ភ្នំពេញ ៖ ស្ថិតនៅក្នុងក្នុងវិបត្តិកូវីដ១៩ អាជីវកម្មជាច្រើនបានរងផលប៉ះពាល់បាត់បង់ចំណូល ដោយខ្លះទៀតបានបង្ខំចិត្តបិទអាជីវកម្មព្រោះតែមិនអាចទប់ទល់នឹងចំណាយប្រចាំខែទៅលើបុគ្គលិក និងថ្លៃចំណាយផ្សេងៗបាន ប៉ុន្តែសិប្បកម្មកុលាលភាជន៍ ឬហៅថាសេរ៉ាមិចបែរជាទទួលបានឱកាសក្នុងការពង្រីកផលិតផលនិងទីផ្សាររបស់ខ្លួនទៅវិញ ។

លោក សុន សីហាក់ ម្ចាស់សិប្បកម្មកុលាលភាជន៍មួយរូបនៅខេត្តសៀមរាបបានមានប្រសាសន៍ឱ្យដឹងថា កាលពីមុនកូវីដ-១៩ ការផលិតកុលាលភាជន៍នៅក្នុងសិប្បកម្មរបស់លោកភាគច្រើនសម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ និងផ្ដោតលើជនបរទេស ដែលមកលេង និងទស្សនាក្នុងប្រទេសកម្ពុជា និងបានទិញវត្ថុអនុស្សាវរីយ៍សម្រាប់ផ្ញើសាច់ញាតិរបស់ពួកគាត់ ។

លោកបន្តថា ៖
“នៅពេលកម្ពុជាក៏ដូចជាពិភពលោកជួបវិបត្តិកូវីដ-១៩ ជនបរទេសមិនអាចចូលមកកម្ពុជាកម្សាន្តបាន ហើយការលក់ក៏ដូចជាការផលិតក៏ស្ទើរតែបញ្ឈប់ទាំងស្រុងដែរ ប៉ុន្តែខ្ញុំមានគំនិតមួយគឺផុសលក់តាមបណ្ដាញសង្គម ដោយផ្ដោតលើទីផ្សារក្នុងស្រុក ហើយផលិតជាចាន ឆ្នាំង ថូ ក៏ដូចជារបស់របរប្រើប្រាស់ និងវត្ថុតាំងក្នុងផ្ទះជាដើម។ ពេលនោះ មានប្រជាពលរដ្ឋជាច្រើនបានចូលខមិន និងឆាតក៏ដូចជាទាក់ទងតាមទូរសព្ទដែលធ្វើឱ្យការផលិតមានសកម្មភាពឡើងវិញ ហើយផ្ញើទៅពួកគាត់ដល់ផ្ទះ។ នេះគឺជាឱកាសមួយដែលធ្វើឱ្យសិប្បកម្មរបស់ខ្ញុំទទួលបានការគាំទ្រនៅក្នុងស្រុក ហើយខ្ញុំក៏ចាប់ផ្ដើមពង្រីកទីផ្សារនៅក្នុងស្រុកជាបន្តបន្ទាប់ផងដែរ”

លោក សីហាក់ បានបន្តទៀតថា ៖
“ការផ្គត់ផ្គង់ក្នុងស្រុកគឺមានភាពងាយស្រួល ហើយក៏អាចផលិតបាននូវផលិតផលធំៗដូចជារូបមនុស្ស រូបសត្វ និងរូបភាពផ្សេងៗតាមការចង់បានរបស់អតិថិជន ជាក់ស្ដែងអតិថិជនគាត់ចង់បានរូបឪពុកម្ដាយគាត់តាំងនៅផ្ទះគ្រាន់តែផ្ញើរូបថតមកគឺក្រុមការងារយើងអាចធ្វើជូនបានហើយ ។ រូបទាំងនេះ អាចលក់បានក្នុងតម្លៃខ្ពស់គួរសមដែលខុសពីវត្ថុអនុស្សាវរីយ៍លក់បានតម្លៃទាបៗ ពីព្រោះរូបទាំងនេះងាយស្រួលដាក់តាមខ្លួនទៅក្រៅប្រទេស”
លោកបន្ថែមឱ្យដឹងថា បច្ចុប្បន្ននេះមានស្ថាប័នអន្តរជាតិមួយចំនួនបានទាក់ទងឱ្យលោកផលិតសេរ៉ាមិចតាមការឌីហ្សាញរបស់គេ ហើយគេនឹងយកទៅលក់នៅលើទីផ្សារអន្តរជាតិ ឬនៅក្នុងប្រទេសអាស្រ័យលើក្រុមហ៊ុនរបស់ពួកគេ។ ផលិតផលទាំងនោះអាចសម្រាប់បម្រើនៅក្នុងហាងកាហ្វេ ភោជនីយដ្ឋាននានាក្នុងប្រទេសឬក៏ក្រៅប្រទេសជាដើម ។ បន្ថែមពីនេះ លោកក៏មានផែនការពង្រីកការផលិតរបស់ខ្លួនដើម្បីបំពេញតម្រូវការ ហើយលោកក៏ប្រកាសជ្រើសរើសកូនសិស្សសម្រាប់មករៀនផលិតកុលាលភាជន៍ដែលកេរមរតករបស់ដូនតាខ្មែរយើងដែរ។
លោកបញ្ជាក់ថា ៖
“អាជីវកម្មមួយនេះបានជួយក្រុមគ្រួសារខ្ញុំ និងក្រុមការងារ ក៏ដូចជាបុគ្គលិកនៅក្នុងសិប្បកម្មទាំងនេះអាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានមួយកម្រិតបើទោះបីជាវាមិនមានទំហំធំដុំខ្លាំងក៏ដោយ។ អ្វីដែលសំខាន់នៅពេលនេះ ខ្ញុំចង់ឱ្យពលរដ្ឋកម្ពុជាស្គាល់ពីអ្វីដែលជាវប្បធម៌មរតករបស់ខ្មែរយើង និងបានប្រើប្រាស់ច្រើន”
គួរបញ្ជាក់ផងដែរថា ផលិតផលសេរ៉ាមិច ឬខ្មែរថា កុលាលភាជន៍នេះ ធ្វើឡើងពីដីដុតកំដៅរហូតដល់ជាង ១ ៣០០អង្សារ ហើយវាមានភាពធន់ជាងផលិតផលក្អម ឆ្នាំងដីធម្មតា ។ ផលិតសេរ៉ាមិចនេះ អាចរក្សាទុកបានរាប់រយពាន់ឆ្នាំ បើសិនការទុកដាក់វាបានត្រឹមត្រូវ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content