ស្ថាបនិក Amazon ព្យាយាមទាញចំណូលពីរដ្ឋាភិបាលអាម៉េរិកក្នុងគ្រាកិច្ចទំនាក់ទំនងរកាំរកូសរវាងលោក Trump និងលោក Musk

បរទេស ៖ ក្នុងខ្សែភ្នែករបស់រដ្ឋាភិបាលអាម៉េរិកកន្លងមក ក្រុមហ៊ុនស្រាវជ្រាវអវកាស Blue Origin ដែលជាក្រុមហ៊ុនរបស់លោក Jeff Bezos ស្ថាបនិករបស់ Amazon បានត្រឹមស្ថិតនៅចំណាត់ថ្នាក់ទី៣ប៉ុណ្ណោះក្នុងក្របខណ្ឌដើម្បីទទួលបានកុងត្រាសំខាន់ៗផ្នែកឧស្សាហកម្មធ្វើដំណើរទៅកាន់ទីអវកាសដោយរដ្ឋាភិបាលអាម៉េរិក។

យ៉ាងណាក្តី ក្នុងឱកាសដ៏កម្រក្រោយហេតុការណ៍ផ្ទុះបញ្ហារកាំរកូសនៃទំនាក់ទំនងរវាងលោកប្រធានាធិបតីអាម៉េរិក លោក Donald Trump និងមហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Space X លោក Elon Musk ដែលជាក្រុមហ៊ុនធំជាងគេទទួលបានកុងត្រាច្រើនជាងគេពីសំណាក់រដ្ឋាភិបាលអាម៉េរិកសម្រាប់ការធ្វើដំណើរជាប្រចាំទៅកាន់ទីអវកាសនោះត្រូវបានគេមើលឃើញថា លោក Bezos បានឆក់យកពេលវេលានេះភ្លាមដោយសង្ឃឹមថានឹងអាចទទួលបានកុងត្រាមួយចំណែកធំមកឲ្យក្រុមហ៊ុន​ Blue Origin របស់ខ្លួនវិញ។

កាសែត Wall Street Journal បានរាយការណ៍កាលពីសប្តាហ៍កន្លងទៅថា មហាសេដ្ឋី លោក Bezos បានខិតខំក្នុងការបង្កើតទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងលោកប្រធានាធីបតីអាម៉េរិក ដោយកាលពីខែមិថុនាកន្លងមកនេះ ជំនួបរវាងអ្នកទាំងពីរបានធ្វើឡើងចំនួន២ដងរួចទៅហើយ ។

ព័ត៌មានអំពីភាពមមាញឹកនៃជំនួបដែលគួរឲ្យភ្ញាក់ផ្អើលនេះបានធ្វើឡើងមិនដល់កន្លះខែផងក្រោយពេលដែលមានដំណឹងអំពីជម្លោះតាមបណ្តាញសង្គម និងសារព័ត៌មានរវាងមហាសេដ្ឋី លោក Musk និងលោកប្រធានាធិបតី Trump ជុំវិញការខ្វែងគំនិតទៅលើផែនការចំណាយថវិកាជាតិ និងផែនការយកពន្ធរបស់រដ្ឋាភិបាលអាម៉េរិក រួមជាមួយការចាកចេញរបស់លោក Musk ពីក្រសួងគ្រប់គ្រងប្រសិទ្ធភាពរដ្ឋាភិបាលអាម៉េរិក ហៅកាត់ថា DOGE ។

គួរឲ្យដឹងដែរថា កាលពីដើមឆ្នាំកន្លងមកនេះ ក្រុមហ៊ុន SpaceX ទទួលបាននូវកុងត្រាថ្មីពីកងកម្លាំងទ័ពអវកាសអាម៉េរិកឬ US Space Force ក្នុងទំហំទឹកប្រាក់ប្រមាណជា ៥,៩ពាន់លានដុល្លារក្នុងការរៀបចំការធ្វើដំណើរចំនួន២៨ជើងទៅកាន់ទីអវកាស។

គួរកត់សម្គាល់ថា សម្រាប់ក្រុមហ៊ុនទីអវកាសដែលទទួលបានកុងត្រាច្រើនជាងគេបន្ទាប់ពី SpaceX នោះ គឺក្រុមហ៊ុន United Launch Alliance ទទួលបានកុងត្រាតម្លៃ ៥,៣ពាន់លានដុល្លារក្នុងការដំំណើរការជើងហោះហើរចំនួន១៩ជើងទៅទីអវកាស។ ដោយឡែក ក្រុមហ៊ុន Blue Origin របស់លោក Bezos ទទួលបានត្រឹមតែ ២,៤ពាន់លានដុល្លារប៉ុណ្ណោះក្នុងការរៀបចំការហោះហើរដឹកជញ្ជូនទៅទីអវកាសចំនួន៧ជើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *