នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស នឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចចំនួន ៦ ចំណុច

បរទេស៖ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីចំនួន ៥ រូបហើយក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលសេដ្ឋកិច្ចវិទូព្រមានថា មេដឹកនាំដែលឡើងកាន់តំណែងបន្តបន្ទាប់នឹងត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដដែលៗដូចនឹងនាយករដ្ឋមន្ត្រីៗមុនៗដែរ។ នេះបើយោងតាមការរាយការណ៍ពី BBC។

បច្ចុប្បន្ននេះ លោក Andy Burnham ត្រូវបានមើលឃើញថាអាចនឹងមានឱកាសខ្ពស់ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មី។ ទន្ទឹមនឹងនេះ BBC បានលើកឡើងពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ៦ ចំណុចដែលនាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេសត្រូវប្រឈមមុខរួមមាន៖

១. ច្បាប់សារពើពន្ធ និងបំណុលរដ្ឋ៖ លោក Andy Burnham សន្យាថានឹងស្តារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែតែ​ក៏ត្រូវគោរព​​ច្បាប់របស់​រដ្ឋាភិបាល​លើ​ការ​ខ្ចី​ប្រាក់ និង​ការ​ចំណាយផងដែរ។ នេះមានន័យថា ការខ្ចីថវិកាសម្រាប់តែការវិនិយោគប៉ុណ្ណោះ មិនមែនសម្រាប់ការចំណាយប្រចាំថ្ងៃឡើយ ដើម្បីកាត់បន្ថយសមាមាត្របំណុលជាតិ។

ដូច្នោះហើយ លោក Burham ត្រូវមានការប្រុងប្រយ័ត្នខ្ពស់មិនហ៊ានធ្វើឱ្យទីផ្សារសញ្ញាបណ្ណ (អ្នកផ្តល់កម្ចីដល់រដ្ឋាភិបាល) មានការមិនពេញចិត្តឡើយ ជាពិសេសគ្រាន់តែការប្រាក់របស់បំណុលចាស់មានចំណែក ១០ ភាគរយនៅក្នុងថវិកាជាតិរួចទៅហើយ។

ប្រសិនបើលោក Burnham ប្រកាសខ្ចីលុយសម្រាប់ចំណាយខ្ជះខ្ជាយដោយគ្មានការប្រុងប្រយ័ត្ន នោះទីផ្សារសញ្ញាបណ្ណនឹងបាត់បង់ទំនុកចិត្ត និងទាមទារការប្រាក់ខ្ពស់ជាងមុន។ មិនត្រឹមតែប៉ុណ្ណោះ ថវិកាបម្រុងដែលធ្លាប់មានត្រូវបានរងផលប៉ះពាល់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ខណៈដែលបំណុលរដ្ឋបន្តកើនឡើងធ្វើឱ្យរដ្ឋាភិបាលគ្មានថវិកាគ្រប់គ្រាន់ដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធ, ជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលទ្រុឌទ្រោម​, និងកង្វះខាតលំនៅឋានដ៏រ៉ាំរ៉ៃនោះទេ។

២. ប្រាក់ចំណូលគ្រួសារ និងកម្រិតជីវភាព៖ ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ មក កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋអង់គ្លេសកើនឡើងយឺតខ្លាំងមកពីមូលេហេតុដូចជា៖ ការខ្វះខាតការវិនិយោគបន្ទាប់ពីអនុវត្តវិធានការសន្សំសំចៃ, ការចាកចេញពីសហភាពអឺរ៉ុប (Brexit), ការរាតត្បាតកូវីដ-១៩, និង ការឡើងថ្លៃតម្លៃថាមពល។

មិនត្រឹមតែប៉ុណ្ណោះ តម្លៃអាហារបានហក់ឡើងដល់ទៅ ៤០ ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រាក់ខែរបស់ពលរដ្ឋឡើងមិនទាន់នឹងការឡើងថ្លៃនៃតម្លៃទំនិញនោះទេ។

ចាប់តាំងពីឆ្នាំ ២០២៤ មក ប្រាក់ពលកម្មប្រចាំសប្តាហ៍កើនឡើងមិនដល់ ១ ភាគរយផង ឬជាមធ្យមប្រហែល ៤៩៤ ផោន (៦៥០ ដុល្លារអាម៉េរិក) ដែលមិនសូវខុសពីកាលពីឆ្នាំ ២០១៩ នោះទេ ហើយពួកគេត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ។

