បរទេស ៖ យោងតាមការរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយការិយាល័យជាតិទទួលបន្ទុកកិច្ចការងារស្ថិតិរបស់ប្រទេសចិនហៅកាត់ថា NBS បានបង្ហាញប្រាក់ចំណេញនៅក្នុងវិស័យឧស្សាហកម្មចិនប្រមាណជាង ៥៣០ពាន់លានដុល្លារ កើនឡើងដល់ទៅ ៨៣.៤ ភាគរយចន្លោះពីខែមករាដល់ខែឧសភាធៀបទៅនឹងឆ្នាំចាស់។

របាយការណ៍ដដែលបានបង្ហាញទៀតថាប្រាក់ចំណេញសរុបដែលចិនអាចសម្រេចបានក្នុងរយៈពេលនេះគឺមានរហូតទៅដល់ ៣.៤ ទ្រីលានយ័ន ឬត្រូវជា ៥៣០.៤ ពាន់លានដុល្លារ។ តួលេខដដែលនេះបើធៀបទៅឆ្នាំ២០១៩ វាស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ៤៨ ភាគរយ និងលើសអត្រាកំណើនជាមធ្យមដែលមានរយៈពេល ២ ឆ្នាំចុងក្រោយនេះប្រមាណ ២១.៧ភាគរយ។

គិតត្រឹមខែឧសភាប៉ុណ្ណោះចិនអាចប្រមូលបានប្រាក់ចំណេញពីវិស័យឧស្សាហកម្មប្រមាណជា ៨២៩.៩ ពាន់លានយ័ន ឬប្រមាណជា ១២៨.៥៤ពាន់លានដុល្លារ ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ៣៦.៤ ភាគរយធៀបទៅនឹងឆ្នាំ២០២០។
លោក Zhu Hong មន្ត្រីជំនាញរបស់ NBS បានបញ្ជាក់ថា ស្ទើរតែ ៧០ភាគរយនៃវិស័យឧស្សាហកម្មទាំង ៤១ របស់ប្រទេសដែលស្ថិតនៅក្រោមការត្រួតពិនិត្យដោយ NBS ត្រូវបានគេមើលឃើញថាបានទទួលផលចំណេញលើសពីឆ្នាំ២០២០សម្រាប់ខែឧសភា។ ដោយសារតែតម្រូវការជាសកលបានស្ទុះងើបខ្លាំងឡើងវិញផងនោះបានក្លាយទៅជាកត្តាសំខាន់នាំឲ្យឧស្សាហកម្មចិនមានសកម្មភាពខ្លាំងក្លាបែបនេះ ជាពិសេសឧស្សាហកម្មផលិតថ្នាំពេទ្យដែលមានកំណើនប្រាក់ចំណេញរហូតទៅដល់ ៨៥.៧ ភាគរយគិតត្រឹមខែឧសភា និងប្រមាណជា ២៣.៦ ភាគធៀបគ្នារវាងខែមេសា៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content