ពិតជាពិសេស! អតិថិជនរបស់ បុរី ហុង ឡេង យី អាចស្នើកម្ចីគេហដ្ឋានពីធនាគារ ជីប ម៉ុង រយៈពេលវែង ការប្រាក់ទាប និងអាចស្នើកម្ចីរហូតដល់៨០%

ពិតជាពិសេស! អតិថិជនទាំងចាស់ ទាំងថ្មីរបស់ បុរី ហុង ឡេង យី អាចស្នើកម្ចីគេហដ្ឋានពីធនាគារ ជីប ម៉ុង រយៈពេលវែង ការប្រាក់ពិសេស និងអាចស្នើកម្ចីបានរហូតដល់៨០%នៃតម្លៃផ្ទះ

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង និងបុរី ហុង ឡេងយី នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន នៅការិយាល័យក្រុមហ៊ុនជីបម៉ុងគ្រុប ដែលមានទីតាំងស្ថិតនៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ។ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង និងឧកញ៉ា តាំង ប៉េងយូ ម្ចាស់បុរី ហុង ឡេងយី ជាហត្ថលេខីលើអនុស្សរណយោគយល់គ្នានេះ។

កិច្ចសហការនេះ មានគោលបំណងដើម្បីផ្តល់កម្ចីគេហដ្ឋានដែលមានភាពឆាប់រហ័ស និងឯកសារតម្រូវតិចតួចសម្រាប់អតិថិជនទាំងចាស់ ទាំងថ្មីរបស់ បុរី ហុង ឡេង យី តាមរយៈកម្ចីគេហដ្ឋានពីធនាគារ ជីប ម៉ុង ដែលផ្តល់កម្ចីក្នុងរយៈពេលវែងរហូតដល់២០ឆ្នាំជាមួ​យ​អត្រាការប្រាក់សមរម្យ និងអាចស្នើកម្ចីបានរហូតដល់៨០%នៃតម្លៃផ្ទះក្នុងកុងត្រាទិញ-លក់ ជាពិសេសនោះ អតិថិជនអាចទទួលបានកម្ចីភ្លាមៗយកទៅប្រើប្រាស់។

អគ្គនាយកធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា៖

« គ្រប់គ្នាតែងមានគោលដៅ និងក្ដីស្រមៃចង់បានទីលំនៅមួយដ៏សមរម្យសម្រាប់រស់នៅជាកម្មសិទ្ធិរបស់ខ្លួន ដូច្នេះហើយក្នុងនាមជាធនាគារខ្មែរដែលវិនិយោគដោយកូនខ្មែរ១០០% ការជួយជ្រោមជ្រែងប្រជាជនខ្មែរជាកាតព្វកិច្ចរបស់យើងជាធនាគារ ជីប ម៉ុង ទើបនៅថ្ងៃនេះ យើងខ្ញុំ ជាមួយ បុរី ហុង  ឡេងយី បានចុះអនុស្សរណៈយោគយល់លើភាពជាដៃគូក្នុងការផ្ដល់កម្ចីគេហដ្ឋានក្នុងលក្ខខណ្ឌពិសេស»។

ជាមួយគ្នានេះដែរ ឧកញ៉ា តាំង ប៉េងយូ ក៏បានមានប្រសាន៏ថា៖

 «ថ្ងៃនេះ គឺជាថ្ងៃដ៏សំខាន់មួយនៅក្នុងដំណើរការរួមគ្នារបស់យើងក្នុងការសម្រួលដល់ការទិញរបស់អតិថិជន និងការទទួលបានលំនៅដ្ឋានដែលមានគុណភាពតាមរយៈឥណទានដែលមានភាពងាយស្រួល និងឆាប់រហ័សពីធនាគារ ជីប ម៉ុង។ ដោយសារតែមានការចុះអនុស្សរណៈយោគយល់គ្នានេះ និងការជ្រោមជ្រែងពីធនាគារ ជីប ម៉ុង បុរីយើងខ្ញុំក៏នឹងមានគម្រោងបង្កើតគម្រោងសាងសង់ថ្មីមួយទៀតផងដែរ»។

គួរជម្រាបផងដែរថា៖ ធនាគារ ជីប ម៉ុង គឺជាធនាគារឈានមុខគេមួយក្នុងស្រុក មានគ្រឹះ និងដើមទុនរឹងមាំ ផ្តល់ទំនុកចិត្តខ្ពស់ជូនដល់អតិថិជន និងដៃគូពាណិជ្ចកម្ម ហើយបេសកកម្មជាបន្តរបស់ធនាគារ ជីប ម៉ុង គឺនៅតែបន្តបើកទ្វារស្វាគមន៍រាល់ម្ចាស់បុរី និងខុនដូដទៃផ្សេងទៀតក្នុងការមកចាប់ជាដៃគូសហការ។ធនាគារ ជីប ម៉ុង មានគោលដៅជួយសម្រួលដល់ចរន្តសាច់ប្រាក់ម្ចាស់បុរី និងខុនដូរ ដែលអាចឱ្យលោកអ្នកមានសាច់ប្រាក់យកទៅប្រើប្រាស់ ឬវិនិយោគលើការសាងសង់បន្ត និងពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែល្អប្រសើរ។

សម្រាប់ព័ត៌មានលម្អិតអំពីការស្នើកម្ចីគេហដ្ឋាននៅធនាគារ ជីប ម៉ុង អតិថិជនអាចអាចទំនាក់ទំនងទៅកាន់លេខ៖ ០៨១ ៨១១ ៩១១ ឬ ០៦៦ ៨១១ ៩១១។ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

Leave a Reply

Your email address will not be published.Required fields are marked *