ចំណេះដឹង ៖ ភាពខុសគ្នារវាងធនាគារជាតិ និងរតនាគារជាតិ

ធនាគារជាតិនៃកម្ពុជា ៖ ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) រឺអាចហៅថា ធនាគារកណ្តាល (Central Bank) គឺជាអាជ្ញាធ័ររូបិយវត្ថុជាតិ និងមានតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារ។ ការដើរតួជាអាជ្ញាធររូបិយវត្ថុជាតិនោះសំដៅទៅលើការបោះពុម្ពលុយមកបន្ថែម និងប្រមូលលុយចូលវិញផងដែរករណីលុយច្រើនពេកក្នុងទីផ្សារ លុយរហែក លុយចាស់ជាដើម។ ចំណែកឯតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារសំដៅទៅលើការបង្កើតច្បាប់ បទបញ្ញត្តិចាំបាច់ផ្សេងៗសម្រាប់គ្រប់គ្រងលើវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដូច្នេះទើបយើងឃើញក្រុមហ៊ុនធនាគារឯកជនត្រូវទៅស្នើសុំអាជ្ញាប័ណ្ណបើកអាជីវកម្មពីធនាគារជាតិ។

ធនាគារជាតិកម្ពុជាកាន់គោលនយោបាយធំមួយ គឺគោលនយោបាយរូបិយវត្ថុ (Monetary Policy) សម្រាប់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងក្របខណ្ឌមួយប្រើប្រាស់ការបោះពុម្ពលុយបន្ថែម និងប្រមូលលុយមកវិញដើម្បីធានាស្ថិរភាពតម្លៃប្រាក់រៀលធៀបនឹងដុល្លារលើទីផ្សារក៏ដូចជាធានាស្ថិរភាពទំនិញកុំឲ្យឡើងថ្លៃផងដែរ។ ធនាគារជាតិកម្ពុជាចាប់កំណើតម្តងទៀតនៅថ្ងៃទី10 ខែតុលា ឆ្នាំ1979 បន្ទាប់ពីរបបប្រល័យពូជសាសន៍បានដួលរលំ ហើយបច្ចុប្បន្ន ដឹកនាំដោយទេសាភិបាល ឯកឧត្តម ជា ចាន់តូ (អតីតរដ្ឋមន្ត្រីក្រសួងផែនការ) មាន21 សាខា ក្នុង25 ខេត្ត-ក្រុង។ ជាទូទៅធនាគារជាតិត្រូវបានចាស់ៗហៅថា ធនាគារបង់ក្រហម ដោយសារអតីតអាគារទីស្នាក់ការកណ្តាលនៅម្តុំវត្តភ្នំ តាមផ្លូវព្រះនរោត្តម លាបពណ៌ក្រហម ប៉ុន្តែបច្ចុប្បន្នត្រូវបានដោះដូរទៅអគារថ្មីដែលស្ថិតនៅតាមផ្លូវហាណូយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិតផ្សារទំនើប AEON2។

រតនាគារជាតិ ៖ រតនាគារជាតិ មានឈ្មោះពេញគឺអគ្គនាយកដ្ឋានរតនាគារជាតិ (General Department of National Treasury) ជាអគ្គនាយកដ្ឋានមួយចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (Ministry of Economy and Finance) ស្របពេលដែលធនាគារជាតិជាស្ថាប័នឯករាជ្យមិនចំណុះក្រោមក្រសួងណាមួយ។ រតនាគារជាតិដើរតួជាសេនាធិការក្រសួងសេដ្ឋកិច្ច ជាបេឡាករ និងជាគណនេយ្យករសាធារណៈរបស់រដ្ឋ (Government’s Accountant)។ ដូច្នេះ រតនាគារជាតិមានតួនាទីចម្បងដូចជា គ្រប់គ្រងគណនីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំគោលការណ៍បិទបញ្ជីសាធារណៈ ចូលរួមចំណែកអនុវត្តគោលនយោបាយរូបិយវត្ថុ… ជារួមជាអ្នកកត់ត្រា រៀបចំខ្ទង់ចំណាយរបស់រដ្ឋ តែមិនកាន់សាច់លុយទេ។

រតនាគារជាតិធ្លាប់ជាស្ថាប័នមួយដែលមានអំណាចផ្នែករដ្ឋបាល ព្រោះមន្ត្រីចាស់ៗពីដើមពេលបើកប្រាក់ខែត្រូវទៅបើកដោយផ្ទាល់ពីស្ថាប័ននេះគឺមនុស្សទល់នឹងមនុស្ស។ ក្រោយពីមានកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាលដើម្បីពង្រឹងការប្រើប្រាស់ថវិកាជាតិ បច្ចុប្បន្នមន្ត្រីរាជការបើកប្រាក់ខែតាមធនាគារដោយមិនបាច់ជួបមុខគ្នារវាងមនុស្ស និងមនុស្សទៀតទេ៕ (ប្រភព៖ CAMBO FINACE)


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង