បច្ចេកវិទ្យាថ្មី V2H ធ្វើឲ្យរថយន្តអគ្គិសនីក្លាយជាម៉ាស៊ីនភ្លើងក្នុងគ្រាអាសន្ន

រថយន្តអគ្គិសនីបានក្លាយទៅជាមធ្យោបាយធ្វើដំណើរថ្មី និងពេញនិយមបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏ស្របទៅនឹងការព្យាយាមរបស់ពិភពលោកក្នុងការចាកចេញពីការប្រើប្រាស់ថាមពលហ្វូស៊ីលទាំងអស់នៅពេលខាងមុខផងដែរ។

បន្ថែមពីនេះ វាក៏ជាមធ្យោបាយធ្វើដំណើរដ៏មានប្រសិទ្ធភាព កាត់បន្ថយចំណាយសម្រាប់អ្នកប្រើប្រាស់ ខណៈដែលរថយន្តអគ្គិសនីទាំងនោះត្រូវបានគេព្យាករណ៍ថានឹងអាចជួយផ្តល់ភាពងាយស្រួលដល់ជីវិតរស់នៅរបស់អ្នកប្រើប្រាស់កាន់តែច្រើនបន្ថែមទៀតនៅក្នុងពេលដែលការអភិវឌ្ឍបច្ចេកវិទ្យាកាន់តែទំនើបឡើង។

ជាក់ស្តែង បច្ចុប្បន្ននេះក្រុមអ្នកស្រាវជ្រាវបច្ចេកវិទ្យារថយន្តអគ្គិសនីកំពុងនាំគ្នាសិក្សា និងអភិវឌ្ឍនូវមុខងារដ៏អស្ចារ្យមួយទៀតដែលអនុញ្ញាតឲ្យរថយន្តអគ្គិសនីមិនត្រឹមតែអាចធ្វើដំណើរប៉ុណ្ណោះទេ វាក៏អាចក្លាយទៅជាម៉ាស៊ីនផលិតអគ្គិសនីនៅតាមផ្ទះផងដែរ ឬគេអាចហៅថា V2H (Vehicle to Home) ។

វិធីសាស្ត្រថ្មីនេះនឹងធ្វើឲ្យថ្មរថយន្តទាំងនោះអាចផ្គត់ផ្គង់អគ្គិសនីទៅឲ្យគ្រប់ប្រភេទឧបករណ៍ដែលមាននៅតាមគេហដ្ឋានបន្ថែមពីលើមុខងារទទួយយកថាមពលអគ្គិសនីដើម្បីតែផ្តល់ទៅឲ្យការធ្វើដំណើរ។ មុខងារនេះត្រូវបានគេជឿជាក់ថាពិតជាមានអត្ថប្រយោជន៍បំផុតនៅក្នុងគ្រាដែលមានការផ្តាច់ចរន្តអគ្គិសនីច្រើនថ្ងៃដោយប្រការណាមួយ ឬដោយសារបញ្ហាគ្រោះថ្នាក់ធម្មជាតិដោយទំហំនៃការប្រើប្រាស់សម្រាប់ថ្មរថយន្តនីមួយៗអាចមានទៅដល់ច្រើនថ្ងៃ ឬច្រើនសប្តាហ៍សម្រាប់រថយន្តមួយគ្រឿងជាមួយនឹងផ្ទះមួយខ្នង។

ឧទាហរណ៍ ដូចជានៅប្រទេសអង់គ្លេស ការប្រើប្រាស់ថាមពលអគ្កិសនីនៅតាមផ្ទះនីមួយៗមានប្រមាណជា ៨ ទៅ ១០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែប្រសិនបើអ្នកមានប្រើប្រាស់រថយន្តអគ្គិសនីប្រភេទ Vauxhall Corsa-e ដែលថ្មរបស់វាមានថាមពលដល់ទៅ ៥០គីឡូវ៉ាត់ម៉ោង ដូច្នេះគេអាចប្រើប្រាស់វាបានទៅដល់ ៤ ឬ ៥ថ្ងៃ ដែលគិតបញ្ចូលទាំងការប្រើប្រាស់ទូរទឹកកកអ៊ិនធឺណេតម៉ាស៊ីនត្រជាក់អំពូល និងទូរទស្សន៍ជាដើមផង។

គួរឲ្យដឹងដែរថា ទំហំនៃការលក់រថយន្តអគ្គិសនីនៅលើពិភពលោកមានការកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសអំឡុងវិបត្តិកូវីដ និងជម្លោះនៅអ៊ុយក្រែនដោយកាលពីឆ្នាំ២០២១ រថយន្តអគ្គិសនីដល់ទៅ ១០លានគ្រឿងត្រូវបានលក់ចេញស្ថិតនៅក្នុងអត្រាកើនឡើង ៩ភាគរយ និងប្រមាណជា ២៦លានគ្រឿងនៅក្នុងឆ្នាំ២០២២ ស្ថិតនៅក្នុងអត្រាកើនឡើងដល់ទៅ៦០ភាគរយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច