សេអ៊ូល ៖ ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីខែវិច្ឆិកាកន្លងទៅនេះ បានប្រកាសពីផែនការរៀបចំកសាងទីក្រុងដ៏គួរឲ្យចាប់អារម្មណ៍មួយដែលមានឈ្មោះថា 15-minutes city ដែលជាគម្រោងដ៏មានប្រជាប្រិយភាពមួយរបស់លោកស្រីអភិបាលក្រុង Anne Hidalgo ។

គម្រោងនេះបានក្លាយទៅជាទីក្រុងគំរូសម្រាប់បណ្តាប្រទេសជាច្រើនផ្សេងទៀតក្នុងការយកគំរូតាម ដោយក្នុងនោះទីក្រុងជាច្រើនដូចជាទីក្រុងមែលប៊ន របស់ប្រទេសអូស្ត្រាលី ទីក្រុងមីឡានរបស់ប្រទេសអ៊ីតាលី ទីក្រុងសៀងហៃ ប្រទេសចិន និងប្រទេសសិង្ហបុរីក៏កំពុងរៀបចំផែនការសាងសង់ទីក្រុងដូចគ្នានេះដែរ។
ដោយឡែក ប្រទេសកូរ៉េខាងត្បូងត្រូវបានគេជឿជាក់ថានឹងក្លាយទៅជាតំបន់ទី២ដែលមានគម្រោងសាងសង់ទីក្រុងប្រភេទនេះ ប៉ុន្តែមិនមែនរយៈពេល១៥នាទីនោះទេ គឺត្រឹមតែ១០នាទីប៉ុណ្ណោះ 10-minute city ដោយសារវាស្ថិតនៅក្នុងទំហំផ្ទៃដីតូចប្រមាណតែជា ៥០ហិកតាហើយមានអគារស្នាក់នៅខ្ពស់ៗចំនួន៨កន្លែងប្រមូលផ្តុំគ្នា។

ទីតាំងគម្រោង១០នាទី ដែលមានន័យថាពលរដ្ឋដែលរស់នៅទីនេះនឹងអាចធ្វើដំណើរទៅគ្រប់ទីកន្លែងទាំងអស់ដែលមានភាពចាំបាច់បំផុតសម្រាប់ជីវិតប្រចាំថ្ងៃដោយចំណាយពេលត្រឹមតែ១០នាទីប៉ុណ្ណោះ ប៉ុន្តែជាតំបន់ដែលមិនមានចរាចរណ៍របស់រថយន្តផ្ទាល់ខ្លួនឡើយ។ ក្រៅពីនោះ 10-minute city របស់កូរ៉េខាងត្បូងនេះក៏នឹងមានការរៀបចំជាសួនឧទ្យាន កន្លែងធ្វើការប្រមូលផ្តុំគ្នា Co-working space ឧបករណ៍កម្សាន្ត និងលំហែជាច្រើនផងដែរ។ បន្ថែមពីនេះ អ្វីដែលកាន់តែអសា្ចរ្យ ទីក្រុងនេះអាចធ្វើការផលិតថាមពលស្អាត (Clean Energy) ដោយខ្លួនឯងផងដែរ ព្រមទាំងមានប្រព័ន្ធស្តុកទឹកភ្លៀងទុកសម្រាប់ការប្រើប្រាស់ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបែបបច្ចេកវិទ្យាឌីជីថលវ៉ៃឆ្លាត ដែលអាចធានាដល់ការសន្សំសំចៃថាមពលបានយ៉ាងច្រើន ដោយតាមផែនការគម្រោងសាងសង់ទីក្រុង 10-minute city នេះនឹងអាចបញ្ចប់ទៅនៅក្នុងឆ្នាំ២០២៤ខាងមុខនេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content