ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានព្យាករសារជាថ្មីថា ទោះជាមានការធ្លាក់ចុះទូទៅនៃតម្រូវការសកលយ៉ាងណាក៏ដោយ ក៏ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា គឺស្មើ ៤,៥% ក្នុងឆ្នាំ២០២២នេះ ដោយផ្អែកលើសេណារីយ៉ូដើមគ្រា ដោយសារមានការលុបចោលនូវការដាក់កំហិតលើការធ្វើដំណើរ ព្រោះកម្ពុជាមានអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ កម្រិតខ្ពស់។

ធនាគារពិភពលោកនៅថ្ងៃដើមសប្ដាហ៍នេះបានឱ្យដឹងថា ផ្អែកតាមទិដ្ឋភាពជាក់ស្ដែង និងស្ថានភាពល្អប្រសើររបស់កម្ពុជាត្រូវគេរំពឹងថាការស្ដារសេដ្ឋកិច្ចឡើងវិញ នៅតែពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចេញពីផលិតផលកសិកម្ម។
ក្នុងរយៈពេលមធ្យមគេរំពឹងថា សេដ្ឋកិច្ចមាននិន្នាការវិលត្រលប់មករកសក្តានុពលខ្ពស់ ដែលមានកំណើនប្រមាណ ៦%។ ច្បាប់វិនិយោគថ្មី, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកម្ពុជា-សាធារណរដ្ឋកូរ៉េ និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) និងជួយជំរុញការវិនិយោគ និងពាណិជ្ជកម្មនាប៉ុន្មានឆ្នាំខាងមុខ។ ចំពោះចំណុចវិជ្ជមានវិញ គឺកម្ពុជាមានភាពធន់នឹងវិបត្តិសកលប្រសើរជាងមុន។

ទោះជាយ៉ាងនេះក្តី ផលជះអវិជ្ជមានរបស់មេរោគកូវីដ-១៩ មកលើការងារ និងសុខុមាលភាពត្រូវបានគេរំពឹងថានៅតែបន្តមានក្នុងពេលដែលវិស័យសេវាកម្ម ជាពិសេសវិស័យធ្វើដំណើរ, ទេសចរណ៍, និងបដិសណ្ឋារកិច្ចនៅបន្តជួបព្យុះភ្លៀងនៅឡើយ។ ការអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធនៅក្នុងផែនការស្ដារសេដ្ឋកិច្ចឡើងវិញមានសារៈសំខាន់ណាស់ ដើម្បីកែលម្អភាពប្រកួតប្រជែងខាងក្រៅរបស់កម្ពុជា។ ជាការដោះស្រាយបញ្ហាប្រឈមរបស់ផ្នែកផ្គត់ផ្គង់ តាមរយៈការកាត់បន្ថយការចំណាយលើការធ្វើអាជីវកម្ម, ភស្តុភា, និងថាមពលក្នុងពេលមានការលុបបំបាត់ភាពតឹងរឹងនៅក្នុងការរៀបចំបទប្បញ្ញត្តិទីផ្សារការងារ ដែលរារាំងដល់ការស្ដារទីផ្សារការងារឡើងវិញ នៅតែមានសារៈសំខាន់ចំពោះការស្តារសេដ្ឋកិច្ច និងបង្កើតការងារប្រកបដោយនិរន្តរភាព៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content