ភ្នំពេញ ៖ ទំនិញមួយទឹក ដ្បិតថាមិនមែនជារបស់ថ្មីគាស់ចេញពីកេស ប៉ុន្តែគុណភាពរបស់វានៅតែអាចប្រើប្រាស់បាន ស្អាត និងមានតម្លៃថោក ដែលជួយអាចកាត់បន្ថយការចំណាយ កាត់បន្ថយសំរាម ហើយថែមទាំងបានចូលរួមជួយដល់សហគមន៍ក្រីក្រ និងថែរក្សាបរិស្ថានថែមទៀតផង។

សម្ភារៈប្រើប្រាស់ ក៏ដូចជាសម្លៀកបំពាក់មួយទឹក ដែលមានដាក់តាំងលក់នៅក្នុងហាងមួយមានទំហំតូចល្មម ឈ្មោះថា «ស្នួរខោអាវ» ភាគច្រើនបានមកពីការបរិច្ចាគពីសប្បុរសជន ជាពិសេស ជនបរទេសដែលចង់ចែករំលែកក្ដីស្រឡាញ់របស់ខ្លួនទៅអ្នកដទៃ។ ទំនិញដែលបានដាក់លក់នៅក្នុងហាងមួយនេះរួមមានដូចជា សម្លៀកបំពាក់បុរស នារី កុមារ ជាច្រើនឈុត មានគ្រឿងអលង្កា កាបូប ស្បែកជើង ដែលមានតម្លៃសមរម្យ។ ក្រៅពីនេះ ក៏មានទទួលផលិតផលខ្មែរយកមកដាក់លក់ផងដែរ ដូចជា ផលិតធ្វើពីឫស្សី ដីឥដ្ឋ និងសាប៊ូ ជាដើមដែលសុទ្ធសឹងជាផលិតផលក្នុងស្រុក។

ក្នុងកាយវិការបង្ហាញពីកិច្ចស្វាគមន៍ចំពោះវត្តមានអ្នកយកព័ត៌មាន AMS នៅទីតាំងលក់ផ្ទាល់ អ្នកនាង យ៉ិន ចិន្ដា ដែលជាស្ថាបនិកហាងលក់របស់មួយទឹក «ស្នួរខោអាវ» បានរៀបរាប់ថា
“ខ្ញុំជាអ្នកចូលចិត្តប្រើរបស់មួយទឹក ព្រោះវាមានតម្លៃថោក ហើយនៅស្រុកខ្មែរផលិតផលខោអាវមានច្រើនមែនទែនដែលគេគិតទៅលើ fashion និងភ្លេចពីបញ្ហាទាក់ទងនឹងបរិស្ថានដែលយើងបោះចោលទៅលើភពផែនដីនោះដែរ ហើយថែមទាំងចំណាយលុយច្រើនទៅទិញរបស់ថ្មីៗទៀត”
“ហាងយើងខុសប្លែកពីហាងដទៃទៀត ដោយសារខោអាវ និងសម្ភារៈដែលយើងបានមក គឺយើងអត់ទិញពីផ្សារ ឬក៏យើងទិញពី អូឫស្សីទេ គឺបានមកពីការបរិច្ចាគរបស់អតិថិជនយើងដែលគាត់ធ្លាប់ទិញខោអាវយើង ហើយគាត់គិតថាគាត់អត់ចង់បោះចោលខោអាវរបស់គាត់ប្រើរួច ហើយចង់ផ្ទេរក្ដីស្រឡាញ់របស់គាត់ទៅអ្នកដទៃតាមរយៈការយកសម្លៀកបំពាក់របស់គាត់មកបរិច្ចាគឱ្យយើង។ អ្វីដែលប្លែក គឺអ្នកមកទិញឥវ៉ាន់នៅកន្លែងនេះ គាត់បានចូលរួមចំណែកជួយដល់សហគមន៍ដោយមិនដឹងខ្លួន…ហើយតម្លៃខោអាវទាំងអស់នេះមិនថ្លៃពេកនោះទេ”
ម្ចាស់ហាងខាងលើក៏បានបន្តថា

ដោយឈរលើគោលកាណ៍លើកកម្ពស់ការប្រើប្រាស់របស់មួយទឹក និងចែករំលែកនូវក្តីស្រលាញ់ រួមទាំងការថែរក្សាបរិស្ថាន អ្នកនាង ចិន្ដា និងដៃគូម្នាក់ទៀតដែលជាជនជាតិបរទេសមានឈ្មោះថា អេមី (Amy Von Diest) តែងបានព្យាយាមធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមជាញឹកញាប់។ ពួកគាត់បានសហការគ្នាបើកហាងស្នួរខោអាវនេះឡើងរយៈពេលជិត6ឆ្នាំ ដោយមានទីតាំងនៅផ្លូវ 122z ជិតវិទ្យាស្ថានភាសាបរទេស IFL ជាមួយនឹងការចំណាយដើមទុនដំបូងប្រមាណ 1,000ដុល្លារ ទៅលើការជួលទីតាំង ការរៀបចំ និងការទិញទំនិញចូលពីខាងក្រៅបន្ថែមខ្លះៗ ដោយសារអតិថិជនភាគច្រើនជាសិស្សដែលចូលចិត្តរបស់តូចៗ ស្អាតៗ និងមិនមាននៅហាងដទៃ។
យ៉ាងណាក៏ដោយអាជីវកម្មនេះបានជួបប្រទះនូវបញ្ហាមួយចំនួនផងដែរ ដូចជា កន្លែងលក់មានទំហំតូច ផ្លូវចូលចង្អៀត ដែលអតិថិជនភាគច្រើនបានមើលរំលង លុះត្រាតែអតិថិជនចាស់ៗប៉ុណ្ណោះទើបស្គាល់។
ពាក់ព័ន្ធទៅនឹងការបើកអាជីវកម្មខ្នាតតូចលក់សម្ភារៈ និងសម្លៀកបំពាក់មួយទឹកនេះ អ្នកនាង ចិន្ដា បានបង្ហាញជាទស្សនៈទានផ្ទាល់ខ្លួនថា សម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មអ្វីមួយ គួរតែរកអ្វីដែលថ្មីខុសពីគេ និងមានលក្ខណៈពិសេស កុំមានភាពភ័យខ្លាច ហើយសួរខ្លួនឯងថា តើយើងចូលចិត្តទេ យើងហ៊ានទេ ហើយយើងបានព្យាយាមហើយឬនៅ? ដោយឡែកចំពោះបញ្ហាថវិកាដែលជាដើមទុន អាចគិតពេលក្រោយទៀត សំខាន់យើងធ្វើចាប់ផ្ដើមវាជាជំហានដំបូងមុនសិន។ ជាចុងក្រោយ អ្នកនាង ចិន្តា ក៏ដូចជាដៃគូស្ថាបនិកហាង «ស្នួរខោអាវ» ចង់ឱ្យអតិថិជនមានការគាំទ្រច្រើនជាងនេះ ពិសេសអតិថិជនចាស់ៗដែលនិយមគាំទ្រ និងស្រឡាញ់របស់មួយទឹកកន្លងមកបន្តគាំទ្រ និងស្ថិតនៅជាមួយ ស្នួរខោអាវ។ មួយវិញទៀត ក៏ចង់លើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរងាកមកមើល និងឱ្យតម្លៃទៅលើសម្ភារៈប្រើប្រាស់ ក៏ដូចជាសម្លៀកបំពាក់មួយទឹក ដែលអាចជួយកាត់បន្ថយចំណាយ ជួយថែរក្សាបរិស្ថាន និងអាចជួយដល់សហគមន៍ថែមទៀតផង៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content