ការចិញ្ចឹមគោយកសាច់ គឺជារបរមួយដែលបងប្អូនខ្មែរនិយមចិញ្ចឹមជាលក្ខណៈគ្រួសារ និងជាកសិដ្ឋាន ជាពិសេសអ្នកដែលរស់នៅតាមទីជនបទសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារយ៉ាងទូលំទូលាយ និងមានតម្លៃខ្ពស់គួរសមទៅនឹងការចិញ្ចឹមសត្វដទៃទៀត ខណៈដែលអ្នកទិញយកទៅលក់បន្តអាចទាញយកផលប្រយោជន៍បានយ៉ាងច្រើន។

កសិដ្ឋានចិញ្ចឹមគោយកសាច់ភ្នំក្រហម ជាឈ្មោះកសិដ្ឋានមួយកន្លែងដែលមានទំហំប្រមាណ១០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិអូអំពិល ឃុំបឹងល្វា ស្រុកសន្ទុក កំពង់ធំ ដែលកំពុងមានភាពមមាញឹកក្នុងការចិញ្ចឹមគោយកសាច់សរុបចំនួន ១២០ក្បាលក្នុងក្រោល ដើម្បីអាចផ្គត់ផ្គត់តម្រូវការទីផ្សារក្នុងស្រុក។

លោក ម៉ាត់ ហ្សាគី ជាម្ចាស់កសិដ្ឋានខាងលើបានប្រាប់ឱ្យដឹងថា លោកបានសម្រេចចិត្តចាប់យកអាជីពជាអ្នកចិញ្ចឹមគោយកសាច់នេះដោយសារតែមានចិត្តស្រឡាញ់ និងមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុកមានភាពទូលាយ ហើយមិនប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរពេកនោះទេ។
លោកបញ្ជាក់ថា ៖
“សម្រាប់គោកាប់យកសាច់ ក្រៅពីមានទីផ្សារល្អធំទូលាយ មិនបារម្ភពីការលក់មិនចេញនោះ គឺមានឈ្មួញមកថ្លឹងទិញដល់កន្លែងយើងតែម្ដង ដោយអាចលក់បានក្នុងតម្លៃ ១២ ៥០០រៀល ក្នុង១គីឡូក្រាម (ថ្លឹងទាំងមូល)ត្បិតតម្លៃមិនខ្ពស់ខ្លាំងតែក៏មានឈ្មួញរកទិញគោច្រើន ដែលកសិដ្ឋានយើងអាចលក់បានជាមធ្យម ៤ទៅ៥ក្បាលក្នុងមួយសប្ដាហ៍”
ចំពោះរយៈពេលនៃការចិញ្ចឹមដើម្បីអាចទទួលបានគោសាច់ល្អដែលត្រូវចិត្តឈ្មួញ គេត្រូវការចិញ្ចឹម និងមើលថែប្រមាណ ៣-៤ខែ ហើយសម្រាប់ការមើលថែ ចំណុចដែលសំខាន់នោះគឺការជ្រើសរើសប្រភេទគោដែលត្រូវយកមកបំប៉នសាច់ដោយការឱ្យចំណីមួយថ្ងៃពីរដង និងការសម្អាតទ្រុងឱ្យបានស្អាត។ ក្រៅពីនេះ គេក៏ត្រូវចាក់ថ្នាំបង្ការជំងឺផ្សេងៗ ដូចជា វ៉ាក់សាំង វីតាមីន និងថ្នាំទម្លាក់សត្វល្អិតជាដើម ដើម្បីធានាសុខភាពរបស់គោ ហើយក៏ត្រូវមានថ្នាំសម្រាប់ព្យាបាលផ្សេងទៀតនៅពេលគោកើតជំងឺ។ នេះជាអ្វីដែលម្ចាស់កសិដ្ឋានខាងលើបានរៀបរាប់ប្រាប់។

គួរបញ្ជាក់ដែរ លោក ម៉ាត់ ហ្សាគី បានចាប់ផ្តើមមុខរបរចិញ្ចឹមគោយកសាច់នៅដើមឆ្នាំ២០២០ ដោយចំណាយដើមទុនប្រមាណ ៦ម៉ឺនដុល្លារសម្រាប់ចំណាយលើការសាងសង់ក្រោល និងសម្ភារៈប្រើប្រាស់ក្នុងកសិដ្ឋានផងដែរ។ ចំណែកបច្ចេកទេសចិញ្ចឹម លោកបានរៀនពីអ្នកជំនាញខ្លះ និងស្រាវជ្រាវបន្ថែមទៀតផងដែរ។
ទន្ទឹមគ្នានេះដែរ ការចិញ្ចឹមគោក៏ជួបនូវផលលំបាកខ្លះដែរ ពិសេសគឺជំងឺរបស់សត្វគោឆ្លងតៗគ្នា ដែលគេតែងតែប្រឈមខ្លាំង តែយ៉ាងណាក៏គេអាចដោះស្រាយបានតាមរយៈការចាក់វ៉ាក់សាំងផងដែរ។ ចំណែកបងប្អូនដែលចង់ចាប់ផ្ដើមចិញ្ចឹម លោក ម៉ាត់ ហ្សាគី បានផ្តល់ជាយោបល់ដែរថា គួរមានដើមទុនបម្រុងទុកជាមុន ហើយស្វែងយល់ពីទីផ្សារ និងរៀនបច្ចេកទេសផងដែរ។
ជាចុងក្រោយ ម្ចាស់កិសដ្ឋានចិញ្ចឹមគោយកសាច់ភ្នំក្រហម បានលើកទឹកចិត្ត និងជំរុញដល់បងប្អូនដែលមានបំណងចិញ្ចឹមគោយកសាច់គួរសាកល្បង ព្រោះទីផ្សារសាច់គោខ្មែរមានភាពទូលំទូលាយណាស់បើធៀបទៅនឹងសាច់គោនាំចូលពីបរទេស ខណៈដែលការចិញ្ចឹមមានភាពងាយស្រួល ទាំងការមើលថែ ទាំងការផ្តល់ចំណី ហើយអត្រាងាប់គឺមានតិចបំផុត។
ជាមួយគ្នាននេះ លោកក៏បានថ្លែងអំណរគុណដល់បងប្អូនដែលតែងតែគាទ្រសាច់គោខ្មែររហូតមក ហើយបន្តការគាំទ្រសាច់គោខ្មែរដែលចិញ្ចឹមក្នុងស្រុក ខណៈដែលសាច់គោដែលត្រូវបាននាំចូលអាចមានតម្លៃថ្លៃ និងមិនសូវមានរសជាតិដូចសាច់គោខ្មែរ។
គួរកត់សម្គាល់ផងដែរថា តាមរយៈរបាយការណ៍ដែលបង្ហាញដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបង្ហាញថា ជាទូទៅការចិញ្ចឹមគោយកសាច់មិនសូវជួបបញ្ហាប្រឈមខាតបង់ធ្ងន់ធ្ងរនោះទេ ដោយសារអ្នកចិញ្ចឹមអាចអាចគ្រប់គ្រងបានទាំងចំណី និងជំងឺ។ ម៉្យាងទៀត ផ្អែកតាមនិន្នាការតម្លៃក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះ តម្លៃបោះដុំសាច់គោគឺមិនក្រោម ២៧ ០០០រៀលក្នុងមួយគីឡូក្រាមនោះទេ ហើយតម្លៃឆ្អឹងមិនក្រោម ៩ ០០០រៀលនោះទេក្នុងមួយគីឡូក្រាម ខណៈដែលតម្រូវការទីផ្សារគឺមានភាពធំទូលាយបំផុត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content