម្រឹត។ លោកបន្តថា កន្លងមក អម្រឹត តែងតែយកចិត្តទុកដាក់ និងរួមចំណែកគាំទ្រ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងគម្រោង និងសកម្មភាពនានា ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋផ្នែកសុខភាព និងការអប់រំ ជាមួយនឹងរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា»។

លោកក៏បានបន្តផងដែរថា លោកពិតជាពេញចិត្តនូវឃ្លាមួយដែល អង្គការរ៉ូតថារីអន្តរជាតិបានសរសេរឡើងថា៖ កម្មវិធីសប្បុរសធម៌នេះមិនមែនសម្រាប់តែអ្នកមានលុយនោះទេប៉ុន្តែក៏សម្រាប់អ្នកមានចិត្តដែរ។

ឯកឧត្តម ហេង វុទ្ធី ប្រធានសមាគមន៍វិនិយោគចិននៅកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាលោកពិតជាមានក្តីសប្បាយ​រីករាយក្នុងការចូលរួមសកម្មភាពសប្បុរសធម៌ក្នុងថ្ងៃនេះ និងថ្លែងអំណរគុណដល់អម្រឹត ក៏ដូចជា អង្គការរ៉ូតថារីក្នុងការផ្តល់ជាការពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃ ថែមទាំងផ្តល់នូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈបរិក្ខារជូនដល់ប្រជាជននិងសិស្សានុសិស្សក្នុងឃុំកំពង់ភ្នំឲ្យបានជាប្រយោជន៍ក្នុងការប្រើប្រាស់ជាបន្ត។

កម្មវិធីមនុស្សធម៌ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកត្តម ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា ទីប្រឹក្សាផ្ទាល់សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក គណៈគ្រប់គ្រងតំណាងអង្គការរ៉ូថារីអន្តរជាតិ ប្រធានក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់គ្រឹះស្ថាន អម្រឹត រួមជាមួយនឹងតំណាងអជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកលើកដែក ខេត្តកណ្តាល ។ កម្មវិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តិទៅដោយរលូន និងពោរពេញដោយស្នាមញញឹម និងរីករាយយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលបានមកពិនិត្យ និងព្យាបាលជំងឺ។ 

អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ១0 នៅក្នុងប្រទេសកម្ពុជាដែល ផ្តល់ផលវិជ្ជមានដល់សង្គម ។ បច្ចុប្បន្ន អម្រឹត បាន និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួន ជាង ៨០ ម៉ឺននាក់ – មានប្រតិបត្តិការអាជីវកម្មនៅតាមសាខាចំនួន ១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញើជាង ១.៤ ពាន់លានដុល្លារអាមេរិក និងផលប័ត្រប្រាក់កម្ចីជាង  ១.៥ ពាន់លានដុល្លារអាមេរិក។ ភាគទុនិករបស់អម្រឹត គឺសុទ្ធសឹងជាស្ថាប័នដែលមានកិត្តិនាមខ្ពស់ផ្នែកទំនួលខុសត្រូវសង្គម រួមមាន៖ ធនាគារសាយណូផេក (Bank SinoPac) ជាភាគទុនិកធំជាងគេ និងជាធនាគារឈានមុខគេមួយនៅកោះចិនតៃវ៉ាន់ រួមជាមួយនឹងភាគទុនិកចំនួន២ទៀតគឺ សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាបុត្រសម្ព័ន្ធផ្នែកវិនិយោគ របស់ធនាគារពិភពលោក និងធនារគារវិនិយោគនៃប្រទេសហូឡង់ (FMO)។

អង្គការ រ៉ូថារីអន្តរជាតិ គឺជាអង្គការក្រៅរដ្ឌាភិបាលមកពីកោះចិនតៃវ៉ាន់ ដែល មានសមាជិកជាង ១.៤ លាននាក់នៅទូទាំងពិភពលោក។ អង្គការនេះ ប្រមូលផ្តុំដោយអ្នកដឹកនាំធុរកិច្ច និងមានជំនាញដើម្បីជួយសហគមន៍ លើកកម្ពស់សុចរិតភាព ជំរុញសុច្ឆន្ទៈនិងសន្តិភាពជុំវិញពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *