ភ្នំពេញ ៖ តាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន៤លានដុល្លារ ដែលជាជំនួយសម្រាប់ប្រទេសកម្ពុជាគ្រាបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានថ្លែងថា ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺមានសារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសផងដែរ។
លោក Murphy បានមានប្រសាសន៍ថា ៖
យើងមានមោទនភាពក្នុងការផ្តល់ការគាំទ្រនេះដែលនឹងជួយប្រជាជនកម្ពុជាក្នុងការការពារខ្លួន អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់ខ្លួនគេ។ ជំនួយបន្ថែមនេះ គឺបានមកពីផែនការជួយសង្គ្រោះរបស់អាមេរិក និងជាការបន្ថែមលើជំនួយចំនួនជាង ១១ លានដុល្លាររបស់សហរដ្ឋអាមេរិកទាក់ទងនឹងជំងឺកូវីដ-១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង
ជំនួយនេះត្រូវបានស្ថានទូតសហរដ្ឋអាមេរិកបញ្ជាក់ថា នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោងលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកជាវ៉ាក់សាំង Johnson & Johnson ចំនួន ១ ០៦០ ១០០ ដូស ដែលត្រូវបានផ្តល់តាមរយៈយន្តការកូវ៉ាក់ បង្កើននូវភាពត្រៀមជាស្រេចរបស់ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ជំរុញការចាក់វ៉ាក់សាំងក្នុងចំណោមប្រជាជន ដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។
ការគាំទ្រដោយជំនួយនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយមានជាសម្ភារៈលើកកម្ពស់ការយល់ដឹងពីហានិភ័យតាមរយៈទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរស័ព្ទដៃ និងផ្ទាំងរូបភាពផ្តល់ព័ត៌មាន។ ការគាំទ្រនោះ ថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់គ្រូពេទ្យកម្ពុជា ហើយបានជួយបន្ធូរបន្ថយផលប៉ះពាល់មេរោគនេះ មកលើសេដ្ឋកិច្ច។
តាមរយៈការងាររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID មជ្ឈមណ្ឌលកម្ចាត់ជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក អង្គភាពស្រាវជ្រាវវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គការដទៃទៀត សហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីកម្ចាត់រោគរាត្បាតកូវីដ-១៩ បន្ធូរបន្ថយផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសង្គម និងសេដ្ឋកិច្ច ដោយជួយអង្កេតតាមដាន ការតាមរកអ្នកមានការពាក់ព័ន្ធ ការកសាងសមត្ថភាព និងការស្រាវជ្រាវដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លង។
ស្ថានទូតបានបន្តថា តាំងពីឆ្នាំ១៩៩២ មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង ១ពាន់ ៥៤០លានដុល្លារ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។ ដោយក្នុងនោះថវិកាចំនួនជាង ៣៧៧ លានដុល្លារ ជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម ៥ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content