Apple​ Kia

ក្រុមហ៊ុន Apple និង Kia ជិតឈានដល់កិច្ចព្រមព្រៀងមានតម្លៃ៣.៦ពាន់លានដុល្លារ ដើម្បីផលិតរថយន្តអគ្គិសនីហើយ

បរទេស៖ ក្រុមហ៊ុនផលិតរថយន្ត Kia ជិតឈានដល់ការចុះហត្ថលេខាជាមួយក្រុមហ៊ុន Appleហើយ ជុំវិញកិច្ចព្រមព្រៀងមានតម្លៃ៣.៦ពាន់លានដុល្លារ ដើម្បីបង្កើតសង្វាក់ផលិត កម្មផលិតរថយន្តអគ្គិសនីរបស់ Apple ខណៈកន្លងមក Apple បានប្រកាសជាផ្លូវការថា នឹងចាប់ផ្ដើមសង្វាក់ផលិតកម្មនៅឆ្នាំ២០២៤ នេះបើតាមសារព័ត៌មានរ៉យទ័រនាពេលថ្មីៗ ។

ក្រុមហ៊ុន Apple បានជ្រើសរើសយក Kia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំ Hyundai ព្រោះតែក្រុមហ៊ុននេះមានរោងចក្រផលិតរថយន្តស្រាប់ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលផ្ដល់ភាពងាយស្រួលក្នុងការផលិត ដឹកជញ្ជូន និងសាកល្បង ។

ប្រភពបានអោយដឹងថា ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានរៀបចំគម្រោងសម្រាប់ផលិតរថយន្តអគ្គិសនីរបស់ខ្លួនឱ្យបាន១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ និងពង្រីកបន្ថែមរហូតដល់៤០ម៉ឺនគ្រឿងនៅឆ្នាំបន្តបន្ទាប់ ៕ ប្រភព៖ Reuters

Apple Kia Hyundai
 Apple Kia

[ads-global layout_id=6 position_id=1 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកវិនិយោគនៅលើផ្សារហ៊ុនកម្ពុជា កាន់តែមានចំណេះដឹង​គ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការទិញ-លក់ ដើម្បីទទួលបានផលចំណេញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/10/2026

ភ្នំពេញ ៖ ក្នុងពេលដែលទីផ្សារភាគហ៊ុនមានភាពរីកចម្រើន ជាការកត់សម្គាល់ត្រូវបានគេមើលឃើញថា អ្នកវិនិយោគនៅលើទីផ្សារភាគហ៊ុននៅកម្ពុជា បាន និងកំពុងបង្ហាញពីចំណេះដឹងនៃការចេះសន្សំប្រាក់ ក៏ដូចជាភាពប៉ិនប្រសប់ក្នុងការវិនិយោគភាគហ៊ុនដើម្បីទទួលបានផលចំណេញ និងកើនទ្រព្យ។  ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​កន្លងទៅនេះ ទី​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ និងបាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ខណៈសកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​

CM​G ​អញ្ជើញ​អ្នក​សារព័ត៌មាន​កម្ពុជា​ ​និង​អាស៊ាន​ទៅ​ស្វែងយល់​ពី​សក្តានុពល​ខេត្ត​ហៃ​ណាន

បទយកការណ៍, សេដ្ឋកិច្ច

• 19/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជា​ ​ស្ថិត​ក្នុង​ចំណោម​តំណាង​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ ​១៩ រូប ​មកពី​ប្រទេស​ចំនួន​ ៨ ​នៅ​អាស៊ី​អាគ្នេយ៍ ​បានចូលរួម​ក្នុង​សកម្មភាព​ទស្សនកិច្ច​ ​និង​សម្ភាសន៍ រៀបចំ​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​(​CMG​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​ជនបទ ​និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​រវាង​ខេត្ត​នេះ​ ​និង​​អាស៊ាន​​

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

[ads-global layout_id=6 position_id=2 ads_size=2]

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon