ប្រេស៊ីល ផ្អាក់ការសាងសង់រោងចក្ររថយន្តអគ្គិសនីចិន BYD ពាក់ព័ន្ធនឹងករណីកម្មកររស់នៅក្នុងលក្ខខណ្ឌស្រដៀងទៅនឹងទាសភាព

បរទេស ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា អាជ្ញាធរប្រេស៊ីលសម្រេចផ្អាកការសាងសង់រោងចក្ររថយន្តអគ្គិសនីចិន BYD ដោយសារកម្មកររស់នៅក្នុងលក្ខខណ្ឌស្រដៀងគ្នាទៅនឹងទាសភាព។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអយ្យការការងារសាធារណៈ (MPT) បានឱ្យដឹងថា កម្មករជាង ១៦០ នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។ ពួកគេ​រស់នៅ និងធ្វើការ​ក្នុង​បរិយាកាស​ដ៏អាក្រក់បំផុត ខណៈដែល​លិខិត​ឆ្លង​ដែន​ និង​ប្រាក់​ខែ​របស់​ពួក​គេ​ត្រូវ​បាន​ក្រុមហ៊ុន​សាងសង់​លាក់ទុក។

កម្មករទាំងនោះត្រូវបានជួលដោយក្រុមហ៊ុនសាងសង់ Jinjiang Construction Brazil។ ក្រុមហ៊ុននេះបែងចែកកន្លែងរស់នៅចំនួន៤សម្រាប់កម្មករនៅក្នុងទីក្រុង Camaçari ដោយមានកន្លែង​មួយ​នោះ កម្មករ​ត្រូវដេក​លើ​គ្រែ​ដោយ​គ្មាន​ពូក។ មិនត្រឹមតែប៉ុណ្ណោះ បន្ទប់ទឹកនីមួយៗត្រូវចែករំលែកក្នុងចំណោមកម្មករ ៣១ នាក់ផងដែរ ដោយបង្ខំឱ្យពួកគេត្រូវក្រោកពីព្រលឹម ដើម្បីរបៀបចំខ្លួនសម្រាប់ការងារ។ MPT លើកឡើងថា លក្ខខណ្ឌដែលបានរកឃើញនៅក្នុងកន្លែងស្នាក់នៅរបស់កម្មករបង្ហាញជារូបភាពគួរឱ្យព្រួយបារម្ភ។ ច្បាប់ប្រេស៊ីលបានកំណត់ថា លក្ខខណ្ឌដូចទាសភាពរួមមានការជាប់បំណុល និងការងារដែលបំពានសេចក្តីថ្លៃថ្នូររបស់មនុស្ស។ MPT បានបន្ថែមថា ស្ថានភាពនេះក៏បង្កើតជាពលកម្មដោយបង្ខំផងដែរ ដោយសារកម្មករជាច្រើនទទួលបានប្រាក់ឈ្នួលតិច ឬ ត្រូវបានកាត់ប្រាក់ខែ។ ប្រសិនបើពួកគេចង់បញ្ចប់កិច្ចសន្យាការងារ ពួកគេត្រូវប្រឈមមុខនឹងការចំណាយច្រើនទៅលើសំណង។

ជាការឆ្លើយតប BYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធ ហើយនៅតែប្តេជ្ញាចិត្តចំពោះការអនុលោមតាមច្បាប់ពេញលេញរបស់ប្រទេសប្រេស៊ីល។ BYD បន្ថែមថា កម្មករដែលរងផលប៉ះពាល់នឹងត្រូវបានផ្លាស់ប្តូរទៅសណ្ឋាគារ។ លើសពីនេះ BYD ធ្លាប់បានធ្វើការត្រួតពិនិត្យលម្អិតឡើងវិញលើលក្ខខណ្ឌការងារ និងការរស់នៅសម្រាប់និយោជិតជាប់កិច្ចសន្យា ហើយបានស្នើសុំឱ្យក្រុមហ៊ុនសំណង់ធ្វើការកែលម្អជាច្រើនដងមកហើយ។

គួរឲ្យបញ្ជាក់ដែរថា រោងចក្រនៅប្រេស៊ីលនេះគ្រោងនឹងដំណើរការនៅខែមីនា ឆ្នាំ ២០២៥ ហើយត្រូវបានកំណត់ថាជារោងចក្រ EV ដំបូងបង្អស់របស់ BYD នៅខាងក្រៅអាស៊ី។  BYD មានឈ្មោះពេញថា Build Your Dreams គឺជាក្រុមហ៊ុនផលិតរថយន្ត EV ដ៏ធំបំផុតមួយរបស់ពិភពលោក។ ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ វាបានលក់រថយន្តអគ្គិសនីច្រើនជាងរថយន្ត Tesla របស់ Elon Musk។ ឥឡូវនេះ ម៉ាករថយន្តទាំងពីរកំពុងប្រជែងគ្នាដណ្តើមតំណែងកំពូលនៅក្នុងវិស័យនេះ។  ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ BYD បានពង្រីកទីតាំងរបស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ដែលជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតមួយរបស់ខ្លួន។ កាលពីឆ្នាំ២០១៥ ក្រុមហ៊ុននេះបាន​បើក​រោងចក្រ​ដំបូង​នៅ​ទីក្រុង​សៅប៉ូឡូ ដែល​ផលិត​តួ​រថយន្ត​ក្រុង​អគ្គិសនី។ កាលពីឆ្នាំមុន BYD ប្រកាសថា ខ្លួននឹងវិនិយោគប្រហែល ៤៨២,២ លានដុល្លារនៅក្នុងប្រទេសប្រេស៊ីល ដើម្បីសាងសង់រោងចក្រផលិត EV ។

ការលក់រថយន្តអគ្គិសនី EV នៅក្នុងប្រទេសចិនត្រូវបានជំរុញដោយការឧបត្ថម្ភធនរបស់រដ្ឋាភិបាល ដែលលើកទឹកចិត្តអ្នកប្រើប្រាស់ផ្លាស់ប្តូរពីរថយន្តប្រើសាំងទៅជារថយន្ត EV ឬរថយន្តកូនកាត់។ យ៉ាងណាមិញ ករណីនេះបង្កជាការប្រតិកម្មកាន់តែខ្លាំងឡើងនៅបរទេស ដែលពួកគេមើលឃើញថាជាការគាំទ្រដោយអយុត្តិធម៌របស់រដ្ឋាភិបាលចិនចំពោះក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។ ជាមួយគ្នានេះដែរ ទីផ្សារធំៗដូចជាសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានដាក់ពន្ធលើរថយន្តអគ្គិសនី EV ពីប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ ពន្ធអាចនឹងត្រូវបានដាក់បន្ថែមទៀត ពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *