បាងកក ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ព្រមជាមួយនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន នឹងកំពុងតែពិភាក្សាគ្នាដើម្បីពិនិត្យលទ្ធភាពនៃការបន្តកាត់បន្ថយសេវាផ្ទេរអចលនទ្រព្យព្រមទាំងតម្លៃនៃសេវាកម្ចីទិញអចលនទ្រព្យផងរហូតទៅដល់មួយឆ្នាំទៀត។

យុទ្ធសាស្ត្រដែលថៃធ្លាប់បានប្រើប្រាស់អស់រយៈពេលប្រមាណជា ២ឆ្នាំកន្លងមកហើយក្នុងការជួយជម្រុញទៅដល់ការបង្កើនតម្រូវការ និងការជម្រុញកម្លាំងនៃការទិញលំនៅដ្ឋាននៅក្នុងប្រទេសនេះតាមផែនការនឹងត្រូវផុតកំណត់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ។

គួររំឮកដែរថា បច្ចុប្បន្ននេះថៃបានកាត់បន្ថយតម្លៃសេវាផ្ទេរអចលនទ្រព្យពី ២ភាគរយមកត្រឹមតែ ០,០១ ភាគរយប៉ុណ្ណោះនៃតម្លៃដែលត្រូវបានវាយតម្លៃ ហើយការប្រាក់ពី ១ភាគរយមកត្រឹមតែ ០,០១ ភាគរយនៃតម្លៃកម្ចីដោយគោលការណ៍មួយនេះអាចអនុវត្តបានតែទៅលើការទិញលំនៅដ្ឋានថ្មីទាំងឡាយណាដែលមានតម្លៃច្រើនបំផុត ៣លានបាត ឬប្រហែលជា ៨៨ ០០០ ដុល្លារប៉ុណ្ណោះ។
លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងហិរញ្ញវត្ថុ លោក Krisada Chinavicharana បាននិយាយថាដំណើរការនៃកិច្ចពិភាក្សាត្រូវបានធ្វើឡើងតបតាមការស្នើសុំពីសំណាក់ក្រុមហ៊ុនអចលនទ្រព្យជាច្រើនមកកាន់ក្រសួង ដើម្បីឲ្យធ្វើការពិចារណាក្នុងការបន្តគោលការណ៍ និងអាចផ្តល់ព័ត៌មានលំអិតបន្ថែមទៀត។
ក្រៅតែពីកិច្ចការងារនេះ ក្រសួងហិរញ្ញវត្ថុក៏បានពិចារណាក្នុងការបន្តផ្តល់កញ្ចប់ជំនួយថវិកាដើម្បីអាចស្តារសេដ្ឋកិច្ចឡើងវិញផងដែរនៅក្នុងត្រីមាសទី ៤ នេះ ខណៈដែលកាលពីសប្តាហ៍មុនលោករដ្ឋមន្ត្រីផ្ទាល់ Arkhom Termpittayapaisith ក៏ធ្លាប់បានបង្ហើបអំពីដំណឹងនេះផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content