ភាពជាដៃគូ អូស្រ្តាលី-កម្ពុជា ពង្រីកការផ្គត់ផ្គង់ទឹកស្អាតដល់​ពលរដ្ឋចំនួន១ម៉ឺននាក់ក្នុងខេត្តកំពង់ធំ

កំពង់ធំ ៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ពោធដាក់ឱ្យ​ដំណើរ​​ការស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញចែកចាយទឹកស្អាតថ្មីមួយទៀត ដែល​ធន់​នឹងអាកាសធាតុ ស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ ដោយពង្រីកការផ្គត់ផ្គង់ទឹកស្អាតទៅដល់ប្រជាពលរដ្ឋជាង ១០ ០០០ នាក់។

ស្ថានីយផ្គត់ផ្គង់ទឹកស្អាតពង្រ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ រួមទាំងដល់សាលារៀនចំនួន៤ និងមណ្ឌលសុខភាពចំនួន១ មូលដ្ឋាន នៅក្នុង៧ភូមិ ដែលរួមចំណែកដល់គោលដៅរបស់កម្ពុជា ក្នុងការសម្រេចឱ្យបាននូវសកលកម្មទឹកស្អាតត្រឹមឆ្នាំ២០៣០ ព្រមទាំងពង្រឹងភាពធន់សហគមន៍ទៅនឹងគ្រោះទឹកជំនន់ និងរាំងស្ងួត។

ការវិនិយោគនេះជាផ្នែកមួយនៃភាពជាដៃគូរយៈពេលវែងរវាងអូស្ត្រាលី និងកម្ពុជា ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ជនបទ ដោយគាំទ្រប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជាង ៩០ កន្លែងនៅទូទាំងប្រទេស និងបានជួយពលរដ្ឋកម្ពុជា ប្រមាណជាង ១,២ លាននាក់ ឱ្យទទួលបានទឹកស្អាតដែលមានសុវត្ថិភាព និងតម្លៃសមរម្យក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

«នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដែលមានសុវត្ថិភាព តម្លៃសមរម្យ ធន់នឹង អាកាសធាតុ ក្រោមការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលីដល់វិស័យឯកជន ហើយក៏ជានិម្មិតរូបមួយនៃភាពរីកចម្រើននៃចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី ដែលមានរយៈពេលជាង៧០ឆ្នាំមកហើយ»។



អូស្ត្រាលី បានអនុវត្តវិធីសាស្ត្រហិរញ្ញប្បទាន និងផ្តល់ជំនួយបច្ចេកទេសប្រកបដោយភាពច្នៃប្រឌិតដើម្បីទាក់ទាញការវិនិយោគឯកជន និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតទៅកាន់តំបន់ជនបទដែល​​កន្លងមកត្រូវបានមើលឃើញថា ហាក់មិនមានសក្តានុពលសម្រាប់អាជីវកម្ម។ ការផ្តល់បដិភាគតម្លៃសេវាតំណភ្ជាប់បណ្តាញទឹកស្អាតសម្រាប់ប្រជាជនដែលកាន់បណ្ណក្រីក្រ និងស្ថាប័ន​សាធា​រណៈ​ជួយឱ្យសហគមន៍ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធទាំងនេះប្រកបដោយសមធម៌។

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើកឡើងថា ៖ការទទួលបានទឹកស្អាតដែលអាចទុកចិត្តបានជាមូលដ្ឋានគ្រឹះនៃសុខុមាលភាព ផលិតភាព និងកំណើនសេដ្ឋកិច្ច។ អូស្ត្រាលីកំពុងជួយដល់ប្រតិបត្តិករឯកជន ក្នុងការផ្តល់សេវាក្នុងតំបន់ដែលមិនទាន់មានទឹកស្អាត ព្រមទាំងធានាថាគ្រួសារក្រីក្រអាចទទួលបានទឹកស្អាតប្រើប្រាស់ក្នុងតម្លៃសមរម្យ។

ឯកឧត្តមបញ្ជាក់ថា ៖

«រោងចក្រទឹកស្អាតថ្មីនេះនឹងជួយលើកកម្ពស់សុខមាលភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង កាត់បន្ថយភាពងាយរងគ្រោះពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងបង្កើតឱកាសថ្មីសម្រាប់គ្រួសារទទួលផលនៅក្នុងខេត្តកំពង់ធំ»។

សូមបញ្ជាក់ដែរថា នៅទូទាំងប្រទេសកម្ពុជា ប្រមាណ ៥៥ ភាគរយនៃភូមិទាំងអស់មានសេវាផ្គត់ផ្គង់ទឹកស្អាត ដោយឡែក សម្រាប់តែខេត្តកំពង់ធំ ការផ្គត់ផ្គង់ទឹកស្អាតត្រូវបានគ្របដណ្តប់ប្រមាណ ៤៨ ភាគរយនៃភូមិ ហើយការពង្រីកបណ្តាញ និងសេវាផ្គត់ផ្គង់កំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់។


លោកស្រី មាស សុខា ជាអាជីវករម្នាក់រស់នៅក្នុងស្រុកតាំងគោក បានលើកឡើងឱ្យដឹងថា ៖ គ្រួសាររបស់អ្នកស្រីមានអណ្តូងមួយ និងអនុញ្ញាតឱ្យអ្នកភូមិប្រើប្រាស់បានច្រើនគ្រួសារ ហើយពេលខ្លះ អណ្តូងនេះរីងទឹក​ ដែលតម្រូវឱ្យអ្នកស្រីក្រោកពីព្រលឹមដើម្បីបូមទឹកពីអណ្តូងទុកសម្រាប់បម្រើដល់អាជីវកម្មរបស់អ្នកស្រី។ ប៉ុន្តែ បច្ចុប្បន្ន អ្នកស្រីលែងបារម្ភពីការខ្វះទឹកស្អាតប្រើប្រាស់ទៀតហើយ ព្រោះមានបណ្តាញទឹកស្អាតចូលដល់ផ្ទះ ដែលអាចជួយឱ្យការលក់ដូររបស់គ្រួសារកាន់តែងាយស្រួលជាងមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *