ភ្នំពេញ ៖ ជាមួយនឹងកិច្ចដំណើរការយ៉ាងរលូនរបស់កម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មានកិច្ចពិភាក្សាជាច្រើន។ ជាក់ស្ដែង ដូចជាកិច្ចពិភាក្សាទី១ នៃស្ដីអំពី «ផលវិបាកនៃការទទួលបានកម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដើម្បីពង្រីកអាជីវកម្ម» HARNESSING ACCESS TO FINANCE FOR MSMES FOR SHARED GROWTH ធ្វើឡើងក្រោមការចូលរួមពីវាគ្មិនមកពីបណ្ដាប្រទេសក្នុងអាស៊ាន។

សម្រាប់វាគ្មិនកិត្តិយសនៅក្នុងកម្មនេះរួមមាន ដូចជា
លោក ស៊ីម ច័ន្ទគិរីរ័ត្ន អនុប្រធានសមាគមន៍ សហគ្រិនវ័យក្មេងកម្ពុជា
លោក Aung Thura តំណាងសហគ្រិនពីប្រទេសមីយ៉ាន់ម៉ា
លោក Eric Neo S.W តំណាងសហគ្រិនមកពីប្រទេសសិង្ហបុរី
អ្នកនាង Shinny Chia តំណាងសហគ្រិនមកពីប្រទេស ប្រ៊ុយណេ
អ្នកនាង Shinta Melodiyana Putri តំណាងសហគ្រិនមកពីប្រទេសឥណ្ឌូនេស៊ី។

កិច្ចពិភាក្សាទាំងមូលបានផ្ដោតជាពិសេសលើការទទួលបានហិរញ្ញបទានសម្រាប់ស្រោចស្រង់ អាជីវកម្មខ្នាតតូច និងមធ្យម ដែលនិយាយដោយឡែកលើបរិបទកូវីដ១៩។ ក្នុងនោះ កិច្ចពិភាក្សា ក៏បានលើកយកផងដែរនូវសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលម្ចាស់អាជីវកម្មផ្ទាល់គួរតែ មាន និងជាកាតព្វកិច្ចរបស់ស្ថាប័នរដ្ឋ និងឯកជនផងដែរក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកនេះ ចេញទៅកាន់សាធារណៈជនឱ្យកាន់តែទូលាយ។
ជារួម បញ្ហាជាក់ស្ដែងដែលក្រុមសហគ្រិនបានជួប ប្រទះ កំពុងត្រូវបានរដ្ឋាភិបាលនៃប្រទេសនីមួយៗយកចិត្តទុកដាក់ដោះស្រាយហើយ ប៉ុន្តែក៏ត្រូវការការចូលរួមពីពួកគេ ផ្ទាល់ផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content