ភ្នំពេញ ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ដែលដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី5 ស្មើនឹងទី5លានដូស ដែលដឹកមកដល់ប្រទេសកម្ពុជានៅក្នុងខែមិថុនា។ ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19។ គិតត្រឹមថ្ងៃទី26 ខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញសរុបប្រមាណ 10លានដូសរួចរាល់ហើយ។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងគ្រប់ 20លានដូសនៅត្រឹមខែសីហា ឆ្នាំ2021នេះ។ ក្នុងនោះខែកក្កដា និងខែសីហា វ៉ាក់សាំងសរុប 9លានដូសទៀតមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ការមកដល់របស់វ៉ាក់សាំង គឺបានលឿនជាងផែនការដែលកម្ពុជាបានកំណត់។ ដើមឡើយកម្ពុជារំពឹងថា វ៉ាក់សាំង20លានដូសអាចទទួលបានរហូតដល់ដាច់ឆ្នាំ ឬដើមឆ្នាំ2022។

ឯកឧត្តមបានលើកឡើងថា ភាពជោគជ័យនៃការទទួលបានវ៉ាក់សាំងអាស្រ័យលើកត្តាសំខាន់ពីរ រួមមានកត្តាសម្តេចតេជោ ដែលបានប្រឹងប្រែងស្វះស្វែងរកទិញដោយដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ហើយកត្តាមួយទៀត គឺសម្តេចតេជោ ជាបុគ្គលដែលរដ្ឋាភិបាលចិនផ្តល់តម្លៃ និងមានទំនាក់ទំនងល្អ។
តាមរយៈវត្តមានវ៉ាក់សាំង ដែលបានមកដល់មុនផែនការកំណត់នេះ ឯកឧត្តម វង្សី វិស្សុត បានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងរៀបចំផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យបានលឿន។ តាមក្ដីរំពឹងទុកថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាចរួចរាល់ក្នុងអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ2021នេះ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី10 ខែកុម្ភៈ រហូតដល់ថ្ងៃទី26 ខែមិថុនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជិត 4លាននាក់ ស្មើនឹងជិត 40ភាគរយហើយ។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-19 បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជាឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content