បញ្ហាបម្រែបម្រួលអាកាសធាតុបានធ្វើឲ្យពិភពលោកចាប់ផ្តើមសម្របខ្លួនយ៉ាងលឿនជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ជាពិសេសការផលិត និងប្រើប្រាស់ថាមពលដែលត្រូវការចាំបាច់ប្រចាំថ្ងៃ និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។

ជាផ្នែកមួយនៃការវិវត្តទៅលើទំនោរនៃការរស់នៅក្នុងបរិបទថ្មី និងដើម្បីជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុផងនោះ ទីក្រុងប៊ែរឡាំងបាន និងកំពុងធ្វើការអនុវត្តនូវគម្រោងគួរឲ្យចាប់អារម្មណ៍មួយតាមរយៈការកែច្នៃយកអាកាសយានដ្ឋានចាស់មួយកន្លែងដែលត្រូវបានបោះបង់ចោលអភិវឌ្ឍទៅជាគម្រោងទីក្រុងរស់នៅថ្មីដែលមិនប៉ះពាល់ទាំងបរិស្ថាន ព្រមទាំងបំពាក់ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបំផុតផងដែរ។

អាកាសយានដ្ឋានចាស់មួយកន្លែងដែលត្រូវបានកែប្រែទៅជាគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រមាណ ៥ ០០០ខ្នង បូករួមទាំងហាងទំនិញ ក្រុមហ៊ុន អាជីវកម្ម និងសាលារៀនផងដែរ។ គ្រប់ផ្លូវធ្វើដំណើរទាំងអស់មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់រថយន្តឡើយលើកលែងតែករណីពលរដ្ឋពិការ និងចាស់ជរាដែលលំបាកក្នុងការធ្វើដំណើរប៉ុណ្ណោះ។
ក្រុមហ៊ុនអ្នកគូរប្លង់ជាមួយនឹងគម្រោងដែលត្រូវបានគេដាក់ឈ្មោះថា Tegel Projekt បានបង្ហាញផងដែរនូវផ្ទៃដីប្រមាណជា ៣០ហិកតាដែលប្រើប្រាស់សម្រាប់តែទីលានកម្សាន្ត និងជាទីកន្លែងសម្រាប់សួនបៃតង ជាពិសេសគឺជាទីកន្លែងដែលនឹងក្លាយទៅជាជម្រកសត្វព្រៃដ៏កម្រចំនួន១៤អម្បូរផងដែរ ដោយមានទាំងសត្វប្រជៀវ សត្វកណ្តូប និងសត្វស្លាបតូចៗជាច្រើនទៀត។
ពលរដ្ឋដែលមិនចង់ធ្វើដំណើរដោយកង់ ឬថ្មើរជើងនៅក្នុងទីក្រុង ពួកគេអាចជ្រើសយកសេវាកម្មធ្វើដំណើរដោយរថយន្តចល័តដើរដោយថាមពលអគ្គិសនីក៏បាន ហើយមិនត្រឹមតែប៉ុណ្ណោះ អគារពាណិជ្ជកម្មទាំងឡាយនៅក្នុងគម្រោងទីក្រុងថ្មីនេះត្រូវប្រើប្រាស់តែវត្ថុធាតុដើមដែលត្រូវបានកែច្នៃឡើងវិញប៉ុណ្ណោះ ខណៈដែលបច្ចេកវិទ្យាថាមពលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃគឺមានគ្រប់ប្រភេទទាំងអស់នៃបច្ចេកវិទ្យាទាញយកថាមពលពីធម្មជាតិបូករួមទាំងការទាញយកកំដៅពីទីក្រុងដែលនៅក្បែររហូតទៅដល់ការទាញយកថាមពលពីពន្លឺព្រះអាទិត្យ។
ក្រៅពីនោះក៏នឹងមានបច្ចេកវិទ្យាជាច្រើនទៀតដែលសុទ្ធសឹងជាបច្ចេកវិទ្យាប្រកបដោយនិរន្តភាព ដូចជាបច្ចេកវិទ្យា Sponge City ដែលអាចឲ្យទីក្រុងទាំងមូលអាចទាញយកទឹកភ្លៀងមកប្រើប្រាស់ឡើងវិញ ដែលជាបច្ចេកវិទ្យាមិនងាយឲ្យទីក្រុងប្រឈមមុខទៅការលិចទឹកដោយសារជំនន់ទឹកភ្លៀង ឬទឹកទន្លេនោះឡើយ។
គួរឲ្យដឹងដែរថា Tegel Airport គឺជាអាកាសយានដ្ឋានដ៏សំខាន់បំផុតរបស់ទីក្រុងប៊ែរឡាំងតាំងតែពីយូរមកហើយ ប៉ុន្តែរហូតដល់ឆ្នាំ២០២១ អាកាសយានដ្ឋានថ្មី Brandenburg Airpot ត្រូវបានដំណើរការដែលវាបានធ្វើឲ្យទីនេះក៏បានក្លាយទៅជាតំបន់ដែលត្រូវបានគេបោះបង់ចោលរហូតមក៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content