អ្នកស្វែងរកទិញដីឡូត៍គួរសិក្សាកត្តាមួយចំនួនជាមុនស្របពេលអាជីវកម្មមួយនេះកំពុងកើតជាបញ្ហាបន្តបន្ទាប់

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គេឃើញមានព័ត៌មានអំពីបញ្ហាជុំវិញនឹងអាជីវកម្មដីឡូត៍ដោយមានគម្រោងមួយចំនួនធ្វើឱ្យអតិថិជនដែលជាអ្នកទិញនោះ មិនពេញចិត្ត និងចេញមកតវ៉ាឱ្យអ្នកអភិវឌ្ឍន៍ដោះស្រាយបញ្ហាជូន ដូចជាគម្រោងខ្លះមានតែក្រដាសមិនមានដីពិតប្រាកដ ហើយគម្រោងខ្លះទៀតអ្នកលក់ផ្សេង ម្ចាស់ដីផ្សេង។ ថ្ងៃនេះ យើងនឹងបង្ហាញពីកត្តាមួយចំនួនដែលគួរយល់ដឹងមុននឹងសម្រេចចិត្តទិញដីឡូត៍ពីម្ចាស់គម្រោងណាមួយ ។

លោក ផូន សុអុនដែន ប្រធានផ្នែកលក់នៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យមួយនៅប៉ែកខាងលិចរាជធានីភ្នំពេញបានឱ្យដឹងថា កាលពីមុនទីផ្សារដីឡូត៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់តាមបណ្ដោយផ្លូវ៥១គេឃើញថាមានកំណើនខ្ពស់ ហើយអតិថិជនជាច្រើនទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានាសម្រុកទៅទិញយ៉ាងច្រើន ប៉ុន្តែមួយរយៈក្រោយមកគម្រោងអភិវឌ្ឍន៍ដីឡូត៍កាន់តែមានទីផ្សារចង្អៀតក្រោយមានការអភិវឌ្ឍកាន់តែច្រើនពីម្ចាស់គម្រោង។

លោកបន្តថា ៖

“តាមពិតទៅម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងអស់មិនសុទ្ធតែល្អទាំងនោះទេ ហើយក៏មិនអាក្រក់នោះដែរ។ អតិថិជនមុននឹងសម្រេចចិត្តទិញដីឡូត៍ ឬក៏ទិញផ្ទះគួរតែសិក្សានូវចំណុចមួយចំនួនជាមុនសិន ក្នុងនោះត្រូវសិក្សាពីភាពស្របច្បាប់នៃគម្រោងអភិវឌ្ឍន៍នោះ ថាតើមានអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដែរទេ និងមានអាជ្ញាបណ្ណធ្វើអាជីវកម្មដែរឬទេ។ ក្រៅពីនេះ ក៏ត្រូវសិក្សាពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននោះផងដែរ ថាតើក្រុមហ៊ុននោះមានប្រវត្តិយ៉ាងណា ធ្លាប់មានប្រវត្តិបោកអតិថិជន ឬធ្លាប់មានបញ្ហាជាមួយនឹងអតិថិជនដែរ ឬអត់”

លោកបន្ថែមថា ៖

“មុននឹងទិញដីឡូត៍ក៏ត្រូវសិក្សាមើលផងដែរពីការគាំទ្ររបស់អាជ្ញាធរក្នុងមូលដ្ឋានតាំងពីថ្នាក់ភូមិ ឃុំ និងស្រុក ។ បើសិនជាគម្រោងអភិវឌ្ឍន៍មិនមានការគាំទ្រពីអាជ្ញាធរទៅថ្ងៃខាងមុខអ្នកទិញដីឡូត៍នោះនឹងអាចមានបញ្ហាពិបាកក្នុងការអភិវឌ្ឍ។ អ្វីដែលពិសេស សូមមើលពីសក្ដានុពលនៃគម្រោងនោះ និងការអភិវឌ្ឍរបស់ម្ចាស់គម្រោង ដូចជាការអភិវឌ្ឍខាងក្នុង និងក្រៅគម្រោងទៅលើហេដ្ឋារចនាសម្ព័ន្ធ ហើយបើសិនជាបានដឹងពីចក្ខុវិស័យរបស់រដ្ឋក្នុងតំបន់ដែលយើងទិញដីនោះវារឹតតែប្រសើរថែមទៀតផង”

អ្នកអភិវឌ្ឍន៍គម្រោងដីឡូត៍លំហែ លោក ខូល័រ តាន់ ក៏បានបង្ហាញពីការព្រួយបារម្ភពីអាជីវកម្មមួយនេះ ដែលមានម្ចាស់គម្រោងខ្លះគាត់ផ្ដោតលើប្រាក់ចំណេញខ្លាំងពេក ដោយអភិវឌ្ឍន៍គ្រាន់តែបោះបង្គោលជាឡូត៍លក់យកលុយពីអតិថិជន ហើយក៏ដើរចេញដោយមិនគិតពីនិរន្តរភាព ដូចជាហេដ្ឋារចនាសម្ព័ន្ធទឹក ផ្លូវ ភ្លើងជាដើម ។ អាជីវកម្មដីឡូត៍អាចនឹងបាត់បង់ថ្ងៃណាមួយបើសិនជាអ្នកអភិវឌ្ឍន៍មិនគិតពីគុណភាពនៃគម្រោងរបស់ខ្លួន ។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលក៏បានបង្ហាញផងដែរថា ការអភិវឌ្ឍដីឡូត៍មែនទែនទៅគឺមិនសូវជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះទេ ផ្ទុយទៅវិញវាអាចនឹងធ្វើឱ្យតំបន់ដីឡូត៍ពិបាកក្នុងការអភិវឌ្ឍនៅពេលអនាគត ដោយសារតែតំបន់មួយមានម្ចាស់ច្រើន ហើយតំបន់នឹងអាចក្លាយជាតំបន់លំនៅដ្ឋានគ្មានសណ្តាប់ធ្នាប់ ខ្វះស្តង់ដារ និងអាណាធិបតេយ្យទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។