អូស្ត្រាលី៖ Endoceras ជាសត្វមឹកយក្សម្យ៉ាងស្ថិតនៅក្នុងអំបូរស្រដៀងទៅនឹងសត្វមឹកយក្សដែលមានជីវិតរស់នៅក្នុងសំបកដូចជាខ្យង ឬហៅថា Nautilusប៉ុន្តែរូបរាងសំបករបស់ Endoceras មានភាពខុសគ្នាស្រឡះពីគេគឺមានលក្ខណៈវែងស្តួចត្រង់តែម្តង ហើយអំបូរទាំងនោះគឺមានវត្តមាននៅលើភពផែនដីជាច្រើនលានឆ្នាំកន្លងមកហើយ។

នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ប្រទេសអូស្ត្រាលីបានប្រកាសថាខ្លួនទើបតែបានជីកកំណាយរកឃើញហ្វូស៊ីលរបស់ Endoceras នេះនៅក្នុងសារមន្ទីរមួយរបស់ខ្លួន ហើយអះអាងថាវាអាចមានអាយុប្រហែលជា ៤៦០លានឆ្នាំកន្លងមកហើយ និងត្រូវបានគេចាត់ទុកថាជាបិសាចនៅក្រោមសមុទ្រផងដែរ ពីព្រោះថាវាគឺជាសត្វមឹកយក្សដែលស៊ីសាច់ជាអាហារ ហើយទំហំរបស់វាត្រូវបានគេប៉ាន់ប្រមាណថាធំ និងមានប្រវែងរហូតទៅដល់ ៨ ហ្វីត ឬជាង ២ ម៉ែត្រ។

ក្រុមអ្នកជំនាញកំណាយម្នាក់ដែលមានឈ្មោះថា Yates បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា តួខ្លួនដែលរកឃើញគ្រាន់តែជាផ្នែកមួយនៃតួខ្លួនរបស់ Endoceras ប៉ុណ្ណោះ ហើយទំហំវាជាក់ស្តែងអាចនឹងធំខ្លាំងជាងនេះ។ តាមពិតពាក្យ Endoceras នេះត្រូវបានយកមកប្រើប្រាស់ពីពាក្យរបស់ប្រទេសក្រិចបុរាណ ហើយកាកសំណល់របស់វាត្រូវបានរក្សាទុកនៅក្នុងសារមន្ទីរដែលស្ថិតនៅតំបន់ភាគខាងជើងប្រទេសអូស្ត្រាលីអស់រយៈពេលជាច្រើនឆ្នាំមុនពេលដែលវាត្រូវបានប្តូរមកកាន់ទីតាំងថ្មី ហើយវាត្រូវបានគេជីកកំណាយរកឃើញហ្វូស៊ីលនេះតែម្តង។
ក្រុមអ្នកស្រាវជ្រាវបានអះអាងដែរថា Endoceras នេះបានរស់នៅពាសពេញដែនទឹករបស់អាមេរិកខាងជើង និងអឺរ៉ុប ប៉ុន្តែក្នុងនោះក៏មានអំបូរមួយដែលរស់នៅក្នុងតំបន់អូស្ត្រាលីកណ្តាលផងដែរ ប៉ុន្តែក្នុងតំបន់ដែលជាទីកន្លែងសមុទ្រទឹករាក់ប៉ុណ្ណោះ ដែលមកដល់បច្ចុប្បន្នវាមានអាយុ ៦៥លានឆ្នាំ ហើយវាបានក្លាយទៅជាទីរហោស្ថានក្តៅហួតហែងនៅក្នុងប្រទេសអូស្ត្រាលី។
វាលខ្សាច់ទាំងឡាយនៅក្នុងប្រទេសអូស្ត្រាលីត្រូវបានអ្នកវិទ្យាសាស្ត្រជឿជាក់ថាគឺជាវាលខ្សាច់ដែលមានអាយុកាលតិចជាងគេបំផុតក្នុងលោកធៀបទៅនឹងវាលខ្សាច់ផ្សេងទៀតចន្លោះពី ៦៥លានឆ្នាំ មកត្រឹមតែ ១,៥លានឆ្នាំប៉ុណ្ណោះ ហើយវាបានក្លាយទៅជាទីកន្លែងប្រមូលផ្តុំទៅដោយសាកសព និងហ្វូស៊ីលសត្វសមុទ្រដែលរស់នៅក្នុងទឹករាក់ៗច្រើនបំផុត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content