បរទេស ៖ Casita ដែលជាម៉ូឌែលគំរូផ្ទះចល័តខ្នាតតូចថ្មីបែបទំនើប មានតម្លៃដំបូងត្រឹម ៤៩ ៥០០ ដុល្លារក្នុងមួយខ្នង និងជាផលិតផលកែច្នៃចុងក្រោយដោយក្រុមហ៊ុន Boxabl ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Las Vegas។

កេរ្ត៍ឈ្មោះរបស់វាចាប់ផ្តើមល្បីល្បាញកាលពីឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុន Boxabl បានប្រកាសថា Casita ដំបូងត្រូវបានបញ្ជាទិញដោយអតិថិជនកំបាំងមុខម្នាក់ ហើយបានតម្លើងរួចរាល់នៅក្នុងតំបន់ Boca Chica ដែលក្រោយមកត្រូវបានគេជឿជាក់ថាបុរសកំបាំងមុខម្នាក់នោះគឺជាកំពូលបុរសមហាសេដ្ឋី Elon Musk និងកំពុងរស់នៅក្នុងផ្ទះដ៏តូចច្រឡឹងមួយនេះ។

យ៉ាងណាក៏ដោយ ទោះបីជា Boxabl មិនបានធ្វើការអះអាងអំពីដំណឹងនេះក្តី ប៉ុន្តែកាលពីខែមិថុនាកន្លងទៅនេះ លោក Elon Musk បានប្រកាសដោយបើកចំហរនៅលើគណនេយ្យ Twitter ផ្ទាល់ខ្លួនថា គាត់កំពុងរស់នៅក្នុងផ្ទះដ៏តូច និងស្រស់ស្អាតមួយខ្នងដែលមានតម្លៃត្រឹមតែ ៥ម៉ឺនដុល្លារស្ថិតនៅក្នុងតំបន់ Boca Chica ដោយលោកបានជួលបន្តពីក្រុមហ៊ុន SpaceX ដែលជាអ្នកបានបញ្ជាទិញ ។

តាមការរៀបរាប់របស់អ្នកតំណាងផ្នែកលក់បានបញ្ជាក់ថា ផ្ទះចល័តខ្នាតតូចនេះមានលក្ខណៈពិសេសជាច្រើនដែលគួរឲ្យចាប់អារម្មណ៍បំផុត។ វាត្រូវបានសាងសង់ឡើងដោយអ្នកជំនាញ និងមិនបានប្រើសម្ភារៈដែលកែច្នៃចេញពីរោងចក្រជាជំនួយនោះឡើយ ហើយកម្ពស់ផ្ទះជាក់ស្តែងប្រមាណ ៦ ម៉ែត្រប៉ុន្តែអាចបត់មកត្រឹមតែ ២,៥ ម៉ែត្រ នៅពេលគេត្រូវការដឹកជញ្ជូន។ ដោយឡែកសេវាដឹកជញ្ជូនរបស់វាចេញពីស្នាក់ការកណ្តាលគឺមានតម្លៃត្រឹមតែ ២ ទៅ ១០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ាល ហើយអាចដឹកជញ្ជូនទៅកាន់អតិថិជននៅឆ្លងទ្វីបទៀតផង។
អ្វីដែលកាន់តែប្រណីតនោះគឺនៅត្រង់ថា ទាំងសម្ភារៈប្រើប្រាស់ និងឧបករណ៍បែបបច្ចេកវិទ្យាទំនើបនៅខាងក្នុង ត្រូវបានរចនាឡើងដោយភាពផ្ចិតផ្ចង់ក្នុងរូបភាពជាផ្ទះចល័តដែលមានលក្ខណៈល្អប្លែកពីផ្ទះចល័តទូទៅ និងស្រដៀងគ្នាទៅនឹងប្រភេទអចលនទ្រព្យសម្រាប់ជំនួសអ្នកនិយមប្រើប្រាស់អាផាតមិន និងខុនដូនាពេលអនាគត។
ជាការគួរឲ្យកត់សម្គាល់ គិតមកត្រឹមពេលនេះ ផ្ទះចល័ត Casita ប្រមាណជា ១០០ ០០០ ខ្នងហើយត្រូវបានបញ្ជាទិញ ដោយក្នុងនោះមានប្រមាណ ៤៧ ០០០ ខ្នងទៀតកំពុងស្ថិតនៅក្នុងដំណើរការផលិត និងត្រៀមដឹកជញ្ជូនចេញទៅឲ្យអតិថិជន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content