ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ និងលោកស្រី YOO Myung-hee រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េបានប្រកាសរួមគ្នាអំពីការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នាដោយព្យាយាមជំរុញទំហំពាណិជ្ជកម្មឱ្យបានច្រើនជាង១ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ នឹងគ្របដណ្តប់លើពាណិជ្ជកម្មទំនិញ ដែលក្នុងនោះរួមមានស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព វិធានការអនាម័យនិងភូគាមអនាម័យ និងគ្របដណ្តប់ផងដែរលើឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះ ស្រាយវិវាទ អញ្ញត្រកម្ម ការរៀបចំស្ថាប័ន និងអវសាន្តបញ្ញត្តិ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា ៖ កិច្ចព្រៀមព្រៀងនេះ មានគោលបំណងពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រឹងធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីកាន់តែមានភាពទូលំទូលាយដោយផ្ដល់នូវប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ច សុខុមាលភាព ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ កាន់តែប្រសើរឡើង និងជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ អាចជួយស្តារឡើងវិញនូវសេដ្ឋកិច្ច ប្រទេសទាំងពីរ បានឆាប់រហ័ស ក្នុងកំឡុងពេល និងក្រោយពេលដែលមានការរាតត្បាត ជាសកលនៃជំងឺកូវីដ-19។
តាមរយៈកិច្ចព្រមព្រៀង CKFTA នេះ នឹងពង្រីកបន្ថែមទៀត លើការធ្វើសេរីភាវូបនីយកម្មទីផ្សារ រវាង ប្រទេសទាំងពីរ លើសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ដូចជា កិច្ចព្រមព្រៀង ពាណិជ្ជ កម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលទើបតែបានចុះហត្ថលេខានាពេលថ្មីៗនេះ។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងនឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជា ទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត លើទំនិញដែលធ្លាប់នាំចេញ នាពេលកន្លងមក មានដូចជា ផលិតផលសម្លៀក បំពាក់ និងវាយ នភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផល កសិកម្ម ជាដើម។ សម្រាប់សាធារណរដ្ឋកូរ៉េ ក៏អាចជួយលើកកម្ពស់ការនាំចេញរបស់ខ្លួនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា រួមមាន យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារអគ្គិសនី ភេសជ្ជៈ ឱសថ និង ផលិតផលផ្លាស្ទិក។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ៖« នេះគឺជាការស្វាគមន៍របស់សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជន ព្រោះជាយុទ្ធសាស្ត្រសេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅខាងក្នុង និងពង្រីកខាងក្រៅ គឺជាអ្វីដែលយើងចង់បាន»។
លោកឧកញ៉ាបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតក៏នឹងជំនួសឱ្យ EBA GSP ដែលអនាគតនឹងបាត់បង់។ ដូច្នេះបើការពង្រីកទីផ្សារ ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយប្រទេសដទៃទៀតឱ្យបានច្រើន មិនត្រឹមតែកូរ៉េទេ គឺនៅមានជប៉ុន ឥណ្ឌា សហភាពអាស៊ី-អឺរ៉ុប រួមទាំងកិច្ចព្រមព្រៀងថ្នាក់តំបន់ RCEPជាដើម ដែលជាការជំរុញទីផ្សារពាណិជ្ជកម្មរបស់យើង ឱ្យមានកំណើនសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ប្រទេសកូរ៉េ បានក្លាយជាប្រទេសទី2 បន្ទាប់ពីប្រទេសចិន ដែលបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។ នៅឆ្នាំ2020កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងកូរ៉េខាងត្បូង សរុបមានប្រមាណជាង 1ពាន់លានដុល្លារអាមេរិក។ កម្ពុជាបាន រំពឹងទុកថា ការនាំទំនិញទៅកាន់កូរ៉េខាងត្បូងនឹងកើនឡើងលើសចំនួនបច្ចុប្បន្នជាង 1ពាន់លានដុល្លារ គិតចាប់ពីឆ្នាំ2021តទៅ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content