រាជរដ្ឋាភិបាលប្រើឥណទានសម្បទានពីដៃគូអភិវឌ្ឍន៍ជាង ១៥ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ ៖ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ២០២១  រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងទទួលឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៥,៥៥  ពាន់លានដុល្លារអាមេរិក ខណៈរយៈពេលដូចគ្នា រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួន ១០,៥៥ ពាន់លានដុល្លារអាមេរិកផ្តោតលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត ។

នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៩០៥, ៦៣ លានដុល្លារអាមេរិក ឬ ៦៤៣,៨៤ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៤៣% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៥០០ លានអេសដេអ៊ែរ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានចំនួនប្រមាណ ៤៣% ត្រូវនឹង ៣៩០,១០ លានដុល្លារអាមេរិក និងក្របខ័ណ្ឌពហុភាគី មានចំនួនប្រមាណ ៥៧% ត្រូវនឹង ៥១៥,៥៣ លានដុល្លារ អាមេរិក។

គោលដៅនៃការខ្ចីឥណទានសម្បទានទាំងនេះ គឺសុទ្ធតែសម្រាប់ហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ផលិតភាពផលិតកម្ម ដោយក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គ្របដណ្តប់ប្រមាណ ៧២% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ២៨%។ ជារួម ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ដោយមានធាតុអំណោយជាមធ្យម ៥០%។

បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ ២០២១ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងទីឥណទាន សម្បទានជាមួយដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ១៥,៥៥ ប៊ី (ពាន់) លានដុល្លារអាមេរិក ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រមាណ ៨៣% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ១៧%។

នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួន ១,១៦ ប៊ីលានដុល្លារអាមេរិក ក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានចំនួនប្រមាណ ៧៣% ត្រូវនឹង ៨៤៦,៤៧ លានដុល្លារអាមេរិក និងក្របខ័ណ្ឌពហុភាគី មានចំនួនប្រមាណ ២៧% ត្រូវនឹង ៣១២,១៧ លានដុល្លារអាមេរិក។

បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ២០២១  រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍ យកមកប្រើប្រាស់ជាក់ស្តែងសរុបចំនួន ១០,៥៥ ប៊ីលានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៦៨% នៃទំហំឥណទានសម្បទានសរុប ដែលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទានខាងលើ ក្នុងនោះប្រមាណ ៨២% ត្រូវបានប្រើប្រាស់ ដើម្បីហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រមាណ ១៨% ទៀត ក្នុងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។

នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុបចំនួន ៣៨២,៧៨ លានដុល្លារ អាមេរិក ក្នុងនោះប្រាក់ដើម ២៨៥,៦៦ លានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗ ៩៧,១២ លានដុល្លារអាមេរិក។

បើគិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍សរុប ចំនួន ២,៤៦ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ១% ត្រូវនឹង ២២,៨៣ លានដុល្លារអាមេរិក(ប្រាក់ដើម ១៩,៧២ លានដុល្លារអាមេរិក និងការប្រាក់ ៣,១១ លានដុល្លារ អាមេរិក និងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ ៩៩% ត្រូវនឹង ២,៤៤ ប៊ីលានដុល្លារ អាមេរិក (ប្រាក់ដើម ១,៦០ ប៊ីលានដុល្លារអាមេរិក និងការប្រាក់និងកម្រៃផ្សេងៗ ៨៣៨,៧០ លានដុល្លារអាមេរិក)។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ជាទិដ្ឋភាពបច្ចេកទេស បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនវិបត្តិ ជំងឺកូវីដ-១៩, ពិតាននៃការខ្ចីថ្មីត្រូវបានបង្កើន ហើយមូលបត្ររដ្ឋនឹងត្រូវបោះផ្សាយលក់ជាលើកដំបូងនៅឆ្នាំ ២០២២ ក្តី ក៏ស្ថានភាពបំណុលសាធារណៈជាក់ស្តែងរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា ៖

“ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍៖ ១) ក្របខណ្ឌគតិយុត្ត, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និង ៤) ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល”

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានឱ្យដឹងទៀតថា ជាក់ស្ដែង, រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវ វិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ ជាពិសេស គោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុល សាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖ ១) ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន; ២) ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់; ៣) ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម;៤) ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត; និង ៥) ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេស ធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានឱ្យដឹងទៀតថា ក្នុងគោលបំណងបន្តលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងបំណុលសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា និងបោះពុម្ពជាសៀវភៅ ចែកជូនស្ថាប័ននីតិប្បញ្ញត្តិ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, គ្រឹះស្ថានអប់រំ, ដៃគូអភិវឌ្ឍន៍, និងអង្គការក្រៅ រដ្ឋាភិបាលនានា ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្ដែង ចំនួន ១២ លើក រួចមកហើយ ព្រមទាំងបានផ្សព្វផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសាធារណជនអាចទាញយកបានតាមរយៈ៖ http://mef.gov.kh/public-debt-bulletin.html ឬ នៅលើគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងគ្រប់គ្រងបំណុល តាមរយៈ៖ https://gdicdm.mef.gov.kh/en/cat/documents-and publications/bulletins ឬ តាមរយៈ QR Code នៅលើគម្របសៀវភៅព្រឹត្តិបត្រនេះ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមដំណាច់ឆ្នាំ២០២១ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩,៤៩ ប៊ីលានដុល្លារអាមេរិក ដោយសុទ្ធតែជាបំណុលសាធារណៈក្រៅប្រទេស (បំណុលសាធារណៈក្នុងប្រទេស ត្រូវបានទូទាត់បញ្ចប់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