រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ សហគ្រិនវ័យក្មេងប្រកបដោយថាមវន្ត និងវិស័យឯកជន គឺជាតួអង្គដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

ភ្នំពេញ៖​ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្តាញសហគ្រិនសកលកម្ពុជា (GEN Cambodia) បានរៀប​ចំធ្វើទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ «វិនិយោគលើ សហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចថាមវន្ត និងបរិយាប័ន្ន» នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ៖ ប្រធានបទនៃទិវាសហគ្រិនភាពកម្ពុជាឆ្នាំនេះ បានសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់​សហគ្រិនវ័យក្មេងក្នុងការបង្កើតការប្រកួតប្រជែងលើអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយការច្នៃប្រឌិតបណ្តុះនូវឯកទេស និងជំនាញជាក់លាក់ ក្តាប់បាននូវឱកាសថ្មីៗនៃការធ្វើធុរកិច្ចនិងវិនិយោគ ជាពិសេសការធ្វើការពាណិជ្ជូបនីយកម្មឌីជីថល។

លោកជំទាវរដ្ឋមន្ត្រី បានបន្ថែមថា វេទិកានេះនឹងផ្តល់នូវសារៈសំខាន់ជាសារវន្ត ទាំងលើការចែករំលែកព័ត៌មាន បទពិសោធន៍ល្អៗពីវាគ្មិននិងតួអង្គពាក់ព័ន្ធ ព្រមទាំងកសាងនូវបណ្តាញទំនាក់ទំនងគ្នាកាន់តែប្រសើរដល់អ្នកចូលរួមទាំងអស់ផងដែរ។

លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖

« សហគ្រិនវ័យក្មេង ប្រកបដោយថាមវន្ត និងវិស័យឯកជន ដែលរឹងមាំ គឺជាតួអង្គដែលមិនអាច​ខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចព្រោះសហគ្រិន ម្ចាស់អាជីវកម្មនិងវិស័យឯកជនគឺជាសរសៃឈាមនៃសេដ្ឋកិច្ចកម្ពុជាយើង» ។

លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងស្នើឱ្យវិនិយោគិន សមាជិកសហគ្រិនវ័យក្មេង សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមគ្នាសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាព និងឯកទេសនីយកម្មរបស់ខ្លួនដោយត្រូវតាមឱ្យទាន់ការវិវត្តន៍របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច-សង្គមដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ការប្រកួតប្រជែងក្នុងយុគ្គសម័យ ឌីជីថល។ លើសពីនេះ ចាំបាច់ត្រូវរួមសហការគ្នាប្រកបដោយភាពបុរេសកម្ម និង អន្តរសកម្មបំផុតក្នុងការចាប់យកនូវកាលានុវត្តភាពជាសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងលើកកម្ពស់សុខមាលភាពសង្គមឱ្យកាន់តែប្រសើរ។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានមានប្រសាសន៍ឱ្យដឹងថា នេះជាលើកទី១១ហើយដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា រួមជាមួយ អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា ប្រារព្ធទិវានេះនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៣មកម៉្លេះ។ស្ថាប័នទាំងពីរត្រូវបានទទួលស្គាល់ជាម្ចាស់ផ្ទះផ្លូវការ(official host) នៃការរៀបចំទិវានេះដែលហៅថាទិវាសប្តាហ៍សហគ្រិនភាពសកលកម្ពុជា។ ទិវានេះមិនត្រឹមតែរៀបចំឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ តែ គឺជាការអបអរសាទរដ៏ធំបំផុត ដែលរៀបចំឡើងស្របពេលគ្នា នៅទូទាំងពិភពលោក។ ដោយឡែកសម្រាប់ឆ្នាំ ២០២៤នេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា រួមជាមួយ អង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា បានរៀបចំទិវានេះឡើង នៅតាមខេត្តមួយចំនួន៩ និងសកលវិទ្យាល័យចំនួន២ផងដែរ។

ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគូសបញ្ជាក់ថា៖

«ការវិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចប្រកបដោយថាមវន្ត និងបរិយាបន្ន គឺជាមូលបទដ៏សំខាន់ សម្រាប់ទិវាសហគ្រិនភាពកម្ពុជានាឆ្នាំនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់សហគ្រិន ម្ចាស់អាជីវកម្ម ជាពិសេស ក្នុងចំណោមនិស្សិតដែលនឹងក្លាយជាសហគ្រិននាពេលអនាគ បានស្វែងយល់ស៊ីជម្រៅអំពីការវិនិយោគ តាមរយៈការរៀបចំនូវកម្មវិធីជាច្រើននៅក្នុងថ្ងៃនេះ។ ប្រធានបទនៅឆ្នាំនេះពិតជាពិសេសដោយហេតុ​ថាប្រធានបទស្របនឹងគោលនយោបាយរបស់កម្ពុជាយើងនោះគឺការលើកទឹកចិត្តផ្នែកវិនិយោគទាំងក្នុងស្រុកក្នុងតំបន់ និងអន្តរជាតិ ដែលបង្ករភាពងាយស្រួលដល់ការវិនិយោគ បង្កើតបរិយាកាសវិនិយោគមានអំណោយផល និងជាពិសេសកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេស»។

សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានតួនាទី ស្វែងរកប្រភពហិរញ្ញប្បទានសម្រាប់សមាជិក,អភិវឌ្ឍសហគ្រិនភាពតាមរយៈសេដ្ឋកិច្ចឌីជីថល នវានុវត្តnន៍ និងសេដ្ឋកិច្ចច្នៃប្រឌិត ,ចូលរួមជាមួយក្រសួងពាក់ព័ន្ធកសាងគោលនយោបាយអាជីវកម្មពេញលេញកសាងសមត្ថភាពសហគ្រិន ស្វែងរកទីផ្សារជូនសមាជិកនិង ធានានិរន្តរភាព និងការរីកចម្រើនរបស់សមាគម និងសមាជិក។

លោកឧកញ៉ា បានលើកឡើងថា៖សមាគមសហគ្រិនវ័យក្មេងកម្ពុជាចង់ឃើញសហគ្រិន និងពាណិជ្ជករកម្ពុជាទាំងអស់ប្រកបរបរ អាជីវកម្មប្រកបដោយ នវានុវត្តន៏ បរិយាប័ន្ន និងមានស្ថិរភាពល្អ ហើយចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសជាតិ។

បច្ចុប្បន្ននេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសមាជិកចំនួន ៦០០នាក់ ដែលតំណាងឱ្យក្រុមហ៊ុនចំនួនប្រហែល១៨០០ក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តព្រះសីហនុ កំពត និងខេត្ត កែប ហើយកំពុងរៀបចំ សាខាសមាគម ក្នុង ខេត្តកោះកុង ខេត្ត កំពង់ស្ពឺ ខេត្តពោធិសាត់ ខេត្តកំពង់ធំ និងខេត្តព្រៃវែង។ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដាក់គោលដៅបើកសាខាសមាគមឱ្យបានគ្រប់ រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជាត្រឹមដំណាច់ឆ្នាំ២០២៦ដើម្បីចងក្រងសហគ្រិនវ័យ ក្មេងទូទាំងប្រទេសចូលរួមជាប្រតិបត្តិករសេដ្ឋកិច្ចអភិវឌ្ឍសហគ្រិន​ភាព និងលើកម្ពស់សេដ្ឋកិច្ចជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

តម្លៃ​សាច់​ជ្រូក​ហក់​ឡើង​ខ្ពស់​នៅលើ​ទីផ្សារ​ ធ្វើឱ្យ​កសិករ​មាន​ស្នាមញញឹម​

ជំនួញ, ព្រឹត្តិការណ៍

• 27/07/2026

​តម្លៃ​សាច់​ជ្រូក​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​បន្ត​ឡើង​ថ្លៃ​ខ្ពស់​ ​គិត​ចាប់តាំងពី​ខែមេសា ​មុន​រដូវ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ រហូតមកទល់​ពាក់កណ្តាល​ខែកក្កដា ​ឆ្នាំ ​២០២៦​

អ៊ីរ៉ង់ ​បង្ហាញ​លទ្ធផល​វាយលុក​មូលដ្ឋាន​ទ័ព​អាម៉េរិក​រយៈពេល​ ​១៥​ ​ថ្ងៃ​ចុងក្រោយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ហៅ​កាត់​ថា​ ​IRGC​ ​បាន​ធ្វើ​ការ​បង្ហាញ​របាយការណ៍​នៃ​ប្រតិបត្តិការ​វាយ​កម្ទេច​គោលដៅ​ជា​មូលដ្ឋាន​ទ័ព​អាម៉េរិក​ជាច្រើន​កន្លែង​ក្នុង​តំបន់​ក្នុង​រយៈពេល​នៃ​ការ​ប៉ះទង្គិច​គ្នា​ចុងក្រោយ​បំផុត​ចន្លោះ​ពី​ថ្ងៃទី​ ​៨​ ​ដល់​ថ្ងៃទី​ ​២៣​ ​ខែកក្កដា ​កន្លងមក​នេះ

ពលរដ្ឋ​អាល្លឺម៉ង់​ ជាង​៧០​ភាគរយ​ គ្មាន​ជំនឿចិត្ត​លើ​ប្រសិទ្ធភាព​វិស័យ​យោធា​ក្នុងករណី​ប្រទេស​ជួប​សង្គ្រាម​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/07/2026

ប្រជាជន​អាល្លឺម៉ង់​​ដ៏ច្រើន​លើសលប់​មិន​មាន​ជំនឿចិត្តទៅលើ​កងកម្លាំងប្រដាប់​អាវុធ​ និង​កងកម្លាំង​ការពារ​ជាតិ​របស់​ខ្លួន​នោះទេថា អាចមាន​សមត្ថភាពការពារ​ប្រទេស​ពី​ការ​វាយប្រហារ​ណាមួយ​ពីប្រទេសបច្ចាមិត្តនៅពេល​អនាគត

ចលនា​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ជួយ​ដល់​សហគ្រាស​បង្កើន​ការ​ផលិត​ និង​ឈរជើង​​រឹងមាំ​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

​ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ ងាក​មក​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​ចលនានេះ បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​ឱកាស​ដល់​សហគ្រាស​ក្នុង​ស្រុក​ ​ដើម្បីពង្រីក និងពង្រឹងអាជីវកម្ម​ឱ្យ​ឈរ​រឹងមាំ​នៅលើ​ទីផ្សារ

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

Leave a Reply

Your email address will not be published.Required fields are marked *