៣. បញ្ហាកាត់បន្ថយការងារ៖ ការជ្រើសរើសបុគ្គលិកធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំនេះដែលប៉ះពាល់ខ្លាំងដល់យុវជន។ ការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមា និងពន្ធធ្វើឱ្យវិស័យលក់រាយ និងបដិសណ្ឋារកិច្ចកាត់បន្ថយបុគ្គលិកយ៉ាងច្រើន។

អង់គ្លេសកំពុងជួបប្រទះនឹងការកើនឡើងនៃចំនួនយុវជនដែលគ្មានការងារធ្វើ,​ គ្មានការសិក្សា, និងខ្វះខាតការបណ្តុះបណ្តាល។ ដូច្នោះហើយ នាយករដ្ឋមន្ត្រីបន្ទាប់នឹងត្រូវសម្រេចចិត្តលើរបៀបក្នុងការអនុវត្តវិធានការ ហើយវានឹងពាក់ព័ន្អការចំណាយផងដែរ។

៤. ការចំណាយលើវិស័យការពារជាតិ៖ រដ្ឋាភិបាលមានគម្រោងបង្កើនការចំណាយលើវិស័យការពារជាតិឱ្យដល់ ៣.៥ ភាគរយនៃ GDP នៅឆ្នាំ ២០៣៥។ នេះមានន័យថា រដ្ឋាភិបាលត្រូវការពន្ធរាប់ពាន់លានផោនបន្ថែមទៀត ទើបអាចចំណាយលើវិស័យការពារជាតិបាន។

អតីតរដ្ឋមន្ត្រីការពារជាតិ លោក John Healey ធ្លាប់លាលែងពីតំណែង ដោយសារក្រសួងហិរញ្ញវត្ថុមិនព្រមទម្លាក់កញ្ចប់ថវិកាគ្រប់គ្រាន់ដើម្បីការពារប្រទេស ចំពេលមានការគំរាមកំហែងកើនឡើង។

៥. ការកើនឡើងនៃកញ្ចប់ថវិកាសម្រាប់គាំទ្រសុខុមាលភាពពលរដ្ឋ៖ គេព្យាករណ៍ថា ការចំណាយរបស់រដ្ឋាភិបាលលើផ្នែកសុខុមាលភាពនឹងកើនឡើងជាង ២៥ ភាគរយចន្លោះឆ្នាំ ២០២៥ ដល់ ២០៣០ ជាពិសេសលើការកើនឡើងនៃប្រាក់ឧបត្ថម្ភអ្នកជំងឺ និងសោធននិវត្តន៍។

គេប៉ាន់ប្រមាណថា ប្រព័ន្ធបង់ប្រាក់សោធននិវត្តន៍នឹងកើនឡើងទ្វេដងក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ដោយសារ ច្បាប់ Triple Lock របស់អង់គ្លេសជាទូទៅតម្រូវឱ្យដំឡើងលុយទៅមនុស្សចាស់ជារៀងរាល់ឆ្នាំ។ វានឹងក្លាយជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ថវិកាជាតិ ដែលទាមទារឱ្យមានការកែទម្រង់ ប៉ុន្តែវាជារឿងរសើបផ្នែកនយោបាយព្រោះអាចធ្វើឱ្យប៉ះពាល់ដល់ក្រុមអ្នកបោះឆ្នោតវ័យចំណាស់។

៦. វិបត្តិលំនៅឋាន៖ ទោះបីជាតម្លៃផ្ទះឡើងថ្លៃយឺតជាងមុនក្តី ប៉ុន្តែអ្នកទិញផ្ទះជាលើកដំបូងជាពិសេសយុវជន ប្រឈមនឹងតម្លៃជួលផ្ទះខ្ពស់ ធ្វើឱ្យពិបាកសន្សំប្រាក់កក់។ ការសាងសង់ផ្ទះថ្មីៗ ធ្លាក់ចុះ ៦ ភាគរយកាលពីឆ្នាំ ២០២៥ ដែលទាបជាងគោលដៅ ៣០០,០០០ ខ្នងរបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនេះ លោក Burnham មានបំណងចង់សាងសង់លំនៅឋានសង្គមកិច្ចបន្ថែម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ។

ជារួម ផែនការដ៏ធំរបស់លោក Andy Burnham ក្នុងការស្រោចស្រង់សេដ្ឋកិច្ចអង់គ្លេសត្រូវការការចំណាយលុយច្រើន ដើម្បីបង្កើតចំណូលមកវិញ ប៉ុន្តែបញ្ហាសំខាន់គឺ តើត្រូវយកប្រភពថវិកានោះចេញពីណា ក្នុងស្ថានភាពដែលសេដ្ឋកិច្ចកំពុងជួបការលំបាកបែបនេះ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *